ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្សវិទ្យាល័យ​វត្ត​កោះម្នាក់ សង្ស័យ​មិត្ត​​ភក្តិ​​ដាក់​ថ្នាំសណ្តំ​​យក​​ម៉ូតូ​ទៅបាត់​

9 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ យុវសិស្ស​ម្នាក់​ត្រូវ​ប្រជាពល​រដ្ឋ​ប្រទះ​ឃើញ​ដេកស្តូក​ស្តឹង​នៅ​​ក្រោម​ដើម​ក្រខុប​ ដែល​​ដំបូង​ស្មានថាស្រវឹងស្រា​​ លុះ​ដាស់​សួរ​នាំ​​ទើប​​ដឹង​ថា សង្ស័យ​​មិត្ត​ភក្តិ​ដាក់​​ថ្នាំ​សណ្តំ​​យក​​ម៉ូតូ​ម៉ាក​ឌ្រីមសេ១២៥ ស៊េរី​​២០១៤​ទៅ​បាត់ ។

ហេតុការណ៍​នេះ​បង្កឱ្យមានការភ្ញាក់​ផ្អើល កាលពី​​វេលា​ម៉ោង​៤និង​២០​នាទី​រសៀល​ថ្ងៃទី​០៥ មិថុនា ស្ថិតក្នុង​ភូមិ​កន្ទោក​ខាង​ជើង​ សង្កាត់កន្ទោក ខណ្ឌ​ពោធិ៍សែន​ជ័យ ។

យុវសិស្ស​ដែលសង្ស័យ​ត្រូវ​​ថ្នាំ​​សណ្តំ​មិត្ត​​ភក្តិ​នេះ​ឈ្មោះ ស៊ឹម ទេព​និមិត្ត អាយុ​ប្រហែល២០​ឆ្នាំ ជា​សិស្ស​​​វិទ្យាល័យ​វត្តកោះ ស្នាក់​នៅ​ក្នុង​សង្កាត់​ទួល​ទំពូង បាន​រៀបរាប់​​​ទាំ​ង​​​រវើ​​រវាយ​​ឱ្យដឹង​​ថា មុនពេ​ល​កើត​​ហេតុ ​​​​​​​​​​​​នៅ​វេលា​ម៉ោង​១១ព្រឹក ​ខ្លួននិង​មិត្តភក្តិ​​២នាក់​ទៀត បាន​ជិះ​ម៉ូតូ​ឌ្រីមសេ១២៥ ស៊េរី​​២០១៤មួយ​គ្រឿង​ (ម៉ូតូ​​ខ្ចី​មិត្ត​ភក្តិ​​​ផ្សេង​​ទៀតជិះ​)​​​ ចេញ​ពី​សាលា​​រៀន​ ទៅលេង​​ភូមិ​កើត​ហេតុ ហើយ​បន្ទាប់​មក​លែង​ដឹង​​អ្វី​​ទាំងអស់​​ ។ ចំណែក​មិត្ត​ភក្តិ​២នាក់​យក​ម៉ូតូ​​គេច​ខ្លួនបាត់​ ដោយ​ទុក​ជនរងគ្រោះ​​ដែលសន្លប់​ស្តូកស្តឹងម្នាក់​ឯង ។

ព័ត៌មានលម្អិតនឹងមាន​ផ្សាយ​ជូននៅលើទំព័រ​កាសែត​កោះសន្តិភាព​