រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈអាជ្ញាធរអប្សរា និងរដ្ឋាភិបាលញូវហ្សឺឡែនតាមរយៈក្រសួងការបរទេស និងពាណិជ្ជកម្ម បានសម្រេចសហការគ្នាក្នុងភាពជាដៃគូ ដើម្បីគ្រប់គ្រងឧទ្យានអង្គរដោយចីរភាព ដោយការពារបេតិកភណ្ឌ ព្រមទាំងផ្តល់ការរីកចម្រើនសេដ្ឋកិច្ច និងធានាឱ្យបាននូវសន្តិសុខស្បៀងជូនប្រជាពលរដ្ឋដែលរស់នៅក្នុងឧទ្យានអង្គរ ។
ឆ្ពោះទៅអនុវត្តកិច្ចការនោះ លោកប៊ុន ណារិទ្ធ អគ្គនាយកអាជ្ញាធរអប្សរា និងលោកប្រិន រ៉ាប់សុន តំណាងស្ថានទូតញូវហ្សឺឡែន ប្រចាំក្រុងបាងកក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយស្តីពីគម្រោងលើកស្ទួយបេតិកភណ្ឌសហគមន៍អង្គរ និងសេដ្ឋកិច្ច កាលពីថ្ងៃទី០៤ មិថុនា ២០១៤ ក្នុងឱកាសកិច្ចប្រជុំគណៈកម្មការអន្តរជាតិសម្របសម្រួលការថែរក្សា និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ( ICC Angkor ) ។
លោកប៊ុន ណារិទ្ធ អគ្គនាយកអាជ្ញាធរអប្សរាបានឱ្យដឹងថា គម្រោងថ្មីនេះ ជាគម្រោងសកម្មភាពបន្តពីគម្រោងគ្រប់គ្រងធនធានធម្មជាតិអង្គរ និងលើកតម្កើងជីវភាព ( APNRM & L ) ដែលបានអនុវត្តក្នុងរយៈពេល៥ឆ្នាំ គឺចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣ ក្នុង១០ភូមិនៃឧទ្យានអង្គរ ដោយប្រើប្រាស់ថវិកាប្រមាណ២លានដុល្លារអាមេរិក ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ