ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​បាត់​៨​ឆ្នាំ​តែ​នៅ​បន្ត​ឱ្យ​ផ្កា​ទៅ​ប្រពន្ធ​នៅ​ថ្ងៃ​បុណ្យ​នៃ​សេចក្តី​ស្រឡាញ់​រាល់​ឆ្នាំ

4 ឆ្នាំ មុន

បុរស​ម្នាក់​បាន​ទទួលមរណភាព​ក្នុង​ឆ្នាំ​២០១២ ប៉ុន្តែ​មុន​ពេល​ដែល​គាត់​ស្លាប់ គាត់​បាន​បង់​គម្រោង​ទិញ​ផ្កា​ជូន​ដល់​ភរិយា​គាត់ សម្រាប់​ថ្ងៃ​បុណ្យ​នៃ​សេចក្តី​ស្រឡាញ់ និង ខួបកំណើត​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​បង្ហាញ​ពី​ទឹកចិត្ត​ស្រឡាញ់​យ៉ាង​ជ្រាលជ្រៅ បើ​ទោះបីជា​គាត់​អស់​ជីវិត​ទៅ​ក៏​ដោយ ។ អស់​រយៈពេល​ជាង…

បុរស​ម្នាក់​បាន​ទទួលមរណភាព​ក្នុង​ឆ្នាំ​២០១២ ប៉ុន្តែ​មុន​ពេល​ដែល​គាត់​ស្លាប់ គាត់​បាន​បង់​គម្រោង​ទិញ​ផ្កា​ជូន​ដល់​ភរិយា​គាត់ សម្រាប់​ថ្ងៃ​បុណ្យ​នៃ​សេចក្តី​ស្រឡាញ់ និង ខួបកំណើត​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​បង្ហាញ​ពី​ទឹកចិត្ត​ស្រឡាញ់​យ៉ាង​ជ្រាលជ្រៅ បើ​ទោះបីជា​គាត់​អស់​ជីវិត​ទៅ​ក៏​ដោយ ។

អស់​រយៈពេល​ជាង ៨ ឆ្នាំ​មក​ហើយ​ដែល លោក Rich Cox បាន​ជូន​ភរិយា​របស់​លោក សម្រាប់​ថ្ងៃកំណើត និង​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់ ។ នៅ​ពេល​ប្រពន្ធ​របស់​គាត់​ឈ្មោះ Tracey ទទួល​បាន​បាច់ផ្កា​នៅ​ឆ្នាំ​ដំបូង​ដែល​គាត់​ស្លាប់ ប្រពន្ធ​គាត់​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។

Tracey បាន​ប្រាប់​ទូរទស្សន៍ CNN នៅ​ថ្ងៃ​សុក្រ​ថា​៖ «​វា​ពិតជា​គួរ​ឱ្យ​រំជួលចិត្ត​ខ្លាំង​ណាស់​។ វា​ពិតជា​គួរ​ឱ្យ​សោកស្តាយ ប៉ុន្តែ​ក៏​សប្បាយចិត្ត​ក្នុង​ពេល​តែ​មួយ ព្រោះ​ខ្ញុំ​ទើបតែ​ដឹង​ថា​គាត់​នឹង​នៅ​ជាមួយ​ខ្ញុំ​ជា​និច្ច​។ ប៉ុន្តែ​ការ​ចែកចាយ​ផ្កា​មិន​បាន​ឈប់​ទេ​បន្ទាប់​ពី​ឆ្នាំ ២០១៣​។ ខ្ញុំ​តែង​បាន​ផ្កា​ជា​រៀង​រាល់​ឆ្នាំ​»​។

សារ​ដែល​មក​ជាប់​ជាមួយនឹង​ផ្កា ផ្លាស់​ប្តូរ​រាល់ពេល ប៉ុន្តែ​ស្នេហា​នៅ​តែ​មាន​ដដែល ។ សារ​មួយ​កាលពី​ឆ្នាំ ២០១៨ បាន​សរសេរ​ថា​៖«​ទោះបីជា​អូន​មិន​បានឃើញ​បង តែ​បង​តែងតែ​នៅ​ទី​នេះ​ជាមួយ​អូន​ជា​និច្ច​។ បង​ស្រឡាញ់​អូន​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ពេល​ដែល Rich បាន​ស្លាប់ គាត់​មាន​អាយុ​៥៣​ឆ្នាំ​។ ពេល​នោះ​គាត់​ស្លាប់​ដោយសារ​តែ​កើត​ជម្ងឺមហារីក​បំពង់ក​។ ពេល​នេះ ប្រពន្ធ​របស់​គាត់​ឈ្មោះ Tracey មាន​អាយុ​៦៣​ឆ្នាំ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ