ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​នាង​ជេន​ណាសន្យា​ខិតខំ​ផ្សព្វផ្សាយ​កិត្តិនាម​​វប្បធម៌ ប្រពៃណី​ខ្មែរ​ទៅ​កាន់​ឆាក​អន្ដរជាតិ​ឱ្យ​កាន់តែ​ខ្លាំង

1 ម៉ោង មុន
  • ភ្នំពេញ

ព្រះ​នាង ជេន​ណា បាន​សន្យា​នឹង​ខិតខំ​ផ្សព្វផ្សាយ​កិត្តិនាម​វប្បធម៌ និង​ប្រពៃណី​ខ្មែរ​ទៅ​កាន់​ឆាក​អន្តរជាតិ​ឲ្យ​កាន់តែ​ខ្លាំង​បន្ថែម​ទៀត ខណៈ​ពេល​ដែល​កន្លង​មក ព្រះ​នាង​តែងតែ​ធ្វើ​រឿង​នេះ​ជា​បន្តបន្ទាប់​ក្នុង​ឱកាស​សម្តែង និង​ច្រៀង​នៅ​លើ​ឆាក​អន្តរជាតិ ។ ក្នុង​ព្រះ​ជន្ម​ចូល​ដល់​១៤​ឆ្នាំ​នេះ ព្រះ​នាង…

ព្រះ​នាង ជេន​ណា បាន​សន្យា​នឹង​ខិតខំ​ផ្សព្វផ្សាយ​កិត្តិនាម​វប្បធម៌ និង​ប្រពៃណី​ខ្មែរ​ទៅ​កាន់​ឆាក​អន្តរជាតិ​ឲ្យ​កាន់តែ​ខ្លាំង​បន្ថែម​ទៀត ខណៈ​ពេល​ដែល​កន្លង​មក ព្រះ​នាង​តែងតែ​ធ្វើ​រឿង​នេះ​ជា​បន្តបន្ទាប់​ក្នុង​ឱកាស​សម្តែង និង​ច្រៀង​នៅ​លើ​ឆាក​អន្តរជាតិ ។

ក្នុង​ព្រះ​ជន្ម​ចូល​ដល់​១៤​ឆ្នាំ​នេះ ព្រះ​នាង ជេន​ណា បាន​សម្តែង​ការ​អរគុណ​ដល់​មហាជន ជា​ពិសេស បណ្តា​អ្នកគាំទ្រ​ដែល​តែងតែ​ស្រឡាញ់ និង​គាំទ្រ​ដល់​ព្រះ​នាង​នា​ពេល​កន្លង ដែល​ធ្វើ​ឲ្យ​ព្រះ​នាង​មាន​ថ្ងៃ ក្នុង​ពេល​ដែល​ព្រះ​នាង​សន្យា​ថា នឹង​ខិតខំ​បន្ថែម​ទៀត ជា​ពិសេស និង​ចូលរួម​ផ្សព្វផ្សាយ​សិល្បៈ វប្បធម៌ និង​ប្រពៃណី​ខ្មែរ​នៅ​លើ​ឆាក​អន្តរជាតិ​ឲ្យ​កាន់តែ​ខ្លាំង​ថែម​ទៀត ។

តាម​រយៈ​សំ​ណេ​រ​បង្ហោះ​លើ​បណ្តាញ​សង្គម ព្រះ​នាង ជេន​ណា បាន​លើក​ឡើង​ថា ថ្ងៃនេះ ជា​ថ្ងៃ​រំឭក​កំណើត​១៤​ឆ្នាំ​របស់ខ្ញុំ ក្នុង​ថ្ងៃ​ដ៏​ពិសេស​សម្រាប់​ខ្ញុំ​នេះ ខ្ញុំ​គ្មាន​អ្វី​ក្រៅពី​ក្រាប​បង្គំ ថ្វាយព្រះពរ អរ​ព្រះ​គុណ​ព្រះ​មាតា​ខ្ញុំ ដែល​បាន​ផ្ដល់​កំណើត និង​ចិញ្ចឹម​បីបាច់​ថែរក្សា​ការពារ​រូប​ខ្ញុំ ជា​ពិសេស សូម​អរ​ព្រះ​គុណ​សម្តេច​តា​ក្រុមព្រះ ដែល​លោក​តែងតែ​អប់រំ ផ្ដល់​ដំបូន្មាន ប្រៀនប្រដៅ​ចៅ ប្រកបដោយ​ព្រហ្ម​វិហារធម៌ និង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ចៅ​។

ព្រះ​នាង​បញ្ជាក់​ថា ក្នុង​ឆ្នាំ​ថ្មី​នេះ ខ្ញុំ​សូម​បួងសួង​ដល់​ទេព្តា​រក្សា​មហា​ស្វេត​ឆ័​ត្រ ព្រះរាជ​ដួង​វិញ្ញាណក្ខន្ធ​នៃ​អតីត​ព្រះមហាក្សត្រ ព្រះ​មហាក្សត្រិយានី​ខ្មែរ​គ្រប់​រជ្ជកាល សូម​ស្ដេច​យាង​ប្រោស​ព្រំ​សព្ទសាធុកា​ពរ​ជ័យ ដល់​ប្រជាជន​របស់ខ្ញុំ និង​ប្រជាជន​ទូ​ទាំង​សកលលោក​បាន​រស់នៅ​ដោយ​សុភមង្គល និង​សុខ​សន្តិភាពខ្ញុំ​ពិតជា​មិន​អាច​មាន​ថ្ងៃនេះ​ទេ ប្រសិនបើ​គ្មាន​ការ​ស្រលាញ់ គាំទ្រ​ពី​សំណាក់​ពុក​ម៉ែ​បងប្អូន ហើយ​ខ្ញុំ​នឹង​សន្យា​ថា ខិតខំ​ផ្សព្វផ្សាយ​កិត្តិនាម វប្បធម៌ ប្រពៃណី​ខ្មែរ​ទៅ​កាន់​ឆាក​អន្ដរជាតិ ឱ្យ​កាន់តែ​ខ្លាំង ។

គួរ​បញ្ជាក់​ថា ព្រះ​នាង​តូច នរោត្តម ជេន​ណា គឺជា​បុត្រី​របស់​អ្នក​អង្គ​ម្ចាស់​ក្សត្រិយ៍ នរោត្ដម បុប្ផា​រី ត្រូវជា​ព្រះរាជ​នត្តា (​ចៅស្រី​) ព្រះករុណា​ព្រះបាទ​សម្តេច នរោត្តម សីហ​នុ ព្រះ​បរម​រតន​កោដ្ឋ​ជាទី​គោរព​សក្ការ​ដ៏​ខ្ពង់ខ្ពស់​បំផុត ។

ព្រះ​នាង​មាន​ទេព​កោសល្យ​សិល្បៈ​តាំងពី​នៅ​តូច​ពោល​តាំងពី​ព្រះ​ជន្ម​៥ ទៅ​៦​ព្រះ​វស្សា ហើយ​សមត្ថភាព​សិល្បៈ​របស់​ព្រះ​នាង ចេះ​តែ​បន្ត​រីក​ចម្រើន​ទៅ​តាម​វ័យ រហូត​មាន​កិត្តិនាម​ល្បីល្បាញ​រហូត​មក​ទល់​នា​ពេល​បច្ចុប្បន្ន ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ