ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស​ម្តេ​ច​ហេង សំ​រិ​ន ស្នើ​ប្រធាន​សភា​អូស្ត្រាលី​កៀ​គរ​អ្នក​វិនិយោគ និង​អ្នក​ទេសចរណ៍​មក​កម្ពុជា​ឲ្យ​ច្រើន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ហេង សំ​រិ​ន ប្រធានរដ្ឋសភា​កម្ពុជា​បាន​ស្នើ​ដល់​ប្រធាន​សភា​អូស្ត្រាលី​ជួយ​កៀ​គរ​អ្នក​វិនិយោគទន់ និង​អ្នក​ទេសចរណ៍​មក​កម្ពុជា​ឲ្យ​បាន​ច្រើន ។ ការ​ស្នើ​របស់​ប្រធាន​សភា​កម្ពុជា កំឡុង​ពេល​ដឹកនាំ​គណៈប្រតិភូ​សភា​កម្ពុជា​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៃ​វេទិកា​សភា​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក (APPF)…

រាជធានី​ភ្នំពេញ ៖ សម្តេច​ហេង សំ​រិ​ន ប្រធានរដ្ឋសភា​កម្ពុជា​បាន​ស្នើ​ដល់​ប្រធាន​សភា​អូស្ត្រាលី​ជួយ​កៀ​គរ​អ្នក​វិនិយោគទន់ និង​អ្នក​ទេសចរណ៍​មក​កម្ពុជា​ឲ្យ​បាន​ច្រើន ។ ការ​ស្នើ​របស់​ប្រធាន​សភា​កម្ពុជា កំឡុង​ពេល​ដឹកនាំ​គណៈប្រតិភូ​សភា​កម្ពុជា​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៃ​វេទិកា​សភា​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក (APPF) ក្នុង​ប្រទេស​អូស្ត្រាលី​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២០​នេះ ។

សម្តេច​ហេង សំ​រិ​ន ប្រធានរដ្ឋសភា​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​តូ​នី ស្មី​ត (Tony Smith) ប្រធានរដ្ឋសភា​អូស្ត្រាលី និង​ជា​ប្រធាន APPF លើក​ទី​២៨ នៅ​វិមាន​រដ្ឋសភា​អូស្ត្រាលី ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិការ​សភា​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​រឹង​មាំ​ឡើង ។ ក្នុង​ជំនួប​ប្រធានរដ្ឋសភា​អូស្ត្រាលី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​ប្រធានរដ្ឋសភា​ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​សភា​កម្ពុជា​មក​ចូលរួម​កិច្ចប្រជុំ APPF ក្នុង​ប្រទេស​អូស្ត្រាលី​នា​ពេល​នេះ ។

លោក​ថា អូស្ត្រាលី​បាន​សិក្សា និង​ដកស្រង់​ពិសោធន៍​ជា​ច្រើន​ពី​សភា​កម្ពុជា​ដែល​រៀបចំ​កិច្ចប្រជុំ APPF លើក​ទី​២៧ កាលពី​ឆ្នាំ​២០១៩ មុន​សភា​អូស្ត្រាលី​ធ្វើ​កិ​ច្ខ​ប្រជុំ​នេះ ។ ចំណែក​សម្តេច​ហេង សំ​រិ​ន បាន​លើក​ឡើង​ពី​សារៈសំខាន់​របស់​សភា​អូស្ត្រាលី​នៅ​ក្នុង​វេទិកា​អន្តរ​សភា​ក្នុង​តំបន់ និង​សកលលោក ។ សម្តេច​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កា​រៀបចំ​កិច្ចប្រជុំ APPF លើក​ទី​២៨​នេះ ប្រប​កដោយ​ខ្លឹមសារ​បង្ហាញ​សារៈសំខាន់ ពី​កិច្ច​សហប្រតិបត្តិការ​ល្អ​នូវ​សមាជិក​APPF ដើម្បី​វិបុលភាព​របស់​ប្រជាពលរដ្ឋ ។

សម្តេច​ប្រធានរដ្ឋសភា បាន​ថ្លែងអំណរគុណ​រដ្ឋាភិបាល និង​ប្រជាជន​អូស្ត្រាលី ដែល​បាន​រួម​វិភាគទាន​យ៉ាង​ធំធេង​ក្នុង​ដំណាក់កាល​ស្វែងរក​សន្តិភាព និង​ក៏​ដូច​ជា ការ​អភិវឌ្ឍន៍​នៅ​កម្ពុជា ។ បច្ចុប្បន្ន​អូស្ត្រាលី​ជា​ដៃគូ​អភិវឌ្ឍ​ដ៏​សំខាន់​របស់​កម្ពុជា​ស្ទើរ​គ្រប់​វិស័យ ។ ឆ្លៀតឱកាស​នេះ​សម្តេច​បាន​ស្នើ​សភា និង​រដ្ឋាភិបាល​អូស្ត្រាលី បន្ត​គាំទ្រ​កម្ពុជា​ជា​បន្ត​ទៀត ជា​ពិសេស​ជួយ​ជម្រុញ​វិនិយោគ និង​ទេសចរណ៍​ពី​អូស្ត្រាលី​ទៅ​កម្ពុជា និង​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​ដល់​កម្ពុជា និង​បង្កើន​ចំនួន​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​មក​សិក្សា​នៅ​អូស្ត្រាលី ពីព្រោះ​ការ​អភិវឌ្ឍន៍​នៅ​កម្ពុជា​សព្វថ្ងៃ ត្រូវការ​ធនធានមនុស្ស​ជា​ចាំបាច់ ។

សម្តេច​បាន​គោរព​អញ្ជើញ លោក​តូ​នី ស្មី​ត មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​និង​មិត្តភាព​នៅ​កម្ពុជា និង​ចូលរួម​កិច្ចប្រជុំ​ភាព​ជា​ដៃគូ​សភា​អាស៊ី​-​អ៊ឺ​រ៉ុ​ប លើក​ទី​១១ ដែល​សភា​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ចុងឆ្នាំ​២០២០​ខាង​មុខ​នេះ ។ ជា​ការ​ឆ្លើយ​តប​លោក​តូ​នី ស្មី​ត ប្រធានរដ្ឋសភា​អូស្ត្រាលី​បាន​ទទួលយក​សំណើ និង​ការ​លើក​ឡើង​របស់​សម្តេច​ប្រធានរដ្ឋសភា ។ លោក​មាន​ក្តី​រីករាយ​ចំពោះ​ចំណងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​សភា​ប្រទេស​ទាំង​ពីរ​មានការ​រីក​ចម្រើន​ជា​លំដាប់ ។

សូម​ជម្រាប​ថា នៅ​ក្នុង​កំឡុង​ពេល​ចូលរួម​កិច្ចប្រជុំ APPF នាទី​ក្រុង​កុង​បេ​រ៉ា នេះ​សម្តេច​ប្រធានរដ្ឋសភា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ផ្លូវការ និង​ក្រៅផ្លូវការ​ជាមួយ​ប្រតិភូ​សភា​ដែល​ជា​សមាជិក APPF និង​អន្តរ​សភា​អាស៊ាន​មួយ​ចំនួន​ទៀត​ផង​ដែរ ក្នុង​ការ​ពង្រឹងពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​សភា​កម្ពុជា និង​បណ្តា​ប្រទេស​ជា​មិត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ