ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែប្រាប់ថា «បើចង់ញ៉ែគ្នាទៅញ៉ែកន្លែងផ្សេង​ទៅ» ផ្ទុះជម្លោះបែ.កផ្សែងផ្អើលស្តុបទួលពង្រ

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គ្រាន់​​តែប្តីប្រពន្ធ២នាក់​ប្រាប់ថា «បើចង់ទាក់ទងញ៉ែគ្នាទៅញ៉ែកន្លែងផ្សេងទៅ

រាជធានីភ្នំពេញ ៖ គ្រាន់​​តែប្តីប្រពន្ធ២នាក់​ប្រាប់ថា «បើចង់ទាក់ទងញ៉ែគ្នាទៅញ៉ែកន្លែងផ្សេងទៅ ព្រោះកន្លែងនេះត្រូវការដេកពួន» ​បានធ្វើ​​ជនសង្ស័យ​១ក្រុម​​ខឹង ក៏​ទាស់ពាក្យសម្ដីគ្នាជាមួយប្តីប្រពន្ធទាំង២នាក់នោះ​ រហូតឈានដល់ការ​ប្រើអំពើហិង្សា ដោយខាងជន​សង្ស័យ​នាំគ្នាព្រួតវាយបុរសជា​ប្ដី ​ហើយ​ស្ត្រីជា​ប្រពន្ធ​ទៅឃាត់ ត្រូវជន​សង្ស័យ​​វាយចំភ្នែកមួយដៃ បណ្ដាលឱ្យ​រងរបួស​ ចំណែកប្ដីរបួសស្រាល ។

ហេតុការណ៍ខាងលើនេះ​បង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើង​​កាលពី​វេលាម៉ោង១និង៤០នាទីរំលង​អាធ្រាត្រឈានចូលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ត្រង់ចំណុចស្តុបទួលពង្រ ស្ថិត​ក្នុង​សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ស្ត្រីរងគ្រោះឈ្មោះ រុន ស្រីពៅ អាយុ៤០ឆ្នាំ មុខរបរលក់ដូរនៅជិតធនាគារកាណាឌីយ៉ា ស្នាក់នៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិសម្បូរមាស ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។ ចំណែកប្ដីឈ្មោះសួន សារ៉េត អាយុ៣៩ឆ្នាំ។
ដោយឡែកជនបង្កដែលឃាត់ខ្លួនបានឈ្មោះ ធារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅខេត្តរតនគិរី។

តាមប្រភពព័ត៌មានបញ្ជាក់ពីស្ត្រីរងគ្រោះនិងប្ដីបានឱ្យដឹងថា កាលពីវេលាង១២និង៣០រំលង​អាធ្រាត្រ​ឈានចូលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ពួកគាត់បានសំរាកពីការងារលក់ដូរក៏នាំគ្នាចូលដេក ដើម្បីយកកម្លាំងធ្វើការលក់ដូរបន្តនៅ​ថ្ងៃស្អែកទៀត ​។ ពេលនោះ ស្រាប់តែមានក្រុមក្មេងស្ទាវមួយក្រុមមានគ្នា៦នាក់បានទាក់ទងញ៉ែស្រីនៅមុខតូបរបស់ពួកគាត់ ធ្វើឱ្យរំខានដល់ការដេកពួន របស់ពួកគាត់ ។ ពេលនោះប្ដីស្ត្រីរងគ្រោះបានទៅប្រាប់ក្រុមជនសង្ស័យទាំងនោះថា បើចង់ទាក់ទងញ៉ែគ្នាទៅញ៉ែកន្លែងផ្សេងទៅ ព្រោះកន្លែងនេះពួក​គាត់​ត្រូវការដេកពួន ។ គ្រាន់តែ​ប្រាប់​ប៉ុណ្ណឹងសោះ ខាងជនសង្ស័យទាំងនោះនាំគ្នាខឹងសម្បាយ៉ាងខ្លាំង ក៏​បានជជែកទាក់ពាក្យសម្ដីគ្នារហូតឈានដល់ប្រើអំពើហិង្សា ដោយខាងជនបង្កនាំគ្នាព្រួតវាយបុរសជា​ប្ដី ។ បន្ទាប់ពី​ឃើញដូច្នេះស្ត្រីរងគ្រោះបានទៅឃាត់ ត្រូវបានជនដៃដល់វាយចំភ្នែកមួយដៃ បណ្ដាលឱ្យប៉ោងខៀវភ្នែកម្ខាង ចំណែកប្ដីរបួសស្រាល ។

ពេលកើតហេតុភ្លាមៗ ប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានប្ដឹងទៅសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ឃាត់ខ្លួនជនដៃដល់បានម្នាក់ភ្លាមៗ ចំណែកបក្ខពួក៥នាក់ទៀតនាំគ្នារត់គេចខ្លួនទៅអស់ ។

ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ រួចសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនខ្លួនសង្ស័យខាងលើទៅផ្នែកជំនាញព្រហ្មទណ្ឌ ។ លុះរំលងបានមួយយប់ ស្រាប់តែមានគេប្រទះឃើញជនសង្ស័យម្នាក់កំពុងតែមកសង្ងំដេកលាក់ខ្លួននៅខាងមុខផ្ទះប្រជាពលរដ្ឋក៏ទាក់ទងប្រាប់ទៅជនរងគ្រោះនាំគ្នាមកឃាត់ខ្លួនទុកតែម្ដង រួចរាយការណ៍ទៅសមត្ថកិច្ចបន្តភ្លាមៗ ។

បច្ចុប្បន្នជនសង្ស័យម្នាក់ខាងលើនេះត្រូវបានខាងសមត្ថកិច្ចនាំខ្លួនយកទៅប៉ុស្តិ៍ ដើម្បីចាត់ការទៅតាមនីតិវិធីបន្តទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ