ប្រទេសចិន ៖ អាជ្ញាធរសុខាភិបាលចិនថ្លែងកាលពីថ្ងៃទី២៧កុម្ភៈថា បានទទួលព័ត៌មានទាក់ទិននឹងអ្នកឆ្លងវីរុស COVID-19 ថ្មី៤៣៣នាក់ និងអ្នកបាត់បង់ជីវិតថ្មី២៩នាក់ នាថ្ងៃទី២៦កុម្ភៈ ក្នុងតំបន់៣១កម្រិតខេត្តនៃផ្នែកចិនដីគោក។
ក្នុងចំណោមអ្នកបាត់បង់ជីវិតថ្មី ២៦នាក់ក្នុងខេត្តហ៊ូប៉ី ម្នាក់នៅក្រុងប៉េកាំង ម្នាក់នៅហៃឡុងយ៉ាងនិងម្នាក់នៅហឺណាន់។ ក្នុងថ្ងៃទី២៦កុម្ភៈសរុបមានអ្នកសង្ស័យថ្មីថាឆ្លងវីរុស៥០៨នាក់ត្រូវបានរាយការណ៍ ហើយមនុស្ស២.៧៥០នាក់បានជាសះស្បើយចាកចេញពីមន្ទីរពេទ្យ។ ចំនួនករណីអ្នកជំងឺធ្ងន់បានចុះថយ៤០៦នាក់ មកនៅត្រឹម៨.៣៤៦នាក់។
នាចុងថ្ងៃទី២៦កុម្ភៈសរុបចំនួនអ្នកឆ្លងមាន៧៨.៤៩៧នាក់នៅចិនដីគោករួចចំនួនសរុបនៃអ្នកបាត់បង់ជីវិតដោយសារជំងឺនេះ ឡើងដល់២.៧៤៤នាក់។ សរុបអ្នកជំងឺឆ្លងវីរុសCOVID-19ដែលចេញពីមន្ទីរពេទ្យក្រោយជាសះស្បើយមាន៣២.៤៩៥នាក់។
នាចុងថ្ងៃទី២៦កុម្ភៈក្នុងតំបន់រដ្ឋបាលពិសេសហុងកុងមានអ្នកឆ្លងវីរុសនេះឡើងដល់៩១នាក់ ១០នាក់នៅម៉ាកាវនិង៣២នាក់នៅតៃវ៉ាន់ក្នុងនោះបាត់បង់ជីវិតម្នាក់។ អ្នកជំងឺ២៤នាក់នៅហុងកុង ៧នាក់នៅម៉ាកាវនិង៥នាក់នៅតៃវ៉ាន់បានចាកចេញពីមន្ទីរពេទ្យក្រោយជាសះស្បើយ៕ ដកស្រង់ចេញពីវេបសាយ ៖ xinhuanet (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ