ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Grab ដាក់​ចេញ​វិធានការ​គាំទ្រ​សម្រាប់​ដៃគូ​បើកបរ ខណៈ​ពេល​មានការ​កើនឡើង​នៃ​តម្លៃ​ឧស្ម័ន LPG និង​ប្រេងឥន្ធនៈ

5 ម៉ោង មុន

រាជធានីភ្នំពេញ​, ថ្ងៃ​ទី ១៣ ខែ​មីនា ឆ្នាំ ២០២៦ ៖ នៅ​ពេល​ដែល​ទីផ្សារ​ថាមពល​សកល​បន្ត​ប្រែប្រួល តម្លៃ​នៃ​ការ​ធ្វើ​ដំណើរ​រៀង​រាល់​គីឡូម៉ែត្រ ក្នុង​ការ​ធ្វើ​ដំណើរ…

រាជធានីភ្នំពេញ​, ថ្ងៃ​ទី ១៣ ខែ​មីនា ឆ្នាំ ២០២៦ ៖ នៅ​ពេល​ដែល​ទីផ្សារ​ថាមពល​សកល​បន្ត​ប្រែប្រួល តម្លៃ​នៃ​ការ​ធ្វើ​ដំណើរ​រៀង​រាល់​គីឡូម៉ែត្រ ក្នុង​ការ​ធ្វើ​ដំណើរ បាន​កើនឡើង​យ៉ាង​ខ្លាំង​សម្រាប់​ដៃគូ​បើកបរ​ឯករាជ្យ​រាប់​ពាន់​នាក់ ដែល​កំពុង​បំពេញការងារ​ក្នុង​សហគមន៍​របស់​យើង​ ។ Grab ប្រកាស​ពី​ការ កែសម្រួល​ជា​បណ្តោះអាសន្ន​ចំពោះ​តម្លៃ​សេវា និង​ដាក់​ចេញ​នូវ​កម្មវិធី​ផ្តល់​ប្រាក់​លើកទឹកចិត្ត​បន្ថែម​ថ្មី​ដល់​ដៃគូ​បើកបរ ដែល​មាន​ប្រសិទ្ធភាព​ចាប់ពី​ថ្ងៃ​ទី​ ១០ ខែមីនា ឆ្នាំ​ ២០២៦ នេះ​តទៅ រហូត​ដល់​មានការ​ជូនដំណឹង​ជា​ថ្មី ​។

ការ​កើនឡើង​នៃ​តម្លៃ​ឧស្ម័ន LPG និង​ប្រេងសាំង​នា​ពេល​ថ្មី​ៗ​នេះ បាន​ដាក់បន្ទុក​ហិរញ្ញវត្ថុ​ភ្លាម​ៗ​ដល់​ដៃគូរ​បើកបរ​ឯករាជ្យ ដែល​ជា​អ្នកបម្រើ​ការ​ផ្ទាល់​ក្នុង​វិស័យ ដឹក​ជញ្ជូន ​។ ដើម្បី​ធានា​ថា ការ​បើកបរ​នៅ​តែ​ជា​មធ្យោបាយ​ប្រកបដោយ​និរន្តរភាព​ក្នុង​ការ​រក​ប្រាក់​ចិញ្ចឹមជីវិត Grab​កំពុង​អនុវត្ត​យុទ្ធសាស្ត្រ​គាំទ្រ​ពីរ​ចំណុច​ ៖

1.​ ​ការ​ឧបត្ថម្ភ​ធន​ដោយ​ផ្ទាល់​ដល់​ដៃគូ​បើកបរ​៖ Grab ដាក់​ចេញ​នូវ​កម្មវិធី​ផ្តល់​ប្រាក់​លើកទឹកចិត្ត​បន្ថែម សម្រាប់​រាល់​ការ​ដឹក ដែល​បាន​បញ្ចប់​ជា​ស្ថាពរ ដោយ​បង់ប្រាក់​នោះ​ផ្ទាល់​ទៅ​អ្នកបើកបរ ដើម្បី​ជួយ​ទូទាត់​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ដែល​កើនឡើង ​។
2.​ ​ការ​កែតម្រូវ​ប្រព័ន្ធ​ដែល​មាន​តុល្យភាព​៖ ការ​កែសម្រួល​ប្រព័ន្ធ​បន្តិចបន្តួច​ជា​បណ្តោះអាសន្ន ដើម្បី​កំណត់​តម្លៃ​បែប​ចម្រុះ (dynamic pricing) នឹង​អនុញ្ញាត​ឱ្យ​ប្រព័ន្ធ​ស្វ័យប្រវត្តិ ផ្លាស់​ប្តូរ​តម្លៃ​ស្រប​តាម​ការ​ផ្លាស់​ប្តូរ​ទិដ្ឋភាព​សេដ្ឋកិច្ច​ ។

លោក កង សុ​វ​ណ្ណា​រ៉ូ​ត (Mike) នាយក​គ្រប់គ្រង Grab ប្រចាំ​ប្រទេស កម្ពុជា និង មី​យ៉ា​ន់​ម៉ា មាន​ប្រសាសន៍​ថា​៖ “​ដៃគូ​បើកបរ គឺជា​ចង្វាក់បេះដូង​នៃ​សេវាកម្ម របស់​យើង​។ នៅ​ពេល​ដែល​តម្លៃ​ប្រេងឥន្ធនៈ​កើនឡើង វា​ធ្វើ​អោយ​ប៉ះពាល់​ដោយ​ផ្ទាល់​ទៅ​នឹង​ប្រាក់​ចំណូល​របស់​ពួក​គាត់ ដែល​ជា​អ្នក​ដឹក​អតិថិជន ធ្វើការ ទៅ​សាលារៀន និង​ទៅ​ផ្ទះ​ដោយ​សុវត្ថិភាព​។ យើង​ជឿជាក់​ថា​អតិថិជន​របស់​យើង​ទាំងអស់​គ្នា​យល់​ស្រប​ថា ដើម្បី​ឱ្យ​កង់​យានយន្ត​បន្ត​វិល​បាន យេ​ី​ង​ត្រូវ​តែ​រួម​គ្នា​លេ​ី​ក​ទឹកចិត្ត​ដៃគូ​បើកបរ​របស់​យើង​”

ហេតុ​អ្វី​បានជា​បញ្ហា​នេះ​សំខាន់​សម្រាប់​អតិថិជន​ដូច​អ្នក ?

ខណៈ​ពេល​ដែល​ការ​ផ្លាស់​ប្តូរ​នូវ​តម្លៃ​ប្រេងឥន្ធនៈ​នេះ​កើតឡើង វា​អាច​បណ្តាល​ឱ្យ​មានការ​កែសម្រួល​តិចតួច​ចំពោះ​ថ្លៃ​ធ្វើ​ដំណើរ​ក្នុងអំឡុងពេល ម៉ោង​ដែល មាន​ចរាចរណ៍​មមាញឹក ការ​ផ្លាស់​ប្តូរ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ធានា​បាន​នូវ​ការ​ផ្គត់​ផ្គង​សេវាកម្ម​អោយ​បាន​គ្រប់គ្រាន់​។ តាម​រយៈ​ការ​គាំទ្រ​នូវ​ប្រាក់ ចំណូល​របស់​ដៃគូ​បើកបរ Grab ធានា​ថា​ ៖

1.​ ​មាន​ដៃគូ​បើកបរ​នៅ​តាម​ផ្លូវ ដែល​នឹង​រក្សា​ពេលវេលា​រង់ចាំ​ខ្លី​ ។
2.​ ​ស្តង់ដារ​សុវត្ថិភាព​នៅ​តែ​មាន​មាន​ភាពល្អ​ប្រសើរ​ ។
3.​ ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ត្រូវ​បានការ​ពារ ដោយ​ការ​គាំទ្រ​ដល់​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ អោយ​កាន់តែ​ទូលំទូលាយ ។

ការ​សំឡឹងមើលទៅ​មុខ

Grab នឹង​បន្ត​តាមដាន​និន្នាការ​តម្លៃ​ប្រេងឥន្ធនៈ​យ៉ាង​ដិត​ដល់​។ វិធានការ​ទាំងនេះ​គឺ​ដាក់​ចេញ​ជា​បណ្តោះអាសន្ន និង​មាន​បំណង​ដោះស្រាយ​ភាព​ចន្លោះ​ប្រហោង ក្នុងអំឡុងពេល​ដ៏​លំបាក​នេះ​ ។ យើង​នៅ​តែ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ផ្តល់​ការ​ដឹក​ជញ្ជូន​ដែល​មាន​តម្លៃ​សមរម្យ និង​បន្ត​នៅ​ជា​ដៃគូ​ដែល​មាន​ទំនួល​ខុស​ត្រូវ​ចំពោះ ដៃគូរ​បើកបរ របស់​យើង ​។

អំពី​ក្រុមហ៊ុន Grab ៖
Grab គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដែល​មានកម្ម​វិធី​ស្មា​ត​ហ្វូ​ន​ទំនើប​ឈានមុខ​គេ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​មាន​ប្រតិបត្តិការ​ក្នុង​វិស័យ​ការ​ដឹក​ជញ្ជូន ការ​ធ្វើ​ដំណើរ និង​សេវាកម្ម​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​។ ដោយ​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ប្រទេស​សិង្ហ​បុរី ក្រុមហ៊ុន Grab បម្រើ​សេវាកម្ម​ជាង ៨០០ ទីក្រុង នៅ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដូច​ជា កម្ពុជា ឥណ្ឌូ​ណេ​ស៊ី ម៉ា​ឡេ​ស៊ី មី​យ៉ា​ន់​ម៉ា ហ្វី​លី​ពី​ន សិង្ហ​បុរី ថៃ និង​វៀតណាម​ ។ Grab អនុញ្ញាត​ឱ្យ​មនុស្ស​រាប់​លាន​នាក់​អាច​បញ្ជា​ទិញ​អាហារ ឬ​គ្រឿងទេស ផ្ញើ​កញ្ចប់​ឥ​វ៉ា​ន់ កក់​រថយន្ត ឬ​តាក់ស៊ី ទូទាត់​ការ​ទិញ​ទំនិញ​តាម​អ៊ីនធឺណិត ឬ​ចូល​ប្រើ​សេវាកម្ម​ដូច​ជា​ការ​ខ្ចីប្រាក់ និង​ធានា​រ៉ាប់រង ជា​រៀងរាល់ថ្ងៃ​តាម​រយៈ​កម្មវិធី​app​តែ​មួយ​។ Grab ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ 2012 ដោយ​មាន​បេសកកម្ម​ដើម្បី ជំរុញ​តំបន់​អាស៊ី​អាគ្នេយ៍​ឆ្ពោះទៅ​មុខ ដោយ​បង្កើន​លទ្ធភាព​សេដ្ឋកិច្ច​សម្រាប់​មនុស្ស​គ្រប់​គ្នា ​។ Grab ខិតខំ​បម្រើ​សេវាកម្ម ដោយ​ផ្តោត​លើ​គោលការណ៍​សំខាន់​ៗ​បី​យ៉ាង ក្នុង​គោលបំណង​ផ្តល់​ផល​ហិរញ្ញវត្ថុ​ក្នុង​ពេល​ដំណាលគ្នា​សម្រាប់​ម្ចាស់​ភាគហ៊ុន ផ្តល់​ផល​វិជ្ជមាន​ដល់​សង្គម រួម​ទាំង​ការ​ពង្រឹង​ផ្នែក​សេដ្ឋកិច្ច​សម្រាប់​ប្រជាជន​រាប់​លាន​នាក់​នៅ​ក្នុង​តំបន់ និង ការ​រួមចំណែក​ជួយ​កាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន​ផង​ដែរ​ ៕ អត្ថបទសហការ