បុត្រីមារទាំងបីមកចែចង់ព្រះអង្គ
ពេលព្រលប់ចូលមកដល់ ព្រះសិទ្ធត្ថទ្រង់គង់នៅលើរតនបល្ល័ង្ក ក្រោមដើមពោធិព្រឹក្ស ទ្រង់បានផ្ចាញ់មារ ដែ លនាំកូនក្រមុំទាំង៣នាក់គឺ នាងតណ្ហា, អរតី និង រាគា…
ពេលព្រលប់ចូលមកដល់ ព្រះសិទ្ធត្ថទ្រង់គង់នៅលើរតនបល្ល័ង្ក ក្រោមដើមពោធិព្រឹក្ស ទ្រង់បានផ្ចាញ់មារ ដែ លនាំកូនក្រមុំទាំង៣នាក់គឺ នាងតណ្ហា, អរតី និង រាគា…
ពេលព្រលប់ចូលមកដល់ ព្រះសិទ្ធត្ថទ្រង់គង់នៅលើរតនបល្ល័ង្ក ក្រោមដើមពោធិព្រឹក្ស ទ្រង់បានផ្ចាញ់មារ ដែ លនាំកូនក្រមុំទាំង៣នាក់គឺ នាងតណ្ហា, អរតី និង រាគា មកបញ្ចូលចិត្តព្រះសមណគោតម ដើម្បីឲ្យព្រះអង្គលះបង់ការស្វែងរកការត្រាស់ដឹងចោល ហើយងាកមកត្រេកត្រអាលនឹងកាមគុណវិញ តែព្រះអង្គពុំបានចាប់អារម្មណ៍ឡើយ ធ្វើឲ្យនាងទាំង៣វិនាសអន្តរធានទៅ ។
បន្ទាប់ពីបរាជ័យក្នុងការបញ្ចុះបញ្ចូលចិត្តព្រះសមណគោតមមក មារនៅតែមានចិត្តឫស្សាផ្ចាលផ្ចាញ់ព្រះអង្គទៀត មារបានលែងកងទ័ពបិសាចកាចសាហាវតូចធំច្រើនសន្ធឹកឲ្យមកច្បាំងដណ្តើមយកបល្ល័ង្កពីព្រះអង្គទៀត ដោយមារជិះលើដំរីឈ្មោះ គ្រីមេខលាកម្ពស់១៥០យោជន៍និមិត្តដៃមួយពាន់កាន់នូវគ្រឿងសស្ត្រាវុធគ្រប់ប្រការ ។
ខណៈនោះទេវតាទាំងឡាយដែលជានាក់ថែរក្សាព្រះអង្គ មានសក្កទេវរាជ មហាព្រហ្ម ស្តេចនាគកាលបានបញ្ចេញឫទ្ធធ្វើឲ្យកងពលរបស់មារខ្លបខ្លាចរត់ប្រាសអាយុរៀងៗខ្លួន ។
មហាមារឃើញហេតុអស្ចារ្យដូច្នោះហើយក៏ក្រាបថ្វាយបង្គំព្រះអង្គដោយសរសើរថា បពិត្រមហាបុរស អ្នកជាអ្នកមានញាណញេយ្យដ៏អស្ចារ្យមែន យើងខ្ញុំព្រះករុណាសូមនមស្សការដោយគោរព ។ សាន សារិន
ចែករំលែកព័តមាននេះ