ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បន្ត​ចែក​រហូត​១​លាន​ម៉ាស់​ការពារ​ឆ្លង​វីរុស​កូ​រ៉ូ​ណា

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ចែក​ម៉ាស់​ការពារ​ឆ្លង​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី (​កូ​រ៉ូ​ណា​វីរុស​) ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​រយៈពេល​៤​ថ្ងៃ​អស់​ជាង​៧​ម៉ឺន​ម៉ាស់ ហើយ​ម៉ាស់​ដែល​នៅ​សល់​នឹង​បន្ត​ចែក​រហូត​អស់​១​លាន​ម៉ាស់ ។ លោក​ឧត្តមសេនីយ៍ត្រី អុី​…

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ចែក​ម៉ាស់​ការពារ​ឆ្លង​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី (​កូ​រ៉ូ​ណា​វីរុស​) ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​រយៈពេល​៤​ថ្ងៃ​អស់​ជាង​៧​ម៉ឺន​ម៉ាស់ ហើយ​ម៉ាស់​ដែល​នៅ​សល់​នឹង​បន្ត​ចែក​រហូត​អស់​១​លាន​ម៉ាស់ ។

លោក​ឧត្តមសេនីយ៍ត្រី អុី​ ចំរើន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​កាលពី​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២០ ថា ក្រោយ​ពេល​ផ្ទុះ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី (​កូ​រ៉ូ​ណា​វីរុស​) ឆ្លង​តាម​ប្រព័ន្ធ​ផ្លូវដង្ហើម និង​ដោយ​មានការ​ណែនាំ​ពី​លោក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​រួច​មក មន្ត្រី​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​បាន​ចុះ​ចែក​ម៉ាស់​ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ចាប់ពី​ថ្ងៃ​ទី​២៧ ដល់​៣០ ខែមករា ឆ្នាំ​២០២០ នេះ បាន​ចែក​ម៉ាស់​អស់​ប្រមាណ​ជាង​៧​ម៉ឺន​ម៉ាស ហើយ​ម៉ាស់​ដែល​នៅ​សល់​នឹង​បន្ត​ចែក​រហូត​អស់​​មាន​ចំនួន​១​លាន​ម៉ាស់​។

លោក​ឧត្តមសេនីយ៍ត្រី អុី ចំរើន បាន​ថ្លែងអំណរគុណ​ចំពោះ​សប្បុរសជន​ដែល​បាន​ឧបត្ថម្ភ​ម៉ាស់​ដល់​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខេត្តបន្ទាយមានជ័យ នៅ​ពេល​ផ្ទុះ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី (​កូ​រ៉ូ​ណា​វីរុស​)​ដែល​កំពុង​ឆ្លង​រាលដាល​នៅ​បណ្តា​ប្រទេស​នានា​ក្នុង​ពិភពលោក ដើម្បី​ទប់ស្កាត់ និង​ការពារ​ឆ្លង​ជំងឺ​ប្រភេទ​នេះ គឺ​ត្រូវ​ចែក​ម៉ាស់​ជូន​ដល់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។

លោក​ឧត្តមសេនីយ៍ត្រី អុី​ ចំរើន បាន​បញ្ជាក់​ថា មន្ត្រី​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បាន​សហការ​ជាមួយ​មន្ត្រី​ពេទ្យ​ច​ត្តា​ឡី​ស័ក និង​លោក​អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ និង​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​រួម​ជាមួយ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ចូលរួម​ចែក​ម៉ាស់ និង​ធ្វើការ​ត្រួតពិនិត្យ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ដើម្បី​ទប់ស្កាត់ និង​ការពារ​ការ​ឆ្លង​វីរុស​កូ​រ៉ូ​ណា ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ