វីរុសកូរ៉ូណាថ្មីនេះអាចកើតឡើងលើមនុស្សគ្រប់គ្នាទាំងអស់ ប៉ុន្តែអ្នកជំនាញបាន ព្រមានថា ការដែលមានជំងឺទឹកនោមផ្អែមនឹងធ្វើឲ្យប្រឈមកាន់តែខ្ពស់នឹងជំងឺនេះ ថែមទៀត ។ យោងទៅតាមទិន្នន័យបានឲ្យដឹងថា អ្នកដែលមានជំងឺក្នុងខ្លួនដូចជា ទឹកនោមផ្អែម ជំងឺបេះដូង និងបញ្ហាសួតអាចបង្កជាអាការៈកាន់តែធ្ងន់ធ្ងរថែមទៀត បើសិនជាពួកគេមានជំងឺកូវីដ១៩។
នៅពេលអ្នកជំងឺទឹកនោមផ្អែមមិនអាចគ្រប់គ្រងជំងឺនេះបាន ពួកគេអាចនឹងមាន បញ្ហាឡើងចុះៗរបស់ជាតិស្ករក្នុងឈាម ហើយក៏ប្រឈមនឹងផលវិបាក ដែលទាក់ទងនឹងជំងឺទឹកនោមផ្អែមដែរ ។ ដូច្នេះហើយ ការមានជំងឺបេះដូង ឬផលវិបាកផ្សេងៗទៀតជាមួយជំងឺទឹកនោមផ្អែមដែរនោះ អាចបង្កើនឱកាសកាន់តែខ្លាំងនឹងការឆ្លងជំងឺកូវីដ១៩ ដែលនេះដោយសារតែសមត្ថភាព ទប់ស្កាត់ ការបង្ករោគរបស់ រាងកាយរង ការចុះខ្សោយ។
ដូច្នេះ តើគួរធ្វើដូចម្តេចទើបមានសុវត្ថិភាពពីជំងឺកូវីដ១៩ទៅ ?
ដំណឹងល្អនោះគឺថា មានរឿងច្រើនណាស់ដែលអ្នកជំងឺទឹកនោម ផ្អែមអាចធ្វើបាន ដើម្បីរៀបចំខ្លួន និងរស់នៅឲ្យមានសុវត្ថិភាពក្នុងពេលផ្ទុះជំងឺកូវីដ១៩នេះ ៖
• ត្រូវមានទំនាក់ទំនងល្អជាមួយគ្រូពេទ្យ និងត្រូវមើលថាតើអ្នកមានថ្នាំស្តុកទុកគ្រប់គ្រាន់ហើយឬនៅ និងមានម៉ាស៊ីនតាមដានជាតិស្ករក្នុងផ្ទះគ្រប់គ្រាន់ដែរឬទេ។ បើសិនជាអ្នកសម្គាល់ឃើញថាមានការឡើងចុះជាតិស្ករច្រើនចូរទាក់ទងទៅគ្រូពេទ្យភ្លាម
• ចូរតាមដានជាតិស្ករក្នុងឈាម និងសីតុណ្ហភាពជាទៀងទាត់
• ចូរញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ និងញ៉ាំបន្លែ ផ្លែឈើស្រស់ៗដើម្បីបង្កើនមុខងារប្រព័ន្ធភាពស៊ាំ
• ចូរកុំនៅប្រមូលផ្តុំគ្នា ព្រោះវាអាចបន្ថយការប្រឈមនឹងជំងឺកូវីដ១៩ឆ្លងចូលក្នុងខ្លួនបាន
• ចូរយកចិត្តទុកដាក់ឲ្យខ្លាំងចំពោះការប្រែប្រួលទាំងឡាយណាដែលកើតឡើងក្នុងរាងកាយ ដោយសារតែវាអាចជាសញ្ញាមួយនៃការបង្ករោគ៕
ចែករំលែកព័តមាននេះ