ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​និយម​ចាយប្រាក់​ទាំងនេះ​ត្រូវ​ដឹង​ពី​ហាងឆេង​ធៀប​នឹង​ប្រាក់​រៀល

4 ឆ្នាំ មុន
  • ភ្នំពេញ

ថ្ងៃ​ដើម​ស​ប្តា​ហ៍​នេះ សូម​បង្ហាញ​ពី​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេសសំខាន់​ៗ​មួយ​ចំនួន​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​និយម​ចាយ​ញឹកញាប់​ជាងគេ ថា​តើ​មាន​អត្រា យ៉ាងណា ។ ធនាគារ ជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២០​ខែមេសា ឆ្នាំ…

ថ្ងៃ​ដើម​ស​ប្តា​ហ៍​នេះ សូម​បង្ហាញ​ពី​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេសសំខាន់​ៗ​មួយ​ចំនួន​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​និយម​ចាយ​ញឹកញាប់​ជាងគេ ថា​តើ​មាន​អត្រា យ៉ាងណា ។

ធនាគារ ជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២០​ខែមេសា ឆ្នាំ ២០២០​នេះ​ឱ្យ​ដឹង​ថា ១​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៦៥ រៀល​, ១​អឺ​រ៉ូ​ទិញ​ចូល ៤៤១៤ រៀល លក់​ចេញ ៤៤៥៨ រៀល និង ១​ដុល្លារ អូស្ត្រាលី​ទិញ​ចូល ២៥៧៩ រៀល លក់​ចេញ ២៦០៥ រៀល ។

ទន្ទឹម​នេះ ១​យ៉​ន់​ចិន​ទិញ​ចូល ៥៧៥ រៀល លក់​ចេញ ៥៨១ រៀល ខណៈ ១០០​យ៉េន​ជប៉ុន ទិញ​ចូល ៣៧៧២ រៀល លក់​ចេញ ៣៨០៩ រៀល និង ១០០​វុន​កូរ៉េ​ទិញ​ចូល ៣៣៤ រៀល លក់​ចេញ ៣៣៧ រៀល ។

ជាមួយ​គ្នា​នេះ​ដែរ ១​ដុល្លារ​សិង្ហ​បុរី​ទិញ​ចូល ២៨៥៥ រៀល លក់​ចេញ ២៨៨៣ រៀល ហើយ ១​បាត​ថៃ​ទិញ​ចូល ១២៥ រៀល លក់​ចេញ ១២៦ រៀល ដោយឡែក ១០០០​ដុ​ង​វៀតណាម ទិញ​ចូល ១៧៤ រៀល លក់​ចេញ ១៧៦ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ