ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​នែ៎ ! ស្តេច​ផ្លែ​ឈើ ៥មុខ​ថ្លៃ​ជាងគេ​លើ​លោក

4 ឆ្នាំ មុន

អ្នក​ប្រហែលជា​ធ្លាប់​ឮ ឬ​បាន​មើលឃើញ​សម្លៀក​បំពាក់ និង​កាបូប​ប្រេ​ន​ៗ​ដែល​មនុស្ស​ចំណាយ​រាប់​ពាន់ រាប់​ម៉ឺន​ដុល្លារ​ដើម្បី​បាន​វា​ក្នុង​ដៃ​ហើយ ប៉ុន្តែ​តើ​អ្នកមាន​ដែល​ឮ​ពី​ផ្លែ​ឈើ​ដែល​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ទេ? ផ្លែ​ឈើ​ក៏​ជា​ផលិតផល​ដែល​មាន​មនុស្ស​ជា​ច្រើន​ហ៊ាន​ចំណាយ​លុយ​លើ​ដែរ ហើយ​ខាងក្រោម​នេះ​គឺជា​ឧទាហរណ៍​មួយ​ចំនួន​នៃ​ផ្លែ​ឈើ​ទាំងនោះ​៖ ១. ផ្លែ​ត្រសក់ស្រូវ​ជប៉ុន យូ​បារី…

អ្នក​ប្រហែលជា​ធ្លាប់​ឮ ឬ​បាន​មើលឃើញ​សម្លៀក​បំពាក់ និង​កាបូប​ប្រេ​ន​ៗ​ដែល​មនុស្ស​ចំណាយ​រាប់​ពាន់ រាប់​ម៉ឺន​ដុល្លារ​ដើម្បី​បាន​វា​ក្នុង​ដៃ​ហើយ ប៉ុន្តែ​តើ​អ្នកមាន​ដែល​ឮ​ពី​ផ្លែ​ឈើ​ដែល​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ទេ? ផ្លែ​ឈើ​ក៏​ជា​ផលិតផល​ដែល​មាន​មនុស្ស​ជា​ច្រើន​ហ៊ាន​ចំណាយ​លុយ​លើ​ដែរ ហើយ​ខាងក្រោម​នេះ​គឺជា​ឧទាហរណ៍​មួយ​ចំនួន​នៃ​ផ្លែ​ឈើ​ទាំងនោះ​៖

១. ផ្លែ​ត្រសក់ស្រូវ​ជប៉ុន យូ​បារី (Yubari) ដែល​មាន​តម្លៃ​ប្រមាណ ២៣,០០០​ដុល្លារ​ក្នុង​មួយគូ ដែល​ត្រសក់ស្រូវ​ពណ៌​ទឹកក្រូច​ទាំងនេះ​ត្រូវ​បាន​ដាំ​ដុះ​ក្នុង​ប្រទេស​ជប៉ុន និង​ក្នុងផ្ទះ​កញ្ចក់​ដ៏​ទំនើប ។ ពួក​វា​ថែម​ទាំង​មាន​មួក​ដើម្បី​ការពារ​ពន្លឺព្រះអាទិត្យ​ថែម​ទៀត​មុន​ពេល​ត្រូវ​បាន​ប្រមូល​ផល និង​ដាក់​លក់​លើ​ទីផ្សារ ។ តម្លៃ​របស់​វា គឺ​មក​ពី​ជាតិ​ផ្អែម​របស់​វា​។

២. ផ្លែ​ឪឡឹក ដេ​ន​ស៊ូ​គេ (Densuke) ដែល​មាន​តម្លៃ ៦,១០០​ដុល្លារ​ក្នុង​មួយ​ផ្លែ ដែល​ផ្លែ​ឪឡឹក​ចម្លែក​នេះ​មាន​ពណ៌​ខ្មៅ និង​មិន​មាន​ស្នូ​ត​បៃតង​ដូច​ផ្លែ​ឪឡឹក​ទូទៅ​ដែល​យើង​អាច​មើលឃើញ​លើ​ទីផ្សារ​បាន​ទេ ។ វា​មាន​ទម្ងន់​ប្រមាណ ១១​គីឡូក្រាម និង​ត្រូវ​បាន​ដាំ​ដុះ​លើ​កោះ​ហុង​កៃ​ដូ​ក្នុង​ប្រទេស​ជប៉ុន​ដែរ ។

៣. ផ្លែ​ទំពាំងបាយជូរ រូ​ប៊ី រ៉ូ​ម៉ាំង (Ruby Roman) ដែល​មាន​តម្លៃ ៤,០០០​ដុល្លារ​ក្នុង​មួយ​ចង្កោម ដែល​ទំពាំងបាយជូរ​ទាំងនេះ​មាន​ទំហំ​ស្ទើរតែ​ប៉ុន​គ្រាន់​ប៉េង​ប៉ុង​ទៅ​ហើយ ។ វា​ត្រូវ​បាន​ចាត់ទុកជា​ផ្លែ​ទំពាំងបាយជូរ​ដែល​កម្រ​មាន​ជាងគេ​លើ​លោក ហើយ​វិធី​ក្នុង​ការ​ដាំ​ដុះ​វា​ទើបតែ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០៨ កន្លង​មក​ប៉ុណ្ណោះ ។

៤. ផ្លែ​ម្នាស់ ហេ​លី​ហ្គា​ន (Heligan) ដែល​មាន​តម្លៃ ១,៦០០​ដុល្លារ​ក្នុង​មួយ​ផ្លែ ដែល​ផ្លែ​ម្នាស់​ដែល​មាន​តម្លៃ​ថ្លៃ​ជាងគេ​លើ​លោក គឺ​ត្រូវ​បាន​ដាំ​ដុះ​ក្នុង​ចម្ការ ហេ​លី​ហ្គា​ន របស់​ប្រទេស​អង់គ្លេស ។ ផ្លែ​ម្នាស់​ទាំងនេះ​ត្រូវ​បាន​ដាំ​ដុះ​ក្នុងផ្ទះ​កញ្ចក់​ដែរ​ដែល​ប្រើ​លាមក​សេះ និង​ស្បូវ​សម្រាប់​រក្សា​កម្តៅ​។

៥. ផ្លែ​ឪឡឹក​ជ្រុង​ដែល​មាន​តម្លៃ ៨០០​ដុល្លារ​ក្នុង​មួយ​ផ្លែ ដែល​ជា​ទូទៅ​ឪឡឹក​តែងតែមាន​រូបរាង​មូល​ឬ​ទ្រវែង​មែន​ទេ?ជនជាតិ​ជប៉ុន​បាន​រក​ឃើញ​វិធី​ដែល​ធ្វើ​ឲ្យ​ឪឡឹក​របស់​ពួក​គេ​មាន​រាង​ជ្រុង​ទៅ​វិញ​ដោយ​ដាក់​វា​ឲ្យ​លូតលាស់​ក្នុង​ប្រអប់​ជ្រុង​មួយ​តាំងពី​តូច​ដល់​ធំ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ