ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​​ម្នាក់​ស្រ​វឹង​ស្រា​ជោគ​ជាំ​ដេញ​ចាប់​រថយន្ត​គេ​ឯង​បណ្តាល​ឱ្យ​រថយន្ត​បោក​របួស​ធ្ងន់​​នៅ​មហា​វិថី​សហព័ន្ធ​រុស្ស៊ី​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ​បុរស​ម្នាក់​ស្រ​វឹង​ស្រា​ជោគ​ជាំ​បាន​​ស្រែក​ឡូ​ឡា​និង​ដេញ​ចាប់រថយន្ត​គេ​ឯង​ដែល​កំពុង​ធ្វើ​ចរាចរណ៍​នៅ​ផ្លូវ​​​ហើយ​បាន​រង​របួស​ធ្ងន់​ដោយ​បែក​ក្បាល​ចំហៀង​ខាង​ឆ្វេង​និង​បែក​មុខ​បែក​មាត់​ខណះ​រត់​ទៅ​​ប៉ះ​ពី​ក្រោយ​រថយន្ត​​ម៉ាក​ហាយ​ឡែន​ឌ័រ​មួយ​គ្រឿង ។ ហេតុការ​ភ្ញាក់​ផ្អើល​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៧​និង​១៥​នាទី​យប់​ថ្ងៃ ទី​៤ មិថុនា ២០១៤

រាជ​ធានី​ភ្នំពេញ ៖ ​បុរស​ម្នាក់​ស្រ​វឹង​ស្រា​ជោគ​ជាំ​បាន​​ស្រែក​ឡូ​ឡា​និង​ដេញ​ចាប់រថយន្ត​គេ​ឯង​ដែល​កំពុង​ធ្វើ​ចរាចរណ៍​នៅ​លើ​ផ្លូវ​​​ហើយ​បាន​រង​របួស​ធ្ងន់​ដោយ​​បែក​ក្បាល​ចំហៀង​ខាង​ឆ្វេង​និង​បែក​មុខ​បែក​មាត់​ខណះ​រត់​ទៅ​​ប៉ះ​ពី​ក្រោយ​រថយន្ត​​ម៉ាក​ហាយ​ឡែន​ឌ័រ​មួយ​គ្រឿង ។ ហេតុការ​ភ្ញាក់​ផ្អើល​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៧​និង​១៥​នាទី​យប់​ថ្ងៃ ទី​៤ មិថុនា ២០១៤ នៅ​​មុខ​ស្ថានី​យ៍​ប្រេង​ឥន្ធនះ​សូគី​មិច តាម​បណ្តោយ​ផ្លូវ សហព័ន្ធ​រុស្ស៊ី ស្ថិតនៅ​ក្នុង​ភូមិ​ព្រែក​ជី​សាក់ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោជិ៍​សែន​ជ័យ រាជ​ធានី​ភ្នំ​ពេញ ។

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បាន​ឱ្យ​ដឹង​ថានៅ​មុន​ពេល​ពេល​កើត​ហេតុ​គេ​បាន​ឃើញ​បុរស​ម្នាក់​ស្រ​វឹង​ស្រា​ជោគ​ជាំ​បាន​ស្រែក​ឡូ​ឡា​និង​ដេញ​ចាប់​ពី​ក្រោយ​រថយន្ត​គេ​ឯង​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​សហ​ព័ន្ធ​រុស្ស៊ី ហើយ​ចេះ​តែ​ដេញ​ចាប់​ខុស​រហូត។​ ​​លុះ​ក្រោយ​​មក​ក៏​មាន​​រថយន្ត​ហាយ​ឡែន​ឌ័រ​មួយ​គ្រឿង​ទៀត​​បើក​បរ​តាម​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​​មក​ដល់​ចំណុច​កើត​​ហេតុ​ក៏​ត្រូវ​បាន​បុរស​រង​គ្រោះ​ដេញ​ចាប់​បាន​ពី​ក្រោយ​រថយន្ត​​​ហើយ​ពេល​នោះ​រថយន្ត​បាន​បោក​ជន​រង​គ្រោះ​បណ្តាល​ឱ្យ​ដួល​របួស​ធ្ងន់​បែក​ក្បាល​និង​បែក​មុខ​បែក​មាត់​ ហើយ​រថយន្ត​​ក៏បាន​បន្ថែម​ល្បឿន​​បើក​ទៅ​មុខ​បាត់​ទៅ ។