រាជធានីភ្នំពេញ ៖ មុននេះក្រសួងព័ត៌មានបានជូនដំណឹងដល់លោក លោកស្រី អ្នកនាង កញ្ញាអ្នកសារព័ត៌មានជាតិ និងអន្តជាតិជ្រាបថា នៅវេលាម៉ោង៨ និង០០នាទីព្រឹក ថ្ងៃទី១២ ខែកុម្ភៈនេះ នៅសាលសត្យា ទីស្តីការក្រសួងព័ត៌មាន និងរៀបចំសិក្ខាសាលាស្តីពី«ការផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌» ។ នេះបើយោងតាមព័ត៌មានពីហ្វេសប៊ុកផ្លូវការរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កញ្ញារីទ្ធ ។
ដើម្បីបញ្ជ្របការយល់ដឹងដល់អ្នកសារព័ត៌មាន សំដៅដល់ការធានាការផ្សព្វផ្សាយ ព័ត៌មានប្រកបដោយវិជ្ជាជីវៈចៀសវាងការផ្សាយព័ត៌មានមិនពិតដែលមានលក្ខណៈញុះញង់បង្កាច់ បង្ខួច បំប៉ោងស្ថានការណ៍ ឬព្រឹត្តិការណ៍ណាមួយនាំឲ្យសាធារណជនយល់ច្រឡំ ។
សេចក្តីជូនដំណឹងនេះ ខាងលើបានបន្ថែមថា នេះចាត់ទុកជាការអញ្ចើញដល់លោក លោកស្រី អ្នកនាង កញ្ញាអ្នកសារព័ត៌មានជាតិ និងអន្តជាតិ ចូលរួមសិក្ខាសាលានេះ តាមការគួរ ៕
ចែករំលែកព័តមាននេះ