រាជធានីភ្នំពេញ ៖ ផ្លូវបុប្ផាលាក់ខ្លួន គឺជាផ្លូវដែលលំបាកធ្វើជាងគេ នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែសម្រស់ស្រស់ស្អាតមិនធម្មតា ដែលស្ថិតនៅតំបន់ស្វាររអិល តាមបណ្តោយផ្លូវជាតិលេខ៥៥ ខេត្តពោធិ៍សាត់-វាលវែង-ថ្មដា (ព្រំដែនកម្ពុជា-ថៃ) ។ នេះបើយោងតាមផេក ក្រសួងសាធារណការ និងដឹកជញ្ជូន ។
ផ្លូវនេះនឹងចូលរួមជួយសម្រួលដល់ការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋ និងទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្សាន្តជាមួយនឹងទេសភាពធម្មជាតិ និងខ្យល់អាកាសល្អបរិសុទ្ធ ។
សូមបញ្ជាក់ផងដែរថា ផ្លូវជាតិលេខ៥៥ មានប្រវែង១៨២,១៦ គ.ម ត្រូវបានសម្ពោធជាផ្លូវការ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា ៕
ចែករំលែកព័តមាននេះ