ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Trump ​ខកចិត្ត​ក្រោយ​ខ្សែភាព​យន្តកូរ៉េ​មួយ​ឈ្នះ​ពានរង្វាន់​ Oscars

4 ឆ្នាំ មុន

យោង​តា​មប្រភពព័ត៌មាន CNN បាន​ឱ្យ​ដឹង​ថា ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក Donald Trump កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​បង្ហាញ​ការ​ខកចិត្ត​យ៉ាង​ខ្លាំង ចំពោះ​ខ្សែភាពយន្ត​កូរ៉េ​ខាងត្បូង…

យោង​តា​មប្រភពព័ត៌មាន CNN បាន​ឱ្យ​ដឹង​ថា ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក Donald Trump កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​បង្ហាញ​ការ​ខកចិត្ត​យ៉ាង​ខ្លាំង ចំពោះ​ខ្សែភាពយន្ត​កូរ៉េ​ខាងត្បូង «​Parasite​» ដែល​បាន​ឈ្នះ​ពាន​រូប​ភាពល្អ​បំផុត​ប្រចាំឆ្នាំ​ក្នុង​កម្ម​វី​ធី​ប្រគល់​ពាន Academy Awards (Oscars 2020) ។

លោក Trump បាន​ថ្លែង​នៅ​ក្នុង​សុន្ទរ​កថា​មួយ​ក្នុង​រដ្ឋ Colorado ថា «​វា​អាក្រក់​ប៉ុនណា​សម្រាប់​អ្នក​ឈ្នះ Academy Awards ក្នុងឆ្នាំនេះ តើ​អ្នក​បានឃើញ​ទេ?​ យើង​មាន​បញ្ហា​គ្រប់គ្រាន់​ទៅ​នឹង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​កូរ៉េ​ខាង​ត្បួ​ង តើ​ត្រឹមត្រូវ​ទេ​ដែល​ផ្តល់​ឱ្យ​ពួក​គេ​នូវ​ខ្សែភាពយន្ត​ល្អ​បំផុត​ប្រចាំឆ្នាំ? »​។

«​Parasite​»​ គឺជា​ខ្សែភាពយន្ត​ភាសាបរទេស​ដំបូង​គេ ដែល​ឈ្នះ​ពាន​រូប​ភាពល្អ​បំផុត​ប្រចាំឆ្នាំ​២០២០ នៅ​ឯ Academy Awards ។ វា​ក៏​បាន​ឈ្នះ​ពានរង្វាន់ Directing and Original screenplay ផង​ដែរ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ