ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​ទំនា.ស់គ្នា​រឿអ្វី ស្រាប់តែ​ប្តី​ធ្វើទង្វើមួយនេះទៅលើ​ប្រពន្ធ ផ្អើលភូមិ​

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្ដីប្រពន្ធ១គូមានមុខរបរដើររើសអេតចាយលក់ ហើយបុរសជាប្ដីជាមនុស្សប្រើ

រាជធានី​ភ្នំពេញ ៖ ប្ដីប្រពន្ធ១គូមានមុខរបរដើររើសអេតចាយលក់ ហើយបុរសជាប្ដីជាមនុស្សប្រើប្រាស់គ្រឿងញៀនរហូតដល់ញៀនខ្លាំងទៅហើយ និងឧស្សាហ៍រករឿងវាយស្ត្រីជាប្រពន្ធជាញឹកញាប់ថែមទៀតផង ។ លុះពេលចុងក្រោយនេះបានរករឿងឈ្លោះប្រពន្ធទៀត និងយកកាំបិតបុ័ងតោកាប់ទៅលើនាង១កាំបិតចំក្រោម​សុដន់ខាងស្ដាំ បណ្ដាលឱ្យរយះរងរបួសធ្ងន់ ហើយក៏ត្រូវបានកម្លាំងប្រជាការពារឃាត់ខ្លួនប្រគល់ជូននគរបាលតែម្ដង។

ហេតុការណ៍ខាងលើនោះបានកើតឡើងកាលពីវេលាម៉ោង៨និង៤៥នាទីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅក្នុងដីឡូត៌មួយកន្លែងស្ថិតនៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ។

ស្ត្រីជាប្រពន្ធឈ្មោះឡាយ ចន្ធូ អាយុ២៦ឆ្នាំ រងរបួសក្រោម​សុដន់​ខាងស្ដាំ១កាំបិត ត្រូវបានក្រុមសង្រ្គោះអង្គភាព៧១១ ដឹកយកទៅសង្រ្គោះបន្ទាន់ ។ ចំណែកបុរសដៃដល់ជាប្ដីឈ្មោះខ្នា យឿង អាយុជាង៣០ឆ្នាំ អ្នកទាំង២មានមុខរបររើសអេតចាយ ស្នាក់នៅក្នុងដីឡូត៌កន្លែងកើតហេតុខាងលើ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅវេលាព្រឹកថ្ងៃកើតហេតុខាងលើប្ដីប្រពន្ធ១គូនេះបានមានទំនាស់ស្រែកជេរបញ្ជោរគ្នាយ៉ាងខ្លាំងដូចពេលមុនៗដែរ ហើយស្រាប់តែបុរសជាប្ដីបានយកកាំបិតបុ័ងតោកាប់ទៅលើប្រពន្ធ បណ្ដាលឱ្យរងរបួសធ្ងន់តែម្ដង។ ដោយពុំដឹងថាទំនាស់នេះផ្ដើមចេញពីរឿងអ្វីនោះទេ ប៉ុន្តែការឈ្លោះប្រកែកគ្នាកន្លងមក ច្រើនតែប្ដីដែលជាមនុស្សញៀនថ្នាំជាអ្នកបង្ករករឿងវាយប្រពន្ធរហូត។

តាម​ប្រភពដដែលបានប្រាប់ឱ្យដឹងបន្តទៀតថា ខណៈនោះបានបង្កឱ្យមានការភ្ញាក់ផ្អើលទាំងព្រឹក ហើយអ្នកភូមិបានរាយការណ៍ដល់កម្លាំងប្រជាការពារភូមិចុះទៅកាន់កន្លែងកើតហេតុនិងបានធ្វើការឃាត់ខ្លួនជនដៃដល់ជាប្ដីយកទៅប្រគល់ឱ្យនគរបាលប៉ុស្តិ៍ចោមចៅ ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ភ្លាមៗ ។ បន្ទាប់មកអ្នកភូមិបានឱ្យនាងជាប្រពន្ធទៅដេររបួសនៅមន្ទីរពេទ្យ ប៉ុន្តែនាងប្រកែកថានាងមិនចង់ដេររបួសនោះទេ លុះក្រោយមកទើបក្រុមសង្រ្គោះអង្គភាព៧១១ ទៅដល់ហើយបានយករថយន្តទៅដឹកយកទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះបន្ទាន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ