ប្រទេសអីុតាលី៖ ផ្នែកការពារសីុវិលអីុតាលីនាថ្ងៃទី១៩មីនារៀបរាប់ ពីមនុស្សស្លាប់៤២៧នាក់ថ្មីទៀតដោយសារវីរុសCOVID-19 រយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបក្នុងប្រទេសនេះ កើនលើសពីនៅចិនដីគោកគឺមានដល់៣.៤០៥នាក់ ចាប់តាំងពីថ្ងៃទី២១កុម្ភៈមក។ នៅចិនដីគោកចំនួនអ្នកស្លាប់ដោយសារវីរុសនោះសរុបមាន៣.២៤៥នាក់។ ចំនួនសរុបនៃអ្នកឆ្លងវីរុសនៅអីុតាលីដែលរាប់ឃើញ រយៈពេល២៤ម៉ោងចុងក្រោយនេះបានឡើងពី៣៥.៧១៣នាក់ដល់៤១.០៣៥នាក់ ដែលមានការកើនឡើង១៤,៩%។ សរុបមនុស្ស៤.៤៤០នាក់បានជាសះស្បើយទាំងស្រុងហើយ២.៤៩៨នាក់កំពុងសង្ក្រោះបន្ទាន់។
ប្រឈមមុខនឹងវីរុសនេះអង្គការសុខភាពពិភពWHOបានចាត់ទុកវាថា ជាសត្រូវរបស់មនុស្សជាតិ ដែលឆ្លងដល់មនុស្សជិត២១០.០០០នាក់រួចហើយ និងបណ្ដាលឲ្យមនុស្សស្លាប់ជាង៩.០០០នាក់ ព្រមទាំងរុញច្រានសេដ្ឋកិច្ចពិភពលោកឲ្យធ្លាក់ក្នុងការស្រុតចុះ ខណៈទឹកប្រាក់ច្រើនពាន់លានដុល្លារត្រូវបានប្រកាសបញ្ចេញសម្រាប់ជំនួយសាធារណៈ ពិសេសនៅអឺរ៉ុបនិងសហរដ្ឋអាមេរិក។រដ្ឋមន្ត្រីសេដ្ឋកិច្ចបារាំងលោកBRUNO LE MAIREបានព្រមានថា អនាគតនយោបាយរបស់អឺរ៉ុបរងការប៉ះពាល់ ជាមួយអ្នកស្លាប់៤.៧៥២នាក់ ហើយនាថ្ងៃទី១៩មីនាចំនួនអ្នកឆ្លងបានឡើងដល់លើសពី១០០.០០០នាក់។ លោកអំពាវនាវដល់បណ្ដាមេដឹកនាំអឺរ៉ុបឲ្យបញ្ចេញសកម្មភាពដោយមានការរូបរួមគ្នា។ រយៈពេល៤៨ម៉ោងចុងក្រោយនេះ អីុតាលីកត់សម្គាល់ឃើញចំនួនអ្នកស្លាប់ប្រចាំថ្ងៃ ដោយសារវីរុសមានលើសនៅក្រុងវូហានចិន ពេលវីរុសនោះកំពុងវាយលុកខ្លាំងទៅទៀត គឺដល់៣.៤០៥នាក់។
នៅបារាំងមានអ្នកឆ្លងជិត២មឺុននាក់អគ្គនាយកសុខាភិបាលបារាំងលោកJEROME SALOMONប្រកាសនាថ្ងៃទី១៩មីនា ពីតុល្យការនៃការឆ្លងវីរុសនេះនៅបារាំង ដែលពេលនេះបានឡើងដល់១០.៩៩៥នាក់ ហើយអ្នកស្លាប់បានឡើងដល់៣៧២នាក់គឹ១០៨នាក់ថែមទៀត រយៈពេល២៤ម៉ោងចុងក្រោយនេះ។
លោក SALOMONគូសបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំង១០.៩៩៥នាក់ ៤.៧៦១នាក់កំពុងស្ថិតក្នុងមន្ទីរពេទ្យ ហើយអ្នកជំងឺ១.៣០០នាក់ជាសះស្បើយវិលត្រឡប់ទៅផ្ទះវិញ តាំងពីចាប់ផ្ដើមការឆ្លងមក។ លោកបានបន្ទថាយើងកំពុងប្រឈមមុខនឹងការឆ្លងដ៏៏ខ្លាំងនិងលឿនបំផុត ដោយចំនួនអ្នកឆ្លងកើនទ្វេដងរៀងរាល់៤ថ្ងៃនៅបារាំង៕
ចែករំលែកព័តមាននេះ