ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ទាំង​ពីរ​ឧបត្ថម្ភ​រថយន្ត​១៥​គ្រឿង​ដល់​បញ្ជាការ​កងទ័ពជើងគោក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ធានា​នូវ​ប្រសិទ្ធភាព​ការងារ​របស់​ការិយាល័យ​ទាំង​១៥​នៃ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​បាន​ឧបត្ថម្ភ​រថយន្ត​ម៉ាក Mazda BT 50 2020 ចំនួន​១៥​គ្រឿង…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ធានា​នូវ​ប្រសិទ្ធភាព​ការងារ​របស់​ការិយាល័យ​ទាំង​១៥​នៃ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​បាន​ឧបត្ថម្ភ​រថយន្ត​ម៉ាក Mazda BT 50 2020 ចំនួន​១៥​គ្រឿង តាម​រយៈ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរៈភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ដើម្បី​ប្រតិបត្តិការ​ការងារ​ប្រចាំ​ថ្ងៃ​ឱ្យ​មាន​ភាព​រលូន និង​ប្រសិទ្ធភាព​ការងារ​ជូន​ដល់​ការិយាល័យ​ចំណុះ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក ។

សូម​បញ្ជាក់​ថា ពិធី​ប្រគល់ និង​ទទួល​រថយន្ត​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២០ នៅ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក ក្រោម​វត្តមាន​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត និង​នាយការិយាល័យ​ទាំង​១៥​នៃ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក ព្រមទាំង​នាយទាហាន​ជា​ច្រើន​រូប​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ