រាជធានីភ្នំពេញ ៖ សហគមន៍ខ្មែរកម្ពុជាក្រោម កាលពីវេលាព្រឹកថ្ងៃទី០៤ មិថុនា បានប្រារព្ធទិវាកាន់ទុក្ខជាតិខ្មែរ ខួបលើកទី៦៥ឆ្នំា ថ្ងៃអាណានិគមបារំាងកាត់ទឹកដីខ្មែរកម្ពុជាក្រោមឲ្យអាណានិគមវៀតណាម(ថ្ងៃ៤មិថុនាឆ្នំា១៩៤៩ ,ថ្ងៃទី៤មិថុនា ២០១៤) នៅវត្តសាមគ្គីរង្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ពិធីប្រារព្ធធ្វើក្រោមអធិបតីភាព សម្តេច ស៊ីសុវត្តិ ពង្សនារី មុនីពង្ស ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។
ថ្លែងក្នុងពិធី លោក ថាច់ សេដ្ឋានាយកប្រតិបត្តិសហគមន៍ខ្មែរកម្ពុជាក្រោមបានឱ្យដឹងថា គោលបំណងនៃការកំណត់យកថ្ងៃទី៤ មិថុនា ទិវាកាន់ទុក្ខជាតិខ្មែរថ្ងៃអាណានិគមបារំាងកាត់ទឹកដីខ្មែរកម្ពុជាក្រោមឲ្យអាណានិគមវៀតណាម ដើម្បីឲ្យកូនខ្មែរគ្រប់រូបចង់ចំានូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សែនឈឺចាប់ និងប្រុងប្រយ័ត្នកុំឲ្យដានប្រវត្តិសាស្ត្រដ៏អាក្រក់នេះវិលមករកខ្មែរជាថ្មី និងដើម្បីសំដែងនូវកតញ្ញូតាធម៌ ចំពោះវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរស្នេហាជាតិ ដែលបានតស៊ូ ពលីជីវិតគ្មានសោកស្តាយស្រណោះក្នុងបុព្វហេតុជាតិមាតុភូមិ ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ