ទានឱ្យផលប្រាកដដល់សប្បុរសអ្នកធ្វើទាំងក្នុងលោកនេះនិងលោកខាងមុខហៅថា សប្បុរិសទាន ។
សប្បុរិសទានទាំងនេះមាន៨យ៉ាងគឺៈ ១-ឲ្យវត្ថុស្អាត បានដល់ឲ្យរបស់ដែលស្អាតគឺបរិសុទ្ធស្រស់ថ្លា, ២-ឲ្យវត្ថុថ្លៃថ្លា បានដល់ ឧត្តមវត្ថុ វត្ថុល្អប្រណីត ៣-ឲ្យតាមកាល បានដល់ សមគួរដល់ការប្រកបខ្វល់ខ្វាយ ៤-ឲ្យវត្ថុគួរ បានដល់ ឲ្យតែរបស់ ដែលជាកប្បិយ គឺរបស់ដែលគួរដល់អ្នកទទួល ៥-ជ្រើសរើសហើយទើបឲ្យ ដោយសេចក្តីថា ជ្រើសរើសបដិគ្គាហក ឬឲ្យទានដោយតាំងចិត្តយ៉ាងនេះថា ទានដែលឲ្យហើយដល់បុគ្គលនេះនឹងមានផលច្រើន ឲ្យដល់បុគ្គលនោះ មិនមានផលច្រើនឡើយ ពិចារណាដូច្នេះហើយ ទើបឲ្យ ៦-ឲ្យទានរឿយៗ ៧-កំពុងញ៉ាំងចិត្តឲ្យជ្រះថ្លា ៨-លុះឲ្យផុតហើយរមែងមានសេចក្តីពេញចិត្ត ។
បណ្ឌិតលោកតែងពោលសរសើរនូវទានរបស់សប្បុរសដែលបានលះបង់នូវអាមិសគឺទេយ្យវត្ថុទាំងឡាយ ញុំាងចិត្តជ្រះថ្លាហើយទើបឲ្យទានយ៉ាងនេះ ជាទានមានផលច្រើន ។ សាន សារិន
ចែករំលែកព័តមាននេះ