ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីម្នាក់រៀបការមានកូនហើយ តែទិញផ្ទះផ្ទាល់ខ្លួន ដើម្បីគេច​ពីជីវិតគ្រួសារដ៏មមាញឹក ព្រោះចង់មានពេលនៅម្នាក់ឯងខ្លះ

7 ខែ មុន

(ចិន)៖ ស្ត្រីម្នាក់នៅ​ប្រទេស​ចិន​បាន​ចំណាយ​ប្រាក់ ៦៩,០០០ ដុល្លារ​ ​ទិញ​អាផាតមិន ដើម្បីមានពេលផ្ទាល់ខ្លួន ដោយនៅទីនោះដើម្បីអានសៀវភៅ ហាត់យូហ្គា និងផឹកតែជាមួយមិត្តភក្តិពីរដងក្នុងមួយសប្តាហ៍។ យោងតាមប្រភពព័ត៌មាននាងមានឈ្មោះ…

(ចិន)៖ ស្ត្រីម្នាក់នៅ​ប្រទេស​ចិន​បាន​ចំណាយ​ប្រាក់ ៦៩,០០០ ដុល្លារ​ ​ទិញ​អាផាតមិន ដើម្បីមានពេលផ្ទាល់ខ្លួន ដោយនៅទីនោះដើម្បីអានសៀវភៅ ហាត់យូហ្គា និងផឹកតែជាមួយមិត្តភក្តិពីរដងក្នុងមួយសប្តាហ៍។

យោងតាមប្រភពព័ត៌មាននាងមានឈ្មោះ Gong Yan ក្នុងវ័យ៣០ឆ្នាំ មកពីទីក្រុង Changzhou ក្នុងខេត្ត Jiangsu ភាគខាងកើតប្រទេសចិន។ Toutiao News បានរាយការណ៍ថានាងបានចំណាយប្រាក់សន្សំរបស់នាងនៅផ្ទះតូចដែលជាកន្លែងដែលនាងចូលចិត្តនៅម្នាក់ឯងពីរថ្ងៃក្នុងមួយសប្តាហ៍។ នាងប្រើអាផាតនេះជាកន្លែងហាត់យូហ្គា អានសៀវភៅ និង សម្រាកពីជីវិតគ្រួសារដ៏តានតឹងរបស់នាង។

ស្ត្រីចិនរូបនេះរៀបការជាមួយស្វាមី មានកូនប្រុសម្នាក់ ហើយក៏រស់នៅជាមួយឪពុកម្តាយក្មេក។ សព្វថ្ងៃនាងក៏ធ្វើការក្នុងក្រុមហ៊ុនហិរញ្ញវត្ថុមួយនៅក្នុងប្រទេសចិន។ នាង​បាន​បង្កើត​គំនិត​ទិញ​ផ្ទះ​​ផ្ទាល់ខ្លួន​ក្នុង​អំឡុង​ពេល​ការ​រាតត្បាត Covid-19  ដោយ​ទិញ​អាផាតមិន​តូច​មួយ​ក្នុង​ឆ្នាំ ២០២១។

ប្រភពព័ត៌មានបានឱ្យដឹងថាក្នុងជីវិតនាងត្រូវតែបំពេញតម្រូវការ និងការរំពឹងទុករបស់សមាជិកគ្រួសារដែលមានតួនាទីជាច្រើនជាភរិយា ម្តាយ និងជាកូនប្រសារ។ ជីវិត​ដែល​តានតឹង​បាន​ធ្វើ​ឱ្យនាងកើត​មាន​គំនិត​ថា​គាត់​ត្រូវ​ការ​កន្លែង និង​ពេល​សម្រាក​ផ្ទាល់ខ្លួន។ Gong Yan ប្រើផ្ទះឯកជនរបស់គាត់ជាកន្លែងហាត់យូហ្គា អញ្ជើញមិត្តភក្តិមកផឹកតែជជែកគ្នាដើម្បីរំសាយអារម្មណ៍តានតឹង។

នាងចំណាយពេលមួយថ្ងៃ ឬពីរថ្ងៃក្នុងមួយសប្តាហ៍ ដើម្បីគេចពីការងារ និងគ្រួសារ ជួយឱ្យសុខភាពផ្លូវចិត្តរបស់ Gong ប្រសើរឡើងយ៉ាងខ្លាំង។ យោងទៅតាមសម្តី នេះបានក្លាយជា “ទម្លាប់ដែលមានសុខភាពល្អ” សម្រាប់នាង។

ហើយការសម្រេចចិត្តរបស់នាងត្រូវបានគាំទ្រដោយគ្រួសារនាង។ ប្តី​និង​កូន​របស់​នាង​ក៏ពុំដែល​ “លុកលុយ” កន្លែងឯកជនរបស់នាងដែរ។ នាង​បាន​និយាយ​ថា ការ​ចំណាយ​ពេល​នៅ​ម្នាក់​ឯង​ជួយ​ឱ្យ​នាង​មាន​ថាមពល​ច្រើន​សម្រាប់​ទាំង​គ្រួសារ និង​ការងារ៕​ ប្រភព៖ scmp

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ