ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យជាមេខ្យល់ម្នាក់ត្រូវនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនកាលពីវេលាម៉ោង៩យប់ ថ្ងៃទី៤ មិថុនា ២០១៤ នៅមុខផ្សាររ៉ាក្នុងភូមិប៉ោយប៉ែត សង្កាត់ និងក្រុងប៉ោយប៉ែត តាមពាក្យបណ្តឹងពលកររងគ្រោះចំនួន៤នាក់។
ជនសង្ស័យឈ្មោះបៀន សឿន ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។ នគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា មុនពេលឃាត់ខ្លួន ជនសង្ស័យម្នាក់នេះបានលួងលោមអូសទាញពលករចំណាកស្រុកចំនួន៤នាក់ដើម្បីនាំឆ្លងដែនទៅរកការងារធ្វើលើទឹកដីថៃដោយខុសច្បាប់។
មិនតែប៉ុណ្ណោះជនសង្ស័យបានប្រមូលប្រាក់ថ្លៃនាំផ្លូវម្នាក់២.២០០បាតប្រាក់ថៃ និងថែមទាំងខ្ចីប្រាក់បន្ថែមចំនួន២.០០០បាតទៀតសរុប១០.៨០០បាត ហើយក្រោយពេលទទួលប្រាក់បែរជាមានបំណងគេចវេសទើបពលករទាំងនេះមករាយការណ៍សុំឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ឃាត់ខ្លួនតែម្តង៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ