អភ័យទានជាទានឱ្យអភ័យដល់សព្វសត្វ ឬហៅថាជាទានមិនយកទោសពៃរ៍ដល់គ្នា អនុគ្រោះឱ្យគ្នា ។ សត្វទាំងឡាយសុទ្ធតែជាអ្នកភ័យខ្លាចនឹងសេចក្តីស្លាប់ កាលបើយើងឱ្យអភ័យទានដោយការដោះលែង នោះនឹងបានអានិសង្សច្រើនណាស់ ។
អ្នកដែលបានលែងសត្វតិរច្ឆានដូចជា មាន់ ទា បក្សាបក្សី ត្រី អណ្តើក ចាប លលកជាដើម ដោយអំណាចដែលបានលែងសត្វអម្បាលនោះ អ្នកនោះរមែងជាអ្នកមានអាយុយឺនយូរ ជាអ្នកមានសេចក្តីសុខច្រើន ឥតមានរោគភ័យមកបៀតបៀនក្នុងកាលទាំងពួងប្រកបតែសេចក្តីសុខ សេចក្តីចម្រើនក្នុងលោកអ្នកផង និងលោកខាងមុខផង ។
ដោយប្រការដូចនេះហើយបានជានៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ មនុស្សទាំងឡាយតែងនាំគ្នាដោះលែងសត្វផ្សេងៗ តែងនាំគ្នាធ្វើបុណ្យផ្សេងៗ ដើម្បីបានទទួលនូវអានិសង្សទាំងនោះ ។ សាន សារិន
ចែករំលែកព័តមាននេះ