ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល៣ថ្ងៃ ​ពលករខ្មែរ​វិលពីថៃមកសៀមរាប​កើនជាង១ម៉ឺន៤ពាន់នាក់

9 ឆ្នាំ មុន

ខេត្តសៀមរាប​ ៖ គិតចាប់ពីថ្ងៃទី១៣​ ដល់ព្រឹកថ្ងៃទី១៥ ​មិថុនា ​២០១៤នេះ ​អាជ្ញាធរខេត្តសៀមរាប​បានបញ្ចេញរថយន្ត៤៤គ្រឿង​ទៅដឹកពលករខ្មែរ​ចំនួន១៤១២០នាក់(ស្រី៦៦១៩នាក់) ​ត្រឡប់មកកាន់លំនៅដ្ឋាន​ក្នុងភូមិសាស្រ្ត​ខេត្តសៀមរាប ។ ការដឹកជញ្ជូននេះ​តាមការបញ្ជារបស់លោក ​ឃឹម ប៊ុនសុង ​អភិបាលនៃ​គណៈអភិបាលខេត្តសៀមរាប​ ក្រោយពីទទួលបាន​ការណែនំាពីសម្តេចតេជោ ​ហ៊ុន សែន ​នោះរួចមក ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានឲ្យដឹងដែរថា ​ក្រៅពីការជួយដឹកជញ្ជូន​ អាជ្ញាធរខេត្តក៏បានចែកនំប៉័ង​ មីកញ្ចប់ ​និង ​ទឹកបរិសុទ្ឋ​ជូនពលករនៅច្រកទ្វារ​អន្តរជាតិប៉ោយប៉ែត​មុនពេលដឹកមកលំនៅដ្ឋាន​វិញផងដែរ ។

ជាមួយគ្នានេះ​ អាជ្ញាធរខេត្ត​ក៏បានធ្វើការណែនំា​ដល់មន្ទីរអង្គភាព​ពាក់ព័ន្ឋ ​អាជ្ញាធរក្រុង-ស្រុក ​ឃុំ-សង្កាត់​ឲ្យជួយសម្របសម្រួល​នៅតាមបណ្តាភូមិសាស្រ្ត​រៀងៗខ្លួនឲ្យ​បានជាប់ប្រចំាផងដែរ ៕