ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះពុទ្ធ​ត្រាស់​ថា​ការ​សាង​មនុស្ស​ជា​ការងារ​សំខាន់​បំផុត

4 ឆ្នាំ មុន

ក្នុង​រវាង​ការ​ត្រាស់​ដឹង​នៃ​ព្រះសម្មាសម្ពុទ្ធ ព្រះ​អង្គ​បាន​បំពេញ​នូវ​ពុទ្ធកិច្ច​ទាំង​៥​ប្រការ​ដោយ​បរិបូណ៌​ក្នុង​ការ​សាង​មនុស្ស​ឱ្យ​បានជា​មនុស្ស​ល្អ មនុស្ស​ដែល​ស្គាល់​សេចក្តី​ពិត ព្រោះ​យល់​ថា ការ​សាង​មនុស្ស​នេះ​ពិតជា​ការងារ​សំខាន់​បំផុត ។ ធម្មទាន​របស់​ព្រះ​អង្គ​ឈ្នះ​អស់​ទាន​ទាំងពួង ព្រោះ​ជា​ទាន​ដើម្បី​សាង​ចិត្ត សាង​វិញ្ញាណ​របស់​មនុស្ស​និង​ទេវតា​ឲ្យ​បាន​ប្រសើរ​ខ្ពង់ខ្ពស់ ធ្វើ​ឲ្យ​គ្រប់​គ្នា​មានការ​យល់​ត្រូវ…

ក្នុង​រវាង​ការ​ត្រាស់​ដឹង​នៃ​ព្រះសម្មាសម្ពុទ្ធ ព្រះ​អង្គ​បាន​បំពេញ​នូវ​ពុទ្ធកិច្ច​ទាំង​៥​ប្រការ​ដោយ​បរិបូណ៌​ក្នុង​ការ​សាង​មនុស្ស​ឱ្យ​បានជា​មនុស្ស​ល្អ មនុស្ស​ដែល​ស្គាល់​សេចក្តី​ពិត ព្រោះ​យល់​ថា ការ​សាង​មនុស្ស​នេះ​ពិតជា​ការងារ​សំខាន់​បំផុត ។

ធម្មទាន​របស់​ព្រះ​អង្គ​ឈ្នះ​អស់​ទាន​ទាំងពួង ព្រោះ​ជា​ទាន​ដើម្បី​សាង​ចិត្ត សាង​វិញ្ញាណ​របស់​មនុស្ស​និង​ទេវតា​ឲ្យ​បាន​ប្រសើរ​ខ្ពង់ខ្ពស់ ធ្វើ​ឲ្យ​គ្រប់​គ្នា​មានការ​យល់​ត្រូវ ជាក់ច្បាស់​ចំពោះ​ការ​ពិត​ដែល​តែង​កើត​មាន​ចំពោះ​មុខ និង​ជា​ទាន​ឈ្នះ​នូវ​សេចក្តី​ទុក្ខ​ទាំងពួង​បាន ។

ព្រះពុទ្ធ​បរមគ្រូ​ទ្រង់​ត្រាស់​សម្ដែង​ថា លាភសក្ការៈ​តែងតែ​សម្លាប់​នូវ​បុគ្គល​ល្ងង់ខ្លៅ ជា​មនុស្ស​អាប់​ឥត​ប្រាជ្ញា តែ​លាភសក្ការៈ​មិន​អាច​សម្លាប់​មនុស្ស​ដែល​ស្គាល់​សេចក្តី​ពិត​បាន​ឡើយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ