ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​ដំបូង​ខេត្ត​​កំពង់ឆ្នាំង​ឃុំ​ខ្លួន​ជនសង្ស័យ​៣នាក់​ពីបទ​ឆក់ត្រី​ខុសច្បាប់​

11 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង ៖ ជន​សង្ស័យ​​៣នាក់ ​ត្រូវ​​សាលាដំបូង​​ខេត្តកំពង់​ឆ្នាំងសម្រេ​ច​ឃុំខ្លួន កាល​ពី​វេលា​ម៉ោង១០ ​និង៣០នាទី​ព្រឹក​ថ្ងៃទី​១៩ ​មិថុនា ​​២០១៤ នេះ ដោយ​ចោទ​ប្រកាន់​ពីបទប្រើប្រាស់​ឧបករណ៍​ឆក់ត្រីខុសច្បាប់ ​។

ប្រភពបានឱ្យ​ដឹងថា​ ជន​សង្ស័យទាំង៣នាក់​ខាងលើនេះ ១-ឈ្មោះ​ជា រស្មី អាយុ២៥ឆ្នាំ, ២-ឈ្មោះ​ប៉ិល បឿន អាយុ៣៣​ឆ្នាំ និង៣-​ឈ្មោះ​ប្រាក់ ស៊ីលៀម អាយុ៣៨ឆ្នាំ ទាំង៣នាក់រស់នៅក្នុងភូមិ-ឃុំកើតហេតុខាង​លើ ។

ប្រភព​បន្តថា​ មុនពេលចាប់ខ្លួន​ជន​សង្ស័យទាំង៣នាក់​នេះ លោក​ទទួលព័ត៌​មានពីប្រជាពលរដ្ឋនៅ​ក្នុងសហគមន៍​ ហើយលោក​ក៏បាន​ដឹកនាំកម្លាំងសហគមន៍​ធ្វើការពួន​ស្ទាក់ និងចាប់បាន​ជនសង្ស័យទាំង៣នាក់ ខណៈ​កំពុងកាន់ឧបករណ៍ឆក់ត្រី ដែលជា​វត្ថុ​តាង​​រួម​មាន​​អាំងវែរទ័រ១​គ្រឿង, អាគុយ១គ្រឿង, ត្រីដែលឆក់បាន៣ក្បាល ហើយ​ត្រូវបញ្ជូនពួកគេមកជំនាញរដ្ឋបាលជល​ផល​ ដើម្បី​ចាត់ការ​តាមផ្លូវច្បាប់។
    ​
​ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព