បើឧបាសកឧបាសិកាមានបសាទសទ្ធា គឺជំនឿប្រកបដោយសេចក្តីជ្រះថ្លាកើតឡើងក្នុងសន្តាន មានប្រាថ្នានឹងវេរសង្ឃភត្តគឺចង្ហាន់ដល់ព្រះសង្ឃសូមវេរដូចសេចក្តីខាងក្រោមនេះ ។
ឥមំ សង្ឃភត្តំ អត្ដនោ… ប្រែថា បពិតព្រះគមែ្តងសង្ឃដ៏ចម្រើនណ្ហើយ! រីចង្ហាន់បិណ្ឌបាត នៃយើងខ្ញុំទាំង ឡាយនេះ ប្រកបដោយធម៌ បានមកដោយធម៌ កើតឡើងដោយធម៌ យើងខ្ញុំទាំងឡាយ សូមឧទ្ទិសចំពោះ ដល់លោកអ្នកដ៏មានគុណទាំងឡាយ មានមាតាបិតាជាដើម យើងខ្ញុំទាំងឡាយ វេរនូវសង្ឃភត្តនេះ ព្រមទាំងបរិក្ខារ ប្រគេនដល់ព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន សូមលោកអ្នកដ៏មានគុណទាំងឡាយ មានមាតាបិតាជាដើមនោះសំគាល់នូវសង្ឃភត្តនេះ ថាដូចជារបស់នៃខ្លួន ហើយសូមអនុមោទនាយកចុះ លុះអនុមោទនារួចហើយសូមឱ្យរួចរដោះ ចាកទុក្ខទាំងពួង ឱ្យបានសម្បត្តិទាំងឡាយ៣ប្រការៈ
គឺសម្បត្តិមនុស្ស១ សម្បត្តិទេវតា១ សម្បត្តិព្រះនិព្វាន១ ដោយសមគួរ តាមសេចក្តីប្រាថ្នារបស់លោកអ្នកដ៏មានគុណទាំងឡាយនោះចុះដោយអំណាចនៃផលាអានិសង្ស ដែលហូរជូនមក មិនដាច់នេះហោង អស់វារៈ២ដងផង អស់វារៈបីដងផង ។ សាន សារិន
ចែករំលែកព័តមាននេះ