ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​ផ្សារ​ធំ​កំពង់ចាម ត្អូញ​លក់​មិន​សូវ​​ដាច់ ឯ​អាជ្ញាធរ​ក៏​ប្រកាស​ហាមឃាត់ទៀត

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ក្នុង​រដូវ​មុន​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិចិន​ និង​វៀតណាម​ នៅ​តាម​តូប​លក់ដូរ​ផ្សារ​ធំ​កំពង់ចាម​ក្នុង​ក្រុង​កំពង់ចាម គេ​សង្កេត​ឃើ​ញ​មានការ​ដាក់​តាំង​លក់​របស់​តុបតែង ​និង​គ្រឿង​សែន​ជា ច្រើន ​។ ​ជាមួយ​នោះ…

ខេត្តកំពង់ចាម ៖ ក្នុង​រដូវ​មុន​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិចិន​ និង​វៀតណាម​ នៅ​តាម​តូប​លក់ដូរ​ផ្សារ​ធំ​កំពង់ចាម​ក្នុង​ក្រុង​កំពង់ចាម គេ​សង្កេត​ឃើ​ញ​មានការ​ដាក់​តាំង​លក់​របស់​តុបតែង ​និង​គ្រឿង​សែន​ជា ច្រើន ​។ ​ជាមួយ​នោះ ស្របពេលអាជ្ញាធរ​​ចេញ​ជា​លិខិត​ហាមឃាត់​មិន​ឲ្យ​មានការ​ដុត​ផាវ បង្ក​សំឡេង​ផ្ទុះ​នោះ​ទេ ​។ ហើយការលក់​ដូរនៅក្នុងឆ្នាំនេះដែរ ត្រូវបាន​អាជីករត្អូញលក់មិនសូវដាច់ ។

អ្នកស្រី​គី​ម ហួង អាយុ​៣២​ឆ្នាំ ជា​អាជីវករ​លក់ដូរ​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២០ មក​រា​ ថា ចាប់តាំងពី​ពេល​ដែល​គាត់​បាន​រៀប​ការ​រួច​មក​ចាប់​យក​អាជីព​លក់​គ្រឿងទេស ​នៅ​ផ្សារ​ធំ​កំពង់ចាម រហូត​មក​ដល់​ពេល​នេះ​ មាន​រយៈពេល​ជិត១០​ឆ្នាំ​ហើយ​ ។​ ការ​លក់ដូរ​ត្រូវ​បាន​ផ្លាស់​ប្ដូរ​និង​បត់បែន​ទៅ តាម​រដូវ​កាល​បុណ្យ​ទាន​ក្នុង​នោះ​មាន​ដូច​ជា​បិណ្ឌ​ភ្ជុំបិណ្ឌ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​និង​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​និង​វៀត​ណាម​។

​គាត់បន្ត​ថា​ នា​ពេល​កន្លង​មក ឱ្យ​តែ​ដល់​រដូវ​បុណ្យចូលឆ្នាំ​ចិន ​គាត់​តែងតែ​លក់​របស់របរ​និង​គ្រឿង​សែន ទៅ​ឲ្យ​ខ្មែរ​ដែល​ជាប់​ខ្សែស្រឡាយ​ចិន​គឺ​លក់ដាច់​ច្រើន​ ។​តែ​ចូល​មក​ដល់​ឆ្នាំ ២០២០​នេះ ការ​លក់ដូរ​បាន​ធ្លាក់​ចុះ​ប្រហែលជា​ពាក់ កណ្ដាល ចំណែក​អ្នកលក់​នៅ​ក្បែរ​តូប​របស់​គាត់​ក៏​ដូច្នោះ​ដែរ​។​ហើយ​នៅ​ឆ្នាំ​២០២១ ខាង​មុខ​មិនដឹង​ថា​តើ​ការ​លក់ ដូរ​នឹង​មានការ​ប្រែប្រួល​ទៅ​ជា​យ៉ាងណា​នោះ​ទេ ។

អ្នកស្រី​ស៊ុ​យ សា​រ៉ា វ័យ​៤៥​ឆ្នាំ​រស់នៅ​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​ប្រាប់​ថា មុន​ថ្ងៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​វៀតណាម​ខិត​ជិត​ចូល​មក​ដល់​គឺ​គាត់​មានគំនិត​មួយ​ដោយ​បាន​ដើរ​ប្រមូល​ទិញ​ផ្កា​ដើម​អង្គាសីល នៅ​តាម​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​និង​តាម​ដីចំការ​របស់​គេ​ដោយ​ប្រមូល​បាន​២០​ទៅ​៣០​បាច់​។ ហើយ​ក្នុង​១​បាច់​លក់​បាន​តម្លៃ ២​ម៉ឺន​រៀល ពេល​ដែល​ទូទាត់​ចំណាយ​លើ​ការ​ផ្សេង​ៗ គាត់​អាច​ចំណេញ​ថវិកា​បាន​ពី ៣០​ទៅ​៤០​ម៉ឺន​រៀល សម្រាប់​យក​ទៅ​ដោះស្រាយ​ជីវភាព​គ្រួសារ​របរ​នេះ​គាត់ ទើបតែ​ចេញ​រកបាន​ពីរ​ឆ្នាំ​នេះ​ទេ​។

អ្នកស្រី​លុយ ខេមរា អាយុ​៥៩​ឆ្នាំ ប្រាប់​ឲ្យ​ដឹង​ថា ដំបូង​គាត់​បាន​ដាក់​លក់​របស់របរ​នៅ​ក្នុង​តូប​តែ​បន្តិច​តែ​ក្រោយមក​ទៀត​គាត់​បាន​ពង្រីក​ដាក់​លក់​របស់​កាន់តែ​ច្រើន​ឡើង​ៗ សម្រាប់​របស់​របស់​សែន​ចូល​ឆ្នាំ​ចិន​វៀតណាម​ក្នុង​ឆ្នាំ​២០២០​នេះ​ការ​លក់​រៀង​ធ្លាក់​ចុះ​បន្តិច​។​កត្តា​នេះ​ដោយសារ​តែ​គាត់​យល់​ថា​មក​ពី​អ្នក​លក់​ដូរ​មានការ​កើន​ឡើងជា​ច្រើន​តូប​ហើយ​មួយ​ចំណុច​ទៀត​មាន​ឈ្មួញកណ្ដាល​បាន​នាំ​របស់​របស់​ដឹក​តាម​រថយន្ត​យក​ទៅ​លក់​ដល់​ស្រុក​ជនបទ​ហើយ​ប្រជាពលរដ្ឋ​ទាំងនោះ​មិន​បាន​ធ្វើ​ដំណើរ​មក​ទិញ​នៅ​ផ្សារ​កំពង់ចាម​នោះ​ទេ ដោយ​ពួក គាត់​ទិញ​អ្នក​លក់ដូរ​ក្នុងភូមិ​នៅ​កៀក​នឹង​ផ្ទះ​ងាយស្រួល​ជាង​។

លោក​ចាន់ ផ​ល្លី អភិបាលក្រុង​កំពង់ចាម បាន​ឲ្យ​ដឹង​ដែរ​ថា​នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​និង​វៀតណាម​រដ្ឋបាល​ក្រុង​កំពង់ចាម​ណែនាំ​មួយ​ច្បាប់​ក្នុង​នោះ​រួម​មាន​:
១-​ហាម​ដាច់ខាត​មិន​ឱ្យ​មានការ​ដុត​ថាវ កាំជ្រួច ឬ​ក៏​បង្ក​សំឡេង​ផ្ទុះ​គ្រប់គ្រង​ក្នុង​អង្គការ​ពិធីបុណ្យ​នេះ
​មិន​ឱ្យ​លេងល្បែង​គ្រប់​ប្រភេទ​ដែល​មាន​លក្ខណៈ​ស៊ីសង។

២-​នៅ​គ្រប់​ទីកន្លែង​កម្សាន្ត​សប្បាយ​នានា​មន្ទីរ​អង្គភាព​គេហដ្ឋាន​ត្រូវ​រក្សា​សន្តិសុខ​សុវត្ថិភាព​សណ្ដាប់ធ្នាប់​សាធារណៈ សេចក្តី​ថ្លៃថ្នូរ​និង​ត្រូវ​ប្រយ័ត្ន​ក្នុង​ការ​ដុត​ទាន​ធូប​ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែល​បង្ក​ឱ្យ​មាន​គ្រោះ​អគ្គី​ភ័យ​កើតឡើង​ជាយ​ថា ហេតុ​។ ដោយឡែក​ការ​ដុត​ក្រដាសសែន ត្រូវ​ប្រើ​ធុង​ដែក​ឬ​ឆ្នាំងដី ដើម្បី​ដុត​ហាម​ដាច់ខាត​មិន​ឱ្យ​ដុត​លើ​ចិញ្ចើម​ផ្លូវ​ឬ​ទ្រូង ផ្លូវ​សាធារណៈ​។

៣-​ចាប់ពី​ពេល​នេះ​តទៅ​មាន សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ត្រូវ​ចាត់វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់​កុំឱ្យ​មានការ​នាំ​ចូល​ថាវ កាំជ្រួច​ជាតិ​ផ្ទុះ​គ្រប់​ប្រភេទ​ចូល​ក្នុង​ក្រុង​កំពង់ចាម នឹង​ត្រូវ​ត្រួត​ពិ និត្យ​ដកហូត​វត្ថុ​ទាំងនេះ ដែល​មាន​តាំង​លក់ដូរ​នៅ​ក្នុង​ផ្សារ​ទាំងអស់​និង​គ្រប់​ទីកន្លែង​ក្នុង​ក្រុង​កំពង់ចាម​៕

អត្ថបទសរសេរ ដោយ