ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​លុយ​រៀល​ហក់​ឡើង​ខ្ពស់​ជាង​ដុល្លារ​ស៊ី​ង​ហ្គា​ពួរ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រាក់​រៀល​ខ្មែរ​មាន​អត្រា​ហក់​ឡើង​ខ្ពស់​ជាង​ប្រាក់​ដុល្លារ​ស៊ី​ង​ហ្គា​ពួរ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២៦ ខែមេសា ឆ្នាំ ២០២២…

រាជធានី​ភ្នំពេញ ៖ ប្រាក់​រៀល​ខ្មែរ​មាន​អត្រា​ហក់​ឡើង​ខ្ពស់​ជាង​ប្រាក់​ដុល្លារ​ស៊ី​ង​ហ្គា​ពួរ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២៦ ខែមេសា ឆ្នាំ ២០២២ នេះ​ឱ្យ​ដឹង​ថា ១ ដុល្លារ​ស៊ី​ង​ហ្គា​ពួរ ទិញ​ចូល​ត្រឹមតែ ២៩៤៤ រៀល ហើយ​លក់​ចេញ​តែ ២៩៧៤ រៀល​ប៉ុណ្ណោះ ខណៈ​ថ្ងៃ​ម្សិលមិញ ទិញ​ចូល ២៩៤៧ រៀល និង​លក់​ចេញ​រហូត​ដល់​ទៅ ២៩៧៦ រៀល​ឯណោះ ។

សម្រាប់​ថ្ងៃនេះ​ដែរ សូម​មក​ដឹង​ពី​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​សំខាន់​ៗ​មួយ​ចំនួន​ទៀត រួម​មាន ៖ ១ ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៤៤ រៀល​, ១ អឺ​រ៉ូ ទិញ​ចូល ៤៣៣៣ រៀល លក់​ចេញ ៤៣៧៦ រៀល និង ១ ដុល្លារ​អូស្ត្រាលី ទិញ​ចូល ២៩០២ រៀល លក់​ចេញ ២៩៣១ រៀល ។

ទន្ទឹម​នេះ​ដែរ ១ យន់​ចិន ទិញ​ចូល ៦១៧ រៀល លក់​ចេញ ៦២៣ រៀល ខណៈ ១០០ យ៉េន​ជប៉ុន ទិញ​ចូល ៣១៦៩ រៀល លក់​ចេញ ៣២០១ រៀល និង ១០០ វុន​កូរ៉េ ទិញ​ចូល ៣២៤ រៀល លក់​ចេញ ៣២៧ រៀល ។ ជាមួយ​គ្នា​នេះ ១ បាត​ថៃ ទិញ​ចូល ១១៩ រៀល លក់​ចេញ ១២០ រៀល និង ១០០០ ដុ​ង​វៀតណាម ទិញ​ចូល ១៧៦ រៀល លក់​ចេញ ១៧៨ រៀល ៕​

​ ​ ​ ​ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ