រាជធានីភ្នំពេញ ៖ យុវជនម្នាក់ត្រូវក្រុមគ្រួសារប្រទះឃើញចង.កធ្វើអត្តឃាតនៅនឹងចម្រឹងបង្អួចក្នុងបន្ទប់ដេក បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩និង៣០នាទី យប់ថ្ងៃទី១០ មិថុនា ២០១៤ នៅក្នុងផ្ទះ ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។
ជនរងគ្រោះដែលស្លាប់ឈ្មោះ បាន សុជា ភេទប្រុស អាយុ២៤ឆ្នាំ ជានិស្សិតឆ្នាំទី១នៃសកលវិទ្យាល័យភ្នំពេញអន្តរជាតិ មានស្រុកកំណើតនៅភូមិទី៦ ឃុំទី៦ ស្រុកកោះសូទិន ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុខាងលើ។
ប្រភពព័ត៌មានពីប្អូនប្រុសជនរងគ្រោះឈ្មោះ បាន សុជាតិ អាយុ២១ឆ្នាំ ស្នាក់នៅជាមួយគ្នា បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានបើកចំរៀងឭៗ ហើយបិទទ្វារដាស់គន្លឺះខាងក្នុងជាប់ហើយខ្លួនក៏ឡើងទៅគោះទ្វារបន្ទប់ជនរងគ្រោះព្រោះមានការសង្ស័យ ដោយសារតែរៀងរាល់ថ្ងៃបុរសរងគ្រោះជាបងតែងតែអូសម៉ូតូដាក់ចូលទៅក្នុងផ្ទះនៅវេលាម៉ោងខាងលើនេះ ។ ពេលដែលគោះទ្វារហើយមិនឭឆ្លើយតប ធ្វើឱ្យប្អូនកាន់តែមានការសង្ស័យខ្លាំងក៏បានចូលទៅក្នុងបន្ទប់ទឹកដែលជាប់និងបន្ទប់គេងរបស់ជនរងគ្រោះ ហើយយក៍បានឃើញ បងប្រុសរបស់ខ្លួនចង.ក ធ្វើអត្តឃាតដោយយកកន្សែងចងទាក់ទៅនិងចង្រឹងដែកស្លាប់នៅនិងកន្លែងឃើញដូច្នេះក៏បានរត់ចុះក្រោមទៅប្រាប់ម្តាយហើយក៏នាំគ្នាស្រាយទម្លាក់សពជនរងគ្រោះ ដោយនឹកស្មានតែនៅរស់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានខណ្ឌដង្កោ បានពិតិត្យសាកសពនិងធ្វើកោសល្យវិច័យរួចឱ្យដឹងថា ជនរងគ្រោះពិតជាធ្វើអត្តឃាតដោយចង.កមែន ។ហើយសពត្រូវបានសមត្ថកិច្ច ប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃពី ។
ចែករំលែកព័តមាននេះ