ខេត្តស្ទឹងត្រែង ៖ ប្រធានមន្ទីរឧស្សាហកម្មនិងសិប្បកម្មខេត្តស្ទឹងត្រែង ត្រូវបានធ្វើពិធីប្រកាសតែងតាំងមុខដំណែង ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី ចមប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្មនារសៀល ថ្ងៃទី០៣ ខែមិថុនាឆ្នាំ២០១៤នៅសាលាខេត្តស្ទឹងត្រែង។តាមប្រកាសរបស់ក្រសួងឧស្សាហកម្មនិងសិប្បកម្មលេខ 401MIH / 2014 ចុះថ្ងៃទី១២ខែឧសភា ឆ្នាំ២០១៤ ត្រូវបានប្រគល់ភារកិច្ចជូនលោក និន សុខស្តីជាប្រធានមន្ទីរឧស្សាហកម្មនិងសិប្បកម្មខេត្តស្ទឹងត្រែង។
លោក មុមសារឿនអភិបាលរងខេត្តតំណាង លោកអភិបាលខេត្តស្ទឹងត្រែង បានសម្តែងនូវគារវកិច្ចស្វាគមន៍ប្រកបដោយសេចក្តីរំភើបរីករាយចំពោះវត្តមានដ៏ឧត្តុង្គឧត្តមរបស់លោកទេសរដ្ឋមន្ត្រី ចមប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្មព្រមទាំងភ្ញៀវកិត្តិយសទាំងអស់ ដែលបានផ្តល់កិត្តិយសក្នុងពិធីដ៏មានសារៈសំខាន់នេះឆ្លៀតក្នុងឱកាសនោះដែរលោកអភិបាលរងខេត្តបាន ធ្វើរបាយការណ៍សង្ខេបស្តីពីស្ថានភាពរីកចំរើនរបស់ខេត្ត ដែលក្នុងនោះថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់ លំដាប់ថ្នាក់ ប្រជាពលរដ្ឋគ្រប់ជនជាតិ ក្នុងខេត្តស្ទឹងត្រែងទាំងអស់បាននិងកំពុងចូលរួម សកម្មភាពអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្រ្តចតុកោណ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ រួមនិងផែនការយុទ្ធសាស្រ្តអភិវឌ្ឍតាមវិស័យ របស់រាជរដ្ឋាភិបាលអាណត្តិទី៥ ដែលបាននិងកំពុងដឹកនាំប្រកបដោយគតិ បណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្តលើកកំពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងខេត្តស្ទឹងត្រែង ប្រកបដោយនិរន្តរភាពនិងការឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធិផល ។
ព័ត៌មានលម្អិតនិងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ