រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា បុរសម្នាក់ត្រូវបានប្រពន្ធនាំទៅផឹកស៊ីនៅបន្ទប់មិត្តភ័ក្ដិជិតបន្ទប់គ្នា លុះពេលនោះឃើញមិត្តភ័ក្តិប្រពន្ធស្រវឹងស្រាខ្លាំងពេក ក៏ឆ្លៀតឱកាសបន្ទប់នាងចាក់សោទ្វារពីក្នុង រួចមានបំណងបំពានសេពសន្ថវៈ ក៏ត្រូវប្រពន្ធខ្លួនមកទាន់ច្រានទ្វារផាំង ហេតុការណ៍នេះកើតឡើងកាលពីល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នៅផ្ទះជួល ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ លុះ៤ថ្ងៃក្រោយទើបចាប់ខ្លួនជនសង្ស័យមកប៉ុស្តិ៍ដើម្បីសួរនាំ។
សេចក្តីរាយការណ៍បន្តថា បុរសជាជនសង្ស័យខាងលើ ឈ្មោះ សួន ផាន់នី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិ-ឃុំកើតហេតុខាងលើ មានភូមិកំណើតនៅស្រុក បារាយណ៍ ខេត្តកំពង់ធំ ។
បើតាមការរៀបរាប់ពីស្ត្រីរងគ្រោះបាននិយាយថា នៅថ្ងៃទី២៣ មករា រូបគាត់ និងមិត្តភ័ក្ដិ បាននាំគ្នាផឹកស៊ីនៅម៉ោង១១ថ្ងៃត្រង់ លុះដល់ម៉ោង៣រសៀលនៅមុខបន្ទប់ជួល ដោយមានគ្នា៥នាក់ ដោយមានស្រី៣នាក់ និងប្រុស២នាក់ ក្នុងនោះក៏ជនសង្ស័យ២នាក់ប្រពន្ធ និង២នាក់ទៀតជាសង្សារ ហើយក៏ត្រូវជាមិត្តរួមការងារជាមួយគ្នាទៀតផង ។
ប្រភពដដែលបន្តថា ខណៈពេលរូបនាងផឹកស៊ីស្រវឹងខ្លាំងពេកដោយទន់ខ្លួនផងនោះ ត្រូវបានសង្សារមិត្តភ័ក្ដិម្នាក់គ្រាចូលក្នុងបន្ទប់ ហើយបានទាញទ្វារបិទ រួចក៏នាំគ្នាទៅបន្ទប់ជួល រៀងខ្លួនអស់ទៅ។
ប្រភពដដែលបន្តទៀតថា លុះនៅម៉ោង៣និង៣០នាទីល្ងាច ស្រាប់តែជនសង្ស័យមកបន្ទប់ជួលនារីរងគ្រោះម្តងទៀត គឺមកតែម្នាក់ឯងនោះទេ រួចចូលបន្ទប់នាងចាក់សោពីខាងក្នុង គោលបំណងបំពានសេពសន្ថវៈមកលើនាងតែមិនសម្រេចនោះទេ ព្រោះតែពេលនោះត្រូវបានប្រពន្ធបុរសនោះមកទាន់ដោយច្រានទ្វារផាំងឃើញស្តែងនឹងភ្នែកធ្វើឲ្យឈ្លោះគ្នាជាមួយប្រពន្ធរបស់ខ្លួន រួចក៏ទៅផ្ទះជួលវិញបាត់ទៅ ។
ប្រភពដដលបន្តថា ក្រោយពេលកើតហេតុ ជនរងគ្រោះបានស្វាងស្រា ក៏ទៅប្តឹងសមត្ថកិច្ចភ្លាមៗផងដែរ ដើម្បីឱ្យសមត្ថកិច្ចឃាត់ជនសង្ស័យខាងលើមកសួរនាំ ។
ក្រោយពេលកើតហេតុរយៈពេល៤ថ្ងៃទៅហើយ ជនរងគ្រោះនៅតែឃើញជនសង្ស័យដើរហើរធម្មតា ហើយពេលសួរនាំដូចមិនដឹងរឿងអ្វីសោះ ជនរងគ្រោះក៏បានទៅប៉ុស្តិ៍នគរបាលម្តងទៀត ដើម្បីសួរនាំសំណុំរឿងខាងលើ ទើបនៅម៉ោង៦ល្ងាច ថ្ងៃទី២៧ ខែមករានេះ សមត្ថកិច្ចចុះទៅអន្តរាគមន៍ឃាត់ជនសង្ស័យមកប៉ុស្តិ៍នគរបាលភ្លាមៗផងដែរ ។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យខាងលើហើយ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍កំពុងកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ