ព្រះសម្មាសម្ពុទ្ធនៃយើងទ្រង់ត្រាស់ថា ការស្មោះត្រង់ប្រៀបបាននឹងទឹកដ៏ត្រជាក់សម្រាប់ស្រោចស្រពដំណាំមិនឲ្យស្វិតស្រពោនយ៉ាងណា ជីវិតពិតជាស្រស់បំព្រងព្រោះភាពស្មោះត្រង់របស់ខ្លួនក៏យ៉ាងនោះដែរ ។
បើយើងនៅជាមួយអ្នកណា ធ្វើការងារជាមួយអ្នកណា ក៏គួរតែស្មោះត្រង់ជាមួយអ្នកនោះ ថែមទាំងស្មោះចំពោះការងារ និងស្មោះចំពោះពាក្យនិយាយរបស់ខ្លួនឯងទៀតផង ។ ការស្មោះត្រង់នោះក៏គឺជាការពិតប្រាកដក្នុងចិត្តមាត់ពោលស្តីអ្វីៗ ជាសម្តីផ្កា អ្នកណាៗក៏ចូលចិត្ត ពាក្យពិតត្រង់ជាមួយចិត្ត ត្រង់ជាមួយការងារជាប្រភពនាំមកនូវសម្រស់ដ៏ផូរង់នៃជីវិត ។
ហេតុនេះជនប្រុសស្រីគួរតែតម្កល់ខ្លួនឲ្យមាំនៅក្នុងសេចក្តីស្មោះត្រង់ គឺត្រង់ទៅត្រង់មក ធ្វើអ្វីៗក៏ចាប់យកការស្មោះត្រង់ជាទីតាំងរួម សូម្បីបានផលប្រយោជន៍ជាទ្រព្យសម្បត្តិតិចតួចក៏ដោយ ក៏កុំបោះបង់នូវសេចក្តីល្អចោលឲ្យសោះ នោះជីវិតពិតជាបានសុខហើយ ។ សាន សារិន
ចែករំលែកព័តមាននេះ