លោក MARK ZUCKERBERG ស្ថាបនិក និងជាអគ្គនាយករបស់ FACEBOOK បានរៀបការ ហើយកាលពីថ្ងៃទី១៩ ឧសភា ជាមួយមិត្តស្រីរបស់គេពីយូរមកហើយនាងព្រីសីុលឡាចាន់ ដោយលោកប្រកាសពីការរៀបការនៅតាមបណ្តាញសង្គមនោះរបស់លោក ។
ការរៀបការរបស់មហាសេដ្ឋីវ័យក្មេងអាយុ២៨ឆ្នាំរូបនេះកើតមាន បន្ទាប់ពី FACEBOOK ចូលក្នុងផ្សារភាគហ៊ុនជាសកម្មភាពមួយធ្វើឱ្យផ្សារភាគហ៊ុនអាមេរិកឡើង០,៦១% ។ ពិធីរៀបការរបស់គេធ្វើដោយស្ងាត់ស្ងៀមនៅប៉ាឡូ អាល់តូ រដ្ឋកាលីហ្វ័រនីញ៉ា ។ គូសេ្នហ៍នោះបានសម្រេចចិត្តរៀបការកាលពី៤ខែមុន ហើយមនុស្សទាំងឡាយមានការភ្ញាក់ផ្អើលដោយគេគិតថា នោះជាបុណ្យមួយដើម្បីអបអរសាទរដល់នាងចាន់ដែលទើបរៀនចប់ខាងវេជ្ជសាស្ត្រប៉ុណ្ណោះ ។មនុស្សជាង៤០០.០០០នាក់បានបើក FACEBOOK ដើម្បីអបអរសាទរដល់ការរៀបការរបស់លោក MARK ZUCKERBERG ៕
ចែករំលែកព័តមាននេះ