ម៉ម ស្រីនុច
រាជធានីភ្នំពេញ៖ នារីម្នាក់ឈ្មោះ ម៉េង ស្រីពេជ្រ អាយុ១៩ឆ្នាំ មុខរបរជាសិស្ស មានទីលំនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានជិះម៉ូតូមួយគ្រឿងម៉ាក ស្កូបពី ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ 1BD-6168 ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ត្រូវក្រុមចោរ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ អត់ចាំស្លាកលេខ >>[អានបន្ត]
សន្ដិសុខសង្គម
ថ្ងៃសៅរ៏ ទី២៥ ខែឧសភា ឆ្នាំ២០១៣ ម៉ោង ២១:៥០
ខេត្តតាកែវ៖ ប៉ូលិសព្រហ្មទណ្ឌកម្រិតធ្ងន់ម្នាក់ឈ្មោះ ទុន ឧត្តម ហៅហេង ត្រូវបានគេស្គាល់ថាជាមន្ត្រីប៉ូលិសស័ក្ក១ បានផ្ទុះអាវុធចំនួន២គ្រាប់ ដោយសារខឹងស្រីស្នេហ៍មិនមកអង្គុយជិត ខណៈដែលមន្ត្រីរូបនេះបានជិះរថយន្តមួយគ្រឿងម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2G-5435 បានចូលទៅផឹកស៊ីនៅក្នុងហាងមួយកន្លែងដែលមានយីហោ « សម្រស់ជាយដែន »

ថ្ងៃសៅរ៏ ទី២៥ ខែឧសភា ឆ្នាំ២០១៣ ម៉ោង ១៩:១៨
រាជធានីភ្នំពេញ៖ យុវជនម្នាក់ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងទំពុនសហការគ្នាជាមួយនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ចាប់ខ្លួនកាលពីវេលាម៉ោង6និង30នាទី ថ្ងៃទី25 ឧសភា 2013 នៅចំណុចផ្ទះលេខ528 ផ្លូវលេខ271 ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន បន្ទាប់ពីរូបគេបានដើរបុកម៉ូតូម៉ាកស្កូបពី ពណ៌ស របស់នារីម្នាក់ ដែលកំពុងជិះបណ្តាលឲ្យដួល

ថ្ងៃសៅរ៏ ទី២៥ ខែឧសភា ឆ្នាំ២០១៣ ម៉ោង ១៥:១៨
រាជធានីភ្នំពេញ៖ ជនសង្ស័យចោរឆក់ដ៏សកម្ម២នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកងទី១ចាប់បាន កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៥ ឧសភា ២០១៣ ខណៈពួកគេធ្វើសកម្មភាពឆក់កាបូបអ្នកដំណើរនៅតាមផ្លូវ ហើយបន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចនាំយកទៅអធិការដ្ឋានខណ្ឌចំការមនដើម្បីសាកសួរផងដែរ ។

ថ្ងៃសៅរ៏ ទី២៥ ខែឧសភា ឆ្នាំ២០១៣ ម៉ោង ១០:១៥
រាជធានីភ្នំពេញ៖ ជនសង្ស័យចោរឆក់២នាក់ត្រូវបានសមត្ថកិច្ចតាមប្រមាញ់ចាប់ខ្លួន ខណៈពួកគេធ្វើសកម្មភាពឆក់កាបូបជនបរទេសបានសម្រេចនៅមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី២៥ ឧសភា ២០១៣ ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យហើយព្យាយាមរត់គេចខ្លួនទៅតាមបណ្តោយផ្លូវជាតិលេខ៤ ។

ថ្ងៃសៅរ៏ ទី២៥ ខែឧសភា ឆ្នាំ២០១៣ ម៉ោង ០៨:១៨
រាជធានីភ្នំពេញ៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអណោចអាធ័ម ក្នុងអំពើបាញ់ប្រហារប្លន់យកម៉ូតូមួយគ្រឿងនៅចំណុចផ្ទះលេខ61 ភូមិសន្សំកុសល់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ កាលពីវេលាម៉ោង3នឹង30នាទីទាបភ្លឺ ថ្ងៃទី25 ឧសភា 2013។ យុវជនរងគ្រោះខាងលើឈ្មោះលី ថូ អាយុ23ឆ្នាំ មានមុខរបរជាសន្តិសុខយាមផ្ទះផ្ញើរម៉ូតូនៅផ្ទះកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិទួលចារ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។

ថ្ងៃសៅរ៏ ទី២៥ ខែឧសភា ឆ្នាំ២០១៣ ម៉ោង ០៨:១៣
រាជធានីភ្នំពេញ៖ និស្សិតទាហានម្នាក់ រៀននៅសាលានៃទាហានសកម្ម ជំនាន់ទី១៤ បានជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BS-5422 ដោយសារម៉ូតូបែកកង់ បុរសម្នាក់នោះក៏បានយកម៉ូតូទៅប៉ះកង់ រហូតដល់ពេលប៉ះរួចហើយ បែរជាមិនឲ្យលុយគេ ថែមទាំងរករឿងចង់វាយ និងជេរប្រមាថក្រុមអ្នកកាសែតដែលចុះទៅផ្តិតយករូបភាពថែមទៀតផង។

ថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០១៣ ម៉ោង ០៩:៤៨
រាជធានីភ្នំពេញ៖ ក្មេងស្ទាវមួយក្រុម ជិះម៉ូតូ៦គ្រឿង មានគ្នាជាង១០នាក់ បានមកធ្វើសកម្មភាពដេញវាយបក្សពួកមួយក្រុមទៀតដែលមានគ្នា៦នាក់ ជិះម៉ូតូពីរគ្រឿង ពីចំណុចមជ្ឈមណ្ឌលកោះពេជ្រ រហូតមកដល់ចំណុចផ្លូវម៉ៅសេទុង កែងមុនីរ៉េត ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដោយសារបក្សពួកម្ខាងមានការភ័យស្លន់ស្លោរនឹងតក់ស្លត់ពេក ក៏ផ្ទួលម៉ូតូចោល
ថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០១៣ ម៉ោង ០៩:៤៥
រាជធានីភ្នំពេញ៖ មុននេះបន្តិច នៅវេលាម៉ោង ៨នឹង៥០នាទីយប់ ថ្ងៃទី២៣ ឧសភា ២០១៣ មានជនប្រដាប់អាវុធមួយក្រុមជិះរថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ បានបង្កការប្រទូស្តរាយគ្នាជាមួយសន្តិសុខយាមរថយន្តនៅភោជនីយដ្ឋាន ម៉ាស្ទ័រស៊ុបគីស៊ុប នៅតាមបណ្តោយផ្លូវសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ។
ថ្ងៃព្រហស្បត្ត៏ ទី២៣ ខែឧសភា ឆ្នាំ២០១៣ ម៉ោង ២០:៥៤
ខេត្តកំពត៖ យោងតាមសេចក្ដីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មានកោះសន្តិភាពបានឲ្យដឹងថា លោក ឃួន សុវណ្ណអធិការនគរបាលស្រុកកំពង់ត្រាច បានទទួលមរណៈភាពកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២៣ ឧសភា ២០១៣ ដោយសារជំងឺខ្យល់គរ៕

ថ្ងៃព្រហស្បត្ត៏ ទី២៣ ខែឧសភា ឆ្នាំ២០១៣ ម៉ោង ១៤:៥៩
ខេត្តពោធិ៍សាត់ ៖ ផ្ទះស្រ្តីមេម៉ាយក្រីក្រម្នាក់ធ្វើអំពីឈើដំបូលប្រក់ស័ង្កសី ទំហំ ៣ម៉ែត្រ x ៤ម៉ែត្រ ត្រូវភ្លើងឆេះអស់សល់តែផេះផង់ ខណៈពេលដាំបាយរួចមិនពន្លត់ភ្លើងចង្រ្កាន ហើយដើរទៅដេកផ្ទះគេ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជិត ៦ល្ងាច ថ្ងៃទី២១ ឧសភា ២០១៣ នៅភូមិក្សេត្របូរី
ថ្ងៃព្រហស្បត្ត៏ ទី២៣ ខែឧសភា ឆ្នាំ២០១៣ ម៉ោង ១០:០៥
នៅអធិការខណ្ឌសែនសុខ មានរៀបចំសន្និសីទកាសែតបង្ហាញមុខមន្រ្តីយោធាម្នាក់ ដែលសង្ស័យលួចរថយន្តជនជាតិកូរ៉េ កាលពីថ្ងៃទី២០ ឧសភា ២០១៣ ។

សន្និសីទកាសែតនេះ ប្រព្រឹត្តធ្វើក្រោមអធិបតីភាពលោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែន សុខ ដោយមានអ្នកសារព័ត៌មាន មន្រ្តីពាក់ព័ន្ឋនិងវត្តមានជនសង្ស័យផងដែរ ។

ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបានកាលពីថ្ងៃទី២២ ឧសភា ២០១៣

ថ្ងៃព្រហស្បត្ត៏ ទី២៣ ខែឧសភា ឆ្នាំ២០១៣ ម៉ោង ០៨:១៩
រាជធានីភ្នំពេញ៖ អគ្គិភ័យកំពុងឆាបឆេះលំនៅឋានប្រជាពលរដ្ឋមួយកន្លែងស្ថិតនៅភូមិសាស្ត្រខណ្ឌទួលគោក ក្បែរសាលារៀនបឋមសិក្សាទួលគោក កាលពីវេលាម៉ោង៧ និង២០នាទីព្រឹក ថ្ងៃទី២៣ ឧសភា ២០១៣។ ពេលនេះសមត្ថកិច្ច និងក្រុមពន្លត់អគ្គិភ័យកំពុងបញ្ជាឡានទឹកឲ្យចេញជួយអន្តរាគមន៍បាញ់ពន្លត់អណ្តាតភ្លើង៕

ថ្ងៃព្រហស្បត្ត៏ ទី២៣ ខែឧសភា ឆ្នាំ២០១៣ ម៉ោង ០៦:២៣
រាជធានីភ្នំពេញ៖ ស្ត្រីជនជាតិវៀតណាមម្នាក់ ត្រូវក្រុមចោរប្លន់ប្រដាប់អាវុធបីនាក់ជិះម៉ូតូ ស៊េរីទំនើប២គ្រឿង តាមគៀប្លន់យកម៉ូតូម៉ាក សេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅមួយគ្រឿងខានជិះទាំងព្រឹកព្រលឹម កាលពីវេលាម៉ៅង ៥នឹង៣០នាទីថ្ងៃទី ២៣ ឧសភា ២០១៣ នៅចំណុចផ្លូវលេខ៤៣០ កែងផ្លូវលេខ១៨៣ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

ថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០១៣ ម៉ោង ២៣:៣០
រាជធានីភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ក្នុងខណៈពេលដែលបងប្អូនប្រជាពលរដ្ឋបាននាំគ្នាឡោមព័ទ្ធចាប់ជនសង្ស័យម្នាក់ ដែលកាច់កម៉ូតូហ្វីណូមិនបានសម្រេច នៅចំណុចវត្តខាន់ ស្ថិតនៅតាមបណ្តោយផ្លូវសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលាម៉ោង ៥នឹង៣០នាទីល្ងាច ថ្ងៃទី២២ ឧសភា ២០១៣។

ថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០១៣ ម៉ោង ២២:០៦
រាជធានីភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលថ្ងៃទី ២១ ឧសភា បានសំរេចខ្លួនសមាជិកក្រុមចោរប្លន់ប្រដាប់អាវុធម្នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្នរង់ចាំសវនាការ ផ្ដន្ទាទោសតាមផ្លូវច្បាប់ ។ ជនសង្ស័យដែលត្រូវឃុំខ្លួននោះមានឈ្មោះធៀប តុលា ភេទ ប្រុស អាយុ ២៦ ឆ្នាំ មានទីលំនៅភូមិព្រៃគរ ឃុំលំហាចស្រុក អង្គស្នួល ខេត្តកណ្តាល ។

ថ្ងៃព្រហស្បត្ត៏ ទី២៣ ខែឧសភា ឆ្នាំ២០១៣ ម៉ោង ០៦:៣៨
រាជធានីភ្នំពេញ៖ យុវជន៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ស្កូបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BM-4630 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលវេលាម៉ោង៩នឹង០០នាទីយប់ ថ្ងៃទី២២ ខសភា ២០១៣ ខណៈបើកមកដល់ចំណុចជិតដែនដីនគរូបនីយកម្ម ក៏បានបុកគ្នាជាមួយម៉ូតូមួយគ្រឿងទៀតម៉ាក វីវ៉ា

ថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០១៣ ម៉ោង ២១:០២
ខេត្តព្រះសីហនុៈបុរស់ម្នាក់ត្រូវបានថៅកែបញ្ជូនមកកាន់គ្លីនិចឯកជននឹងបានបញ្ជូនបន្តមកកាន់មន្ទីពេទ្យបង្អែកចំការចេកខេត្តព្រះសីហនុដើម្បីជួយសង្គ្រោះ បន្ទាប់ពីត្រូវបានកូនដៃទូកវាយនឹងដំបងទំហ៊ុំ ៥គុណ១០ សង់ទីម៉ែត្រ បណ្តោយ១ម៉ែត្រ បណ្តាលអោយរងរបួសធ្ងន់ សង្ឈឹមរស់តិចតូច។ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១៥និង៣០ នាទីរសៀល
ថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០១៣ ម៉ោង ២០:៤០
ក្រុងព្រះសីហនុ៖ ក្រុមចោរប្លន់ប្រដាប់អាវុធពីរនាក់ បានជិះម៉ូតូមួយគ្រឿងមកធ្វើសកម្មភាពប្លន់ម៉ូតូម៉ាក សេ១២៤ ពីបុរសម្នាក់ឈ្មោះ វ៉ា មេសា រុងរ៉ាត់ អាយុ២០ឆ្នាំ មុខរបរជាកម្មករសំណង់ ទៅបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង៧នឹង២០នាទីយប់ ថ្ងៃទី២១ ឧសភា ២០១៣ នៅចំណុចចុងឆ្នេរអូរឈើទាល ភូមិក្តាម សង្កាត់និងក្រុងប៉ោយប៉ែត។
ថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០១៣ ម៉ោង ២០:១០
បន្ទាយមានជ័យ៖ ស្ត្រីមេម៉ាយ ដាច់ចិត្តចងកធ្វើក អត្តឃាតខ្លួនឯង ដោយសារតូចចិត្ត ព្រោះមានកូនច្រើនក្នុងបន្ទុកគ្រួសារដែលត្រូវទទួលខុសត្រូវរហូតដល់៧នាក់ ក្នុងនោះមានប្រុស៤នាក់ និងស្រី២នាក់។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិក្បាលកោះ សង្កាត់និងក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង៣ រសៀល ថ្ងៃទី២១ ឧសភា ២០១៣។ ដោយ៖ អរុណ

ថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០១៣ ម៉ោង ១៧:២១
ក្រុងប៉ោយប៉ែត ៖ សង្វៀនបញ្ជល់មាន់មានបង្កប់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទមាន បៀ អាប៉ោង យូគី បើកលេងយ៉ាងអនាធិបតេយ្យដុះស្លែនៅប្លុកកាស៊ីណូ ហ្គោឌិនក្រោន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ដោយគេមិនដែលឃើញអាជ្ញាធរមានសមត្ថកិច្ចណាមួយដែលឈរជើងនៅទីនោះ ចាត់វិធានការ

ថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០១៣ ម៉ោង ១៧:០៤
រាជធានីភ្នំពេញ ៖ រថយន្តម៉ាកឡិចស៊ីស RX-330 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ-២Q.៣៧២៦ មួយគ្រឿងដែលអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹង បានបើកបោះពួយឡើងចិញ្ចើមផ្លូវបុកក្បាលរបងលំអរមុខឃ្លាំងលក់រថយន្ត សុវណ្ណដា បាក់រងការខូចខាត ហើយក្រឡាប់ធ្លាក់ចូលផ្លូវក្រោមដីដេកបះជើងចង្គ្រាង ។

ថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០១៣ ម៉ោង ០៨:២១
រាជធានីភ្នំពេញ ៖ ម៉ូតូឃ្លីក ពណ៌ខៀវលាយស ពាក់ស្លាកលេខ ភ្នំពេញ-1BT 9852 ដែលជាស្លាកលេខរបស់ម៉ូតូឃ្លីក ពណ៌សលាយទឹកមាស ត្រូវម្ចាស់ម៉ូតូអះអាងថា បាត់ជាងមួយខែមកហើយស្រាប់តែប្រទះឃើញម៉ូតូខាងលើពាក់ស្លាកលេខម៉ូតូរបស់គេ ក៏បានប្តឹងនគរបាលប៉ុស្តិ៍មិត្តភាពឃាត់យកទៅសាកសួរ ។

ថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០១៣ ម៉ោង ០៩:៥៨
រាជធានីភ្នំពេញ៖នាងក្រមុំកម្មការិនីរោងចក្រកាត់ដេរម្នាក់បានលេបថ្នាំប៉ារ៉ាចំនួន១៧គ្រាប់ប៉ុនប៉ងធ្វើអត្តឃាតសម្លាប់ខ្លួនឯងប៉ុន្តែមិនស្លាប់ដោយសារបានអ្នកជិតខាងជួយសង្គ្រោះជាបឋមបន្ទាប់មកបានបញ្ជូនបន្តទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ហេតុការណ៌នោះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦និង៤៥នាទីល្ងាច ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៣
ថ្ងៃព្រហស្បត្ត៏ ទី២៣ ខែឧសភា ឆ្នាំ២០១៣ ម៉ោង ១០:១៦
ខេត្តព្រៃវែង៖ លោកគង់ វិបុលរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានជួបជាមួយខាងតំណាងក្រុមហ៊ុនសាងសង់ស្ពានអ្នកលឿង និងកម្មករដើម្បីដោះស្រាយពីបញ្ហាដែលក្រុមហ៊ុនកាត់ពន្ធលើប្រាក់ ខែកម្មករខុសពីប្រក្រតីនាកាលពីព្រឹកវេលាម៉ោង៨ថ្ងៃទី២២ ឧសភា ២០១៣ នោះ ពេលនេះ លោកបានរកដំណោះស្រាយដ៏ប្រសើរជូនក្រុមកម្មករទាំងអស់ជាស្ថាពរហើយនៅល្ងាចថ្ងៃដដែលនេះ៕