ជាធម្មតាប្រាក់រៀលខ្មែរធៀបនឹងប្រាក់បាតថៃមិនសូវជាមានការប្រែប្រួលច្រើនទេ ទាក់ទងទៅនឹងហាងឆេងអត្រាប្តូរប្រាក់ តែសម្រាប់ថ្ងៃនេះប្រាក់បាតបានបង្ហាញនូវភាពចុះខ្សោយរបស់ខ្លួនជាងប្រាក់រៀលបន្តិចនោះបើប្រៀបធៀបថ្ងៃនេះទៅនឹងថ្ងៃម្សិលមិញ ។
ធនាគារអេស៊ីលីដា ភីអិលស៊ី នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ប្រាក់បាតថៃ១បាតទិញចូលតែ១៣២,៦០រៀល និងលក់ចេញតែ១៣៤,៦០ រៀលប៉ុណ្ណោះ ដែលកាលពីថ្ងៃម្សិលមិញទិញចូល ១៣៣,១០រៀល និងលក់ចេញរហូតដល់ទៅ១៣៤,៧០ រៀលឯណោះ ។ នៅថ្ងៃនេះដែរ សូមមកដឹងពីហាងឆេងអត្រាប្តូរប្រាក់រៀលធៀបជាមួយប្រាក់ប្រទេសមួយចំនួនផ្សេងទៀតដែលរួមមាន ៖ ១ដុល្លារអាមេរិកទិញចូល ៤.០៨០,០០រៀល លក់ចេញ ៤.០៩៨,០០រៀល, ១អឺរ៉ូទិញចូល ៤.៤៤៣,១២ រៀល លក់ចេញ ៤.៥៥៦,៩៨ រៀល ។
ទន្ទឹមគ្នានេះដែរ ១ដុល្លារអូស្ត្រាលីទិញចូល ២.៧០៥,០៤ រៀល លក់ចេញ ២.៨១១,២៣ រៀល, ១យ៉េនជប៉ុនទិញចូល ៣៦,៩២៣១ រៀល លក់ចេញ ៣៧,៩៧៩៦ រៀល និង ១ដុង វៀតណាមទិញចូល ០,១៧២៩ រៀល លក់ចេញ ០,១៧៧៤ រៀល ។ កម្មវិធីនេះឧបត្ថម្ភ ដោយ អេស៊ីលីដា ទាន់ចិត្ត ដែលលោកអ្នកអាចធ្វើប្រតិបត្តិការសេវាធនាគារតាមរយៈ ទូរស័ព្ទចល័តដំណើរការដោយ Android និង iOS ៕ កែសម្រួលដោយ ៖ សុឃាក់
បញ្ជាក់ ៖ អេស៊ីលីដាទាន់ចិត្ត ជាសេវាហិរញ្ញវត្ថុមួយប្រភេទដែលអនុញ្ញាតឲ្យលោកអ្នក អាចធ្វើប្រតិបត្តិការសេវាធនាគារ តាមរយៈទូរស័ព្ទចល័តដែលដំណើរការដោយ Android និង iOS
ចែករំលែកព័តមាននេះ