ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្លាក់​ឈើ​និមិត្តរូប​ត្រី​ផ្សោត​ជួយ​លើកកំពស់​វិស័យ​ទេសចរណ៍​ខេត្តក្រចេះ

13 ឆ្នាំ មុន

ខេត្ដក្រចេះ ៖ ​ប្រសិនជា​ភ្ញៀវ​ទេសចរ បាន​ធ្វើ​ដំណើរ​មក​ទស្សនា​នៅ​រមណីយដ្ឋាន អន្លង់​ផ្សោត និង​រមណីយ​ដ្នា​ន​កាំ​ពី ដែល​មាន ទីតាំង​នៅ​ភូមិ​កាំ​ពី ឃុំ​សំបុក ស្រុក​ចិត្រ​បុរី តាមដងផ្លូវ​ភ្ញៀវ​ទេសចរ​នឹង​បានឃើញ​ចំលាក់​សត្វ​ត្រី ផ្សោត​ធ្វើអំពើ​ឈើ​ដែល​បងប្អូន​ប្រជាពលរដ្ឋ បាន​រចនា​ដោយ​ដៃ និង​ដាក់​តាំង​លក់​លើ​កូន​គ្រែ តូច​ៗ ជា​ហូរហែ​នៅ​តាម​ចិញ្ចើម​ផ្លូវ​មុខ​ផ្ទះ​ជិត រមណីយដ្ឋាន​អន្លង់​ផ្សោត​នេះ​មិន​ខាន​។ គេ​សង្កេត​ឃើញ​ថា រាល់​ភ្ញៀវ​ទេសចរ​ជាតិ

ខេត្ដក្រចេះ ៖ ​ប្រសិនជា​ភ្ញៀវ​ទេសចរ បាន​ធ្វើ​ដំណើរ​មក​ទស្សនា​នៅ​រមណីយដ្ឋាន អន្លង់​ផ្សោត និង​រមណីយ​ដ្នា​ន​កាំ​ពី ដែល​មាន ទីតាំង​នៅ​ភូមិ​កាំ​ពី ឃុំ​សំបុក ស្រុក​ចិត្រ​បុរី តាមដងផ្លូវ​ភ្ញៀវ​ទេសចរ​នឹង​បានឃើញ​ចំលាក់​សត្វ​ត្រី ផ្សោត​ធ្វើអំពើ​ឈើ​ដែល​បងប្អូន​ប្រជាពលរដ្ឋ បាន​រចនា​ដោយ​ដៃ និង​ដាក់​តាំង​លក់​លើ​កូន​គ្រែ តូច​ៗ ជា​ហូរហែ​នៅ​តាម​ចិញ្ចើម​ផ្លូវ​មុខ​ផ្ទះ​ជិត រមណីយដ្ឋាន​អន្លង់​ផ្សោត​នេះ​មិន​ខាន​។ គេ​សង្កេត​ឃើញ​ថា រាល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្ដរជាតិ​មុន ឬ​ក្រោយ​ពេល​ដែល​មក ទស្សនា​សត្វ​ផ្សោត​នៅ​ក្នុង​ទឹកទន្លេ​មេគង្គ ពួក​គេ​តែងតែ​ទិញ​នូវ​រូបចម្លាក់​ត្រី​ផ្សោត​ដែល ធ្វើ​អំពី​ឈើ​មាន​តូច​មាន​ធំ​គ្រប់​ប្រភេទ ដើម្បីធ្វើ​ជា​កាដូ​អនុ​ស្សារី​យ៍ តាំង​លំអ​នៅ​ក្នុងផ្ទះ ឬបន្ទប់​ការិយាល័យ​ធ្វើការ ឬ​ជា​បន្ដោង​កូន សោ​ជាដើម​។

រូបចម្លាក់​ត្រី​ផ្សោត​ធ្វើ​អំពី​ឈើ ដែល​រចនា ដោយ​ដៃ​ពី​សំណាក់​ប្រជាពលរដ្ឋ​នៅ​ទីនោះ គឺបាន​សំរិតសំរាំង​ឡើង​ក្នុង​រូបភាព​ដ៏​ស្រស់​ស្អាត ប្រៀប​ដូច​ជា​ត្រី​ផ្សោត​ពិត​ៗ ដោយ​រូបចម្លាក់ នីមួយ​ៗ មាន​តូច​មាន​ធំ ជា​គូ​ជាប់​គ្នា ខ្លះ​រចនា ជា​ប្រអប់​ដាក់​ប៊ិ​ច ដាក់​នាមប័ណ្ណ ដាក់​ឈើ ចាក់​ធ្មេញ ឬ​ជា​បន្ដោង​កូនសោ និង​ខ្លះ​ទៀត មាន​រូបរាង​ធំ​គេ​យក​ទៅ​ដាក់​តាំង​លំអ តាម​លំ នៅ​ឋាន បន្ទប់​ការិយាល័យ​ធ្វើការ និង​ទិញ​ផ្ញើ មិត្ដភក្ដិ​ជា​កាដូ​អនុស្សាវរីយ៍​។ ជាង​នេះ​ទៅ ទៀត រូបចម្លាក់​ត្រី​ផ្សោត​ធ្វើ​អំពី​ឈើ​នេះ​មិន ត្រឹមតែ​ដាក់​លក់​នៅ​តំបន់​ក្បែរ​រមណីយដ្ឋាន អន្លង់​ផ្សោត​ទេ ថែម​ទាំង​បាន​ដាក់​លក់​នៅ​តាម ទីប្រជុំជន​នានា​ក្នុង​ខេត្ដ​ផង​ដែរ ដូច​ជា​តាមចំណតរថយន្ដទីផ្សារ និង​ភោជនីយដ្ឋាន​ក៏​មាន ឈ្មួញ​មួយ​ចំនួន​បាន​កុម្ម៉ង់​ទិញ​យក​ទៅ​លក់ បន្ដ​នៅ​ខេត្ដសៀមរាប​ផង​ដែរ​។

ការ​យក​ឈើ​ឆ្លាក់​ធ្វើ​ជា​រូប​ត្រី​ផ្សោត​នេះ មិន​ត្រឹមតែ​ជា​អាជីវកម្ម​មួយ​របស់​ប្រជាពលរដ្ឋ ដែល​អាច​ជួយ​រក​កំរៃ​លើកកំពស់​ជីវភាព​រស់នៅ​របស់​ពួក​គាត់​បាន​មួយ​កំរិត​ទៀត​បន្ទាប់​ពីរ​បរ​ធ្វើស្រែ​ចំការ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​ផលិតផល​មួយ ដែល​បាន​ជួយ​លើកតំកើង​នូវ​ឧស្សាហកម្ម​គ្មាន ផ្សែង​យ៉ាង​សំខាន់​នៅ​ក្នុង​ខេត្ដក្រចេះ​ផង​ដែរ​។ ជាងចម្លាក់​ឈ្មោះ​សួន សុខ​ផេង អាយុ​២៣ឆ្នាំ មាន​ទីលំនៅ​ភូមិ​កាំ​ពី ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ដែល​កំពុង​តែ​អង្គុយ​ដាប់​ឆ្លាក់​ឈើ​ដើម្បី​ធ្វើ​ជា រូប​ត្រី​ផ្សោត​នៅ​នឹង​មុខ​ផ្ទះ​បាន​រៀបរាប់​ឱ្យ​ដឹងថា គាត់​បាន​ចាប់​អាជីព​ធ្វើ​ចំលាក់​ត្រី​ផ្សោត ដើម្បី​ដាក់​លក់​នេះ​មាន​រយៈពេល​ជាង​៧​ឆ្នាំ​មកហើយ ។ ការ​ចេះ​ដាប់​ឆ្លាក់​រូប​ត្រី​នេះ​គឺជា​ការ ចេះ​ត​ៗ​គ្នា​ពី​ម្នាក់​ទៅ​ម្នាក់ ហើយ​ក៏​ខិតខំ​សំរិត សំរាំង​ខ្លួនឯង​ទៅ​តាម​ទេព​កោសល្យ​បន្ថែម ទៀត​លើ​ការ​ច្នៃប្រឌិត​រចនា​ឱ្យ​ស័ក្ដិសម​ដូច​រូប ពិតប្រាកដ​។ យុវជន​រូប​នេះ​បាន​រៀបរាប់​ទៀត ថាបច្ចុប្បន្ន​នេះ ជាងចម្លាក់​ត្រី​ផ្សោត​ធ្វើ​អំពី ឈើ​នៅ​ក្នុងភូមិ មិន​ត្រឹមតែ​ចេះ​ឆ្លាក់​រូប​ត្រីផ្សោត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ចេះ​ឆ្លាក់​រូប​ត្រី មួយ​ចំនួន​ទៀត​ទៅ​តាម​ភ្ញៀវ​កុម្ម៉ង់​ផង​ដែរ ដូច​ជា រូប​ត្រី​រាជ ត្រី​នាគ​ជាដើម ហើយ​ក្រុមគ្រួសារ​របស់​គាត់​គឺ​ចាប់​របរ​នេះ​ទាំងអស់​គ្នា​។

ទោះបី​យ៉ាងណា​ប្រជាពលរដ្ឋ​ដែល​ប្រកប របរ​នេះ​ក៏​កំពុង​ជួប​ប្រទះ​នឹង​ការ​លំបាក​ផង​ដែរ ពី​ការ​រក​ទិញ​ឈើ​មក​ធ្វើ ពីព្រោះ​រូបចម្លាក់​ត្រីនេះ គឺ​ចាំបាច់​ត្រូវ​យក​ឈើ​ប្រណីត​មក​ធ្វើ ដូច​ជា នាងនួន បេង គ្រញូង​ជាដើម​។ ដោយសារ​តែ ឈើ​ទាំងនេះ​ជា​ប្រភេទ​ឈើ​កម្រ​គឺ​ពិបាក​នឹង​រក ទិញ​ខ្លាំង​ណាស់ ពួក​គាត់​ត្រូវ​ដើរ​រក​ទិញ​ឈើ ទាំងនេះ នៅ​តាម​តំបន់​ឆ្ងាយ​ៗ ក្នុង​តំលៃ​ថោក យក​មក​កែ​ច្នៃ​រួច​បាញ់ថ្នាំ​ឱ្យ​រលោង​ទើប​អាច លក់​បាន​តំលៃ​ថ្លៃ ទោះបី​យ៉ាងណា​ពួក​គាត់ ទទួល​បាន​ប្រាក់​ចំណេញ​មិន​ច្រើន​ទេ​តែ​អាច ទទួលយក​បាន​។ បុរស​រូប​នេះ​បាន​រៀបរាប់ ដោយ​ធ្វើការ​ប្រៀបធៀប​ថា កាលពី​គាត់​មិន ទាន់​ចាប់​យក​របរ​នេះ គឺ​ជីវភាព​គាត់​មានការ លំបាក​ខ្លាំង​ណាស់ ប៉ុន្ដែ​បន្ទាប់​ពី​គាត់​ចាប់​យក របរ​នេះ​មក​ឃើញ​ថា ជីវភាព​គ្រួសារ​គាត់​មាន ការ​រីក​ចំរើន​ជាង​មុន​។ ប្រជាពលរដ្ឋ​ដែល​មានមុខ​របរ​លក់​ចំលាក់  ផ្សោត​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អន្លង់​ផ្សោត មាន​ចំនួន​ជាង​៣០​គ្រួសារ បាន​និយាយ​ថា ផលិតផល​ពួក​គាត់​នេះ​លក់ដាច់​នៅ​រដូវប្រាំង ខណៈ​ពេល​ដែល​មាន​ភ្ញៀវ​ទេសចរ​មក​លេង កំសាន្ដ​ហើយ​ជា​និច្ចកាល​តែងតែ​ទិញ​យក ទៅ​តាម​ខ្លួន​។ រីឯ​តំលៃ​គឺ​មាន​ចាប់ពី​៨​ពាន់​រៀល ដល់​៥០​ដុល្លារ គឺ​អាស្រ័យ​ទៅ​តាម​ទំហំ​និង ប្រភេទ​ត្រី​ធំ​ឬ​តូច​ ៕