ខេត្តស្ទឹងត្រែង ៖ កម្លាំងនៃមន្ទីរបរិស្ថានកាលពីថ្ងៃទី១០ មីនា ឆ្នាំ២០២០ នៅចំណុចផ្លូវជាតិលេខ៧ បំបែកស្រុកបូរីអូរស្វាយសែនជ័យបានឃាត់រថយន្តមួយគ្រឿងនាំយកមកមន្ទីរបរិស្ថានបង្ខាំងទុកមួយយប់រួចលែងទៅវិញ។
លោក សួន ម៉េងលី នាយសង្កាត់ដុងក្រឡ បានបញ្ជាក់ថា ទាក់ទិនករណីខាងលើលោកពុំមានការសហការទេ ។ លោកបានបញ្ជាក់បន្ថែមថា ពាក់ព័ន្ធផ្លូវច្បាប់ ប្រសិនបទល្មើសស្ថិតនៅលើដងផ្លូវជាដែនសមត្ថកិច្ចគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ ទោះសមត្ថកិច្ចណាបង្ក្រាបក៏ដោយ គឺត្រូវប្រគល់សំណុំរឿងវត្ថុតាងល្មើសត្រូវប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើ ។ ប្រសិនបើរដ្ឋបាលព្រៃឈើចុះអនុវត្តក្នុងដែនគ្រប់គ្រងរបស់បរិស្ថានក៏ប្រគល់អោយជំនាញបរិស្ថានអនុវត្តទៅច្បាប់គេដែរ។
លោក លី មីនា អភិបាលស្រុក បូរីអូរស្វាយសែនជ័យបានប្រាប់កោះសន្តិភាពនៅរសៀលថ្ងៃទី១១ មីនា នោះដែរថា ពាក់ព័ន្ធករណីខាងលើនេះលោកពុំបានដឹងឡើយខាងអាវុធហត្ថបានប្រាប់ដែរ តែពុំមានការជូនដំណឹងឬសហការនឹងគណះបញ្ជាការឯងភាពស្រុកដែរ ពោល គឺលោកពុំមានដឹងសោះ ហើយការឃាត់បង្ក្រាបនោះគេរាយការណ៍ទៅព្រះរាជអាជ្ញាក៏មិនដឹងដែរ ។
លោក ហេង រស់នៅភូមិកញ្ចាញគោក ស្រុកសៀមប៉ាង ដែលម្ចាស់រថយន្តខាងលោកបានបញ្ជាក់ប្រាប់ថា រថយន្តរបស់លោក ខាងមន្ទីរបរិស្ថានដោះលែងវិញហើយនាព្រឹកថ្ងៃទី១១មីនា២០២០ នេះ ។ លោកថា រថយន្តរបស់លោកក្រោយការឃាត់អូសមកមន្ទីរបរិស្ថានលោកសុំអោយពិន័យតាមច្បាប់តែគេថាចង់ទុកជិះ ក្រោយមកលោកសុំសម្របសម្រួលដដែលជាដែល ទើបគេព្រមអោយវិញ តែចំណាយអស់លុយគ្រែលបន្តិច ព្រោះរថយន្តរបស់យើងល្អគេមើល៍ទៅតាមហ្នឹងដែរ រថយន្តយើងគេឃាត់ប្រហែលម៉ោងជាង៤រសៀលហើយយកមកខេត្តដោះស្រាយមួយភ្លែតប្រហែលម៉ោង៦ចេញវិញ។
គួរបញ្ជាក់ថា ករណីការបង្ក្រាបរថយន្ត និងគោយន្តផ្ទុកបទល្មើសលើដងផ្លូវហើយត្រូវអូសទៅរក្សា ទុកនៅក្នុងមន្ទីរបរិស្ថាននោះមិន មែនមានតែមួយករណីនោះទេ ក្រោយនាំមកដល់ក្នុងមន្ទីរបរិស្ថាន ត្រូវបាំងឃាំងដោយរបងនិងមិនអនុញ្ញាតិអោយអ្នកសារព័ត៌មានសម្រង់ព័ត៌មានដើម្បីផ្សព្វផ្សាយឡើយ។
លោក អន ចាន់សុជាតិ នាយ ខណ្ឌរដ្ឋបាលព្រៃឈើលោកបានប្រាប់ដែរថាពាក់ព័ន្ធករណីបង្ក្រាបខាងលើដូចការរៀបរាប់របស់លោកនាយសង្កាត់ហើយ តែយើងមិនដឹងថាខាងគេគិតយ៉ាងម៉េច ក៏យើងមិនដឹងដែរ។ លោក អេង ភិរ៉ុង ប្រធានមន្ទីរបរិស្ថានខេត្តបានប្រាប់កោះសន្តិភាពនារសៀលថ្ងៃទី១១ មីនា ២០២០នេះថាបទល្មើសខាងលើនៅស្នាក់ការមិនទាន់មានចំណាត់ការនៅឡើយទេ ខណៈរថយន្តនោះម្ចាស់កំពុងបើកបររំភើយ៕
ចែករំលែកព័តមាននេះ