ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌីជេម្នាក់ ស្លៀកស្ប.ង់សម្ដែងនៅក្នុងក្លិ.បកម្សាន្ត កំពុងផ្ទុះប្រតិក.ម្មព្រោងព្រាត

7 ខែ មុន

ប្រទេសម៉ា់ឡេស៊ី ៖ សមាជិកសភាម៉ាឡេស៊ី លោក Wee Ka Siong បង្ហាញការមិនពេញចិត្តជាមួយ

ប្រទេសម៉ា់ឡេស៊ី ៖ សមាជិកសភាម៉ាឡេស៊ី លោក Wee Ka Siong បង្ហាញការមិនពេញចិត្តជាមួយនឹងឌីជេកូរ៉េខាងត្បូងម្នាក់ ដែលក្លែងខ្លួនជាព្រះសង្ឃសម្ដែងលើឆាកក្នុងក្លិបកម្សាន្តមួយកន្លែង នាពេលថ្មីៗនេះ នៅទីក្រុងកូឡាឡាំពួរ (Kuala Lumpur) ដែលបង្កឱ្យមានការអំពាវនាវហាមប្រាមរូបគេចូលប្រទេសម៉ាឡេស៊ី។

យោងតាមប្រភពពីសារព័ត៌មានម៉ាឡេស៊ី The Star និង South China Morning Post របស់ហុងកុង នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Wee Ka Siong បានថ្លែងថា ឌីជេកូរ៉េខាងត្បូង ដែលមានឈ្មោះថា DJ NewJeansNim បានធ្វើឱ្យសហគមន៍ពុទ្ធសាសនាក្នុងប្រទេសម៉ាឡេស៊ីខឹងសម្បារយ៉ាងខ្លាំង នៅពេលរូបគេបានក្លែងខ្លួនជាព្រះសង្ឃ និងសម្ដែងលើឆាកក្នុងក្លិបកម្សាន្តមួយកន្លែង នៅក្នុងទីក្រុងកូឡាឡាំពួរ ដែលធ្វើឱ្យការយល់ឃើញខុសអំពីតម្លៃព្រះពុទ្ធសាសនា។

លោកបានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំយល់ស្របជាមួយនឹងសមាគមពុទ្ធសាសនិកយុវជនម៉ាឡេស៊ី ហៅកាត់ថា YBAM និងសមាគម Fo Guang Shan Malaysia ដែលបានអំពាវនាវឱ្យមានចំណាត់ការពីអាជ្ញាធរ ដើម្បីហាមឃាត់ឌីជេមកពីកូរ៉េខាងត្បូងរូបនេះ មិនឱ្យសម្ដែងម្ដងទៀតក្នុងក្លិបកម្សាន្ត នៅក្នុងទីក្រុងកូឡាឡាំពួរ។

DJ NewJeansNim បានសម្ដែងនៅក្លិបកម្សាន្ត កាលពីថ្ងៃទី៣ ខែឧសភា កន្លងទៅ ហើយត្រូវបានគេឃើញស្លៀកស្បង់ និងប្រើប្រាស់វត្ថុបួងសួង អំឡុងពេលសម្ដែង ហើយវីដេអូការសម្ដែងល្បីខ្លាំង និងត្រូវបានចែកចាយពេលបណ្ដាញទំនាក់ទំនងសង្គមផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា DJ NewJeansNim ត្រូវបានរំពឹងថានឹងមកសម្ដែងនៅប្រទេសម៉ាឡេស៊ីម្ដងទៀត នាថ្ងៃទី២១ ខែឧសភា ខាងមុខនេះ ពោលគឺ១ថ្ងៃមុនពេលថ្ងៃបុណ្យវិសាខបូជា។

ប្រធានសមាគមជនជាតិចិនម៉ាឡេស៊ីបានលើកឡើងថា ទង្វើដ៏ចម្រូងចម្រាសរបស់ឌីជេរូបនេះ បានធ្វើឱ្យប៉ះពាល់អារម្មណ៍សហគមន៍ពុទ្ធសាសនា ដែលនឹងប្រារព្ធពិធីបុណ្យវិសាខបូជា នៅពេលខាងមុខនេះ ហើយបានអំពាវនាវរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំនាយកដ្ឋានអន្តោប្រវេសន៍ ប៉ូលិស និងអង្គភាពពាក់ព័ន្ធ ទប់ស្កាត់វត្តមានឌីជេរូបនេះ ចូលមកប្រទេសម៉ាឡេស៊ី ដើម្បីគោរពនូវភាពបរិសុទ្ធនៃព្រះពុទ្ធសាសនា និងរក្សាភាពសុខដុមរមនាខាងសាសនានៅក្នុងប្រទេសម៉ាឡេស៊ី។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក Wee Ka Siong បានបន្ថែមទៀតថា ប្រសិនបើឌីជេរូបនេះ មិនក្លែងខ្លួនជាព្រះសង្ឃអំឡុងពេលសម្ដែង ហើយញុះញង់ឱ្យមានភាពរសើបក្នុងសាសនា និងបង្កជម្លោះដោយមិនចាំបាច់នោះទេ សហគមន៍ពុទ្ធសាសនិកក៏មិនមានចេតនារារាំង ការសម្ដែងសិល្បករណាម្នាក់ឡើយ៕ (រូបភាព ៖ Free Malaysia Today)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ