ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លែ​ព្រីង​មាន​ប្រយោជន៍ ភាសា​បារាំង​ហៅ​ថា Jamblom ឈ្មោះ​ឡាតាំង​ហៅថា syzygium cumini (L.) Skeels ឈ្មោះ​ផ្សេង​ហៅថា vernaculaire : Jamelongue

13 ឆ្នាំ មុន

ដើមព្រីង​ច្រើ​នដុះ​នៅ​តំបន់ indo-malaise ឥឡូវ​រុក្ខ​ជាតិនេះ​ គេ​ច្រើន​ដាំ​នៅ​ប្រទេស​ក្តៅ ហើយ​​នៅ​លើ​កោះ​មហា​សមុទ្រ​ឥណ្ឌា ដើម​រុក្ខ​ជាតិ​នេះមាន​កំពស់​​១០​ម៉ែត្រ ស្លឹក​វា​ស្វិត ហើយ​ពណ៌​ផ្កាកុលាប ផ្លែ​វែង​ទ្រវែង បង្ក​បង្កើត​ជា​គ្រាប់​ព្រីង ។ តាមការ​ស្រាវ​ជ្រាវ​របស់​លោក​ស្រី​សាស្ត្រា​ចារ្យ AMEENH GURIB-FAKIM នៅ​សាកល​វិទ្យា​ល័យ​កោះ Maurice ឯកទេស​ខាង​ឱសថ​រុក្ខ​ជាតិ​ដែលបានទទួល​សញ្ញា​ប័ត្រ Prix L OREAL-UNESCO 2007 pour (LES FEMMES ET LA SCIENCE) ។ ស្រាវជ្រាវ​ឃើញ​ថា ផ្លែ​ព្រីង​ដែលភាសា​បារាំង​ហៅ​ថា Jamblon ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាក​ រាក​មួល ហើយនិង​ជំងឺ​ទឹក​នោម​ផ្អែម ។ សារ​ប្រយោជន៍​នៃ​ផ្លែ​ព្រីង ៖ ផ្លែ​ព្រីង​ស្រស់ សំបក ​និង​​គ្រាប់​លីង​ឱ្យស្រាល ។

វីធីប្រើ ៖ ព្យាបាលផ្នែក​ខាង​ក្នុង​សិរីរាង្គ កាយ ​គ្រាប់​ព្រីង​​អាច​ព្យាបាល​ប្រឆាំង​នឹង​ជំងឺ​ទឹក​នោម​ផ្អែម ដោយ​យើង​យក​គ្រាប់ព្រី​ងចំនួន​៥​ក្រាប់​​ទៅ​ស្ងោរ ​ឬកិន​ឱ្យ​ម៉ដ្ឋ​ក៏​បាន​ ឆុង​ជាមួយ​ទឹក​​ក្តៅ​ចំណុះ​១៥​សង្ទីលីត្រ មួយថ្ងៃ​ផឹក​៣​ដង ។ គេ​ក៏​អាច​យក​ស្លឹក​ព្រីង ឬ​​​សំបក​ព្រីង​ទៅស្ងោរ​​ក្នុង​ទឹក​១​ក្រាម ទៅ​៦​ក្រាមក៏បានដែរ ។ ទឹក​ផ្លែ​ព្រីង​មាន​ប្រសិទ្ធ​ភាព​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​រាក ។ ការ​ឆុង​សំបក​ព្រីង​លាយ​ជាមួយសំបក​ត្របែក គឺ​ព្យា​បាល​ប្រឆាំង​​នឹង​ជំងឺ​រាកមួល ហើយ​និងជំងឺ​រាក (Une Infusion d’ écorce de jamblom en mélange avec l’ écorce de Jambom en mélange avec l’écorce de goyave) lutte contre la dysenterie et la diarrhée ។

នៅ​ប្រទេស​ Madagascar គេ​និយម​គ្រាប់​ព្រីង​លក់ជា​ឱសថ​សំរាប់​ព្យា​បាល​ជំងឺ​ទឹក​នោម​ផ្អែម គ្រាប់​ព្រីង​មិន​មាន​តម្កើង​ផលិត​ផល​ជាតិ Insuline ទេ ប៉ុន្តែ​សំរាប់​អ្នក​កើតជំងឺ​ទឹកនោម​ផ្អែម វា​អាច​ជួយកាត់​បន្ថយ​ជាតិស្ករ​ ហើយ​ជួយ​កាត់​បន្ថយ​ការប្រើ​ប្រាស់ Insuline ​និង​ជួយ​កែ​​តម្រូវ​​ក្រលៀន យើង​ឱ្យ​មានដំណើរ​ការ​ល្អ ។ យើ​ង​ត្រូវ​កត់សំគាល់​ក្រោយ​ពីយើង​បាន​ពិសា​ទឹក​ព្រីង​រួច​មក​​បីថ្ងៃ​ក្រោយ​ជាតិស្ករ​នៅ​ក្នុង​ទឹកនោម​អាច​បាត់​ចុះ​អន់ថយ ៕
អ្នក​បក​ស្រាយ​លោ​កគ្រូ ដូ គ្រូ​ឱសថ​ធម្មជាតិ ០១២ ៩២ ៣២ ៧២