ខេត្តរនគិរី ៖ មានការបំរាមបិទភូមិចំនួន៧មិនឱ្យជនបរទេសឬអ្នកដំណើរពីខាងក្រៅចេញ-ចូលឡើយ ។ នេះបើយោងតាមលោកមេឃុំសេដាបានប្រកាស កាលពីថ្ងៃទី២៥ មីនា ម្សិលមិញ ខណៈនៅក្នុងភូមិសាមុត្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនៈគិរី បានសម្រេចចិត្តដាក់បំរាមនេះឡើងហើយ ។
មេឃុំបានឱ្យដឹងទៀតថា ការដែលមិនឱ្យអ្នកខាងក្រៅចូលមកក្នុងភូមិ-ឃុំនេះ គឺដោយសារពួកគាត់មានជំនឿរបស់ភូមិ ក្នុងការបណ្តេញខ្មោចព្រាយបិសាច និងឧបទ្រុពចង្រៃដែលកំពុងកើតមានឡើង ។ ជាក់ស្តែង គឺដើម្បីការពារមេរោគកូវីដ-១៩ផង ដែលកំពុងឆ្លងរាតត្បាតទូទាំងសាកល ពិសេសគឺនៅក្នុងប្រទេសកម្ពុជាយើងបានរកឃើញអ្នកឆ្លងមានចំនួន៩៦ករណីហើយ គិតត្រឹមយប់ថ្ងៃទី២៥ មីនា ។
ប៉ុន្តែយោងតាមក្រសួងសុខាភិបាលនៃព្រះរាជាណចក្រកម្ពុជាបានប្រកាសថា បានព្យាបាលជាសះស្បើយចំនួន១០នាក់ហើយ ពីជំងឺកូវីដ-១៩។ នេះបើយោងតាមតារាងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC ។
អ្នកទាំង១០នាក់ ដែលព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩ មាននៅ ៣នាក់នៅភ្នំពេញ , ១នៅខេត្តព្រះសីហនុ, ១មកពីខេត្តកំពង់ចាម , ២នាក់មកពីឃខេត្តបាត់ដំបង និង៣នាក់ទៀតមកពីខេត្តត្បូងឃ្មុំ ៕
កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។
សូមបញ្ជាក់ថា៖ រាល់យប់ អ្នកខេត្តក្រចេះនាំគ្នាដុតភ្នក់ភ្លើង និងបាចអំបិលដេញគ្រោះចង្រៃ
ចែករំលែកព័តមាននេះ