ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខេត្តកោះកុង​ ចុះ​សួរ​សុខ​ទុក​ពល​ករខ្មែរ​នៅ​ច្រក​ទ្វារ​​ចាំ​​យាម និង​ផ្តល់ប្រាក់​ធ្វើដំណើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ​

11 ឆ្នាំ មុន

ខេត្តកោះកុង ៖ នៅ​វេលា​ម៉ោង​៩និង​៤៥នាទី​ព្រឹកថ្ងៃទី​១៩ មិថុនា លោក ប៊ុន លើត​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កោះកុង​​ អម​ដំណើរ​​ដោយ​មន្ត្រី​ក្រុមការ​ងារ​សាលា​ខេត្តជាច្រើន​រូប​ទៀត បាន​ចុះសួរ​សុខទុក្ខ​និង​សំណេះសំណាល​ផ្ទាល់​ជាមួយ​ពលករ​ខ្មែរ​ ដែល​បាន​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​ ចូលមកកាន់ស្រុក​កំណើត​​វិញ តាម​ច្រក​ទ្វារ​​អន្តរ​ជាតិ​ចាំ​​យាម​ ។

នៅ​ក្នុង​ឱកាស​សំណេះ​សំណាលនោះ​ លោក​អភិបាល​ខេត្ត​ក៏បានផ្តល់​នូវ​ថវិកា​ដល់​ពលករ​​ប្រមាណ​ជាង​​២០​នាក់ ក្នុង​ម្នាក់​ចំនួន​៣ម៉ឺនរៀល បន្ថែម​លើ​សោ​ហ៊ុយ​​រថយន្ត​ ដែល​ក្នុង​ម្នាក់​ត្រូវទិញ​សំបុត្រ​រថយន្ត​ក្រុង​ ឫរថយន្ត​តាក់ស៊ី​ ម្នាក់​ៗអស់​៣ម៉ឺន​រៀល សម្រាប់​អ្នក​ដែលមានទីកន្លែង​​កំណើតនៅ​ជិត​​រាជធានី​ភ្នំ​ពេញ និង​អ្នក​ខេត្ត​ឆ្ងាយ​ ត្រូវ​ចំណាយ​សោហ៊ុយឡាន​​ក្នុង​ម្នាក់ចំនួន​៥ម៉ឺន​រៀល​ ហើយ​នឹងមាន​ការ​​ផ្តល់សេវា​ស្នាក់​អាស្រ័យ​តាម​ផ្ទះសំណាក់​ទៀត​ផង​ សម្រាប់​ពលករ​​ណា​ធ្វើ​ដំណើរ​ទៅ​មិនទាន់ ​។

លោក​អភិបាល​ខេត្ត​បាន​បញ្ជាក់ឱ្យដឹ​ងថា ពលករ​ខ្មែរ​​ដែល​ចេញ​តាម​ច្រក​ចាំ​យាម​​​​ សុទ្ធ​សឹង​ជា​ពលករ​ស្ម័គ្រ​​ចិត្ត​ វិល​ត្រឡប់​មក​មាតុភូមិ​ដោយ​ខ្លួនឯង ពុំមានការ​ចាប់​បញ្ជូន​ដោយ​អាជ្ញាធរ​ថៃ​​ ដូច​ច្រក​ទ្វារ​អន្តរជាតិ​ផ្សេង​ឡើយ ហើយ​ពលករ​ភាគច្រើន​គាត់​មាន​លទ្ធភាព​ធ្វើដំណើរ​​វិល​ទៅស្រុក​កំណើត​ដោយ​​ខ្លួនឯង​ ប៉ុន្តែសម្រាប់​ពលករ​ដែល​ទីទាល់​និង​​ខ្វះខាត​ អាជ្ញាធរ​ខេត្ត​​​ត្រូវ​ទំនុកបម្រុង​ពួកគាត់ និង​បង្ក​លក្ខណៈងាយស្រួល​ឱ្យគាត់​បាន​វិល​ត្រឡប់​ដល់​ស្រុក​កំណើត​​គ្រប់​ៗគ្នា ។

តាម​របាយ​ការ​​ណ៍​ប៉ូលិស​អន្តោប្រវេសន៍​ច្រក​ទ្វារ​បញ្ជាក់ថា គិត​ត្រឹម​ម៉ោង​​១២ថ្ងៃត្រង់ ថ្ងៃទី​១៩ មិថុនា ចំនួន​ពលករ​បាន​ចូល​មក​មាតុភូមិ​មាន​ចំនួន​៩៤នាក់ ស្រី​៤១នាក់ ក្មេង​១៣នាក់ ។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូ​ននៅលើទំព័រ​កាសែត​កោះសន្តិភាព​