ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​មន្ទីរ​ពេទ្យ​មួយ​នៅកូរ៉េ​ខាង​ត្បូង​ស្លា.ប់​21នាក់​

10 ឆ្នាំ មុន

យោង​តាម​ទី​ភ្នាក់​ងារ​សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង​ YONHAP ថា​ ប៉ូលិស​និង​ក្រុម​អ្នក​ពន្លត់​ភ្លើង​គូស​បញ្ជាក់​ថា​ ភ្លើង​បាន​ឆាប​ឆេះ​នា​វេលា​ម៉ោង​០​និង​២៧​នាទី​រំលង​អធ្រាត្រ​យប់​ថ្ងៃ​ទី​២៧​ ឧសភា​ ក្នុង​មន្ទីរ​ពេទ្យ​មួយ​នៃ​ទីក្រុង​ JENGSE-ONG ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​៣០០​គីឡូ​ម៉ែត្រ​ខាង​ត្បូង​ក្រុង​សេអ៊ូល​ បណ្ដាល​ឱ្យ​មនុស្ស​ស្លា.ប់ដល់​ទៅ​២១​នាក់​ ហើយ​មនុស្ស​៧​នាក់​ទៀត​ត្រូវ​របួស​ ។​

យោង​តាម​ទី​ភ្នាក់​ងារ​សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង​ YONHAP ថា​ ប៉ូលិស​និង​ក្រុម​អ្នក​ពន្លត់​ភ្លើង​គូស​បញ្ជាក់​ថា​ ភ្លើង​បាន​ឆាប​ឆេះ​នា​វេលា​ម៉ោង​០​និង​២៧​នាទី​រំលង​អធ្រាត្រ​យប់​ថ្ងៃ​ទី​២៧​ ឧសភា​ ក្នុង​មន្ទីរ​ពេទ្យ​មួយ​នៃ​ទីក្រុង​ JENGSE-ONG ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​៣០០​គីឡូ​ម៉ែត្រ​ខាង​ត្បូង​ក្រុង​សេអ៊ូល​ បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់ដល់​ទៅ​២១​នាក់​ ហើយ​មនុស្ស​៧​នាក់​ទៀត​ត្រូវ​របួស​ ។​

លោក គីម​ ខ្យុង​ណាម​ អ្នក​ទទួលខុស​ត្រូវ​ម្នាក់​នៃ​ក្រុម​ពន្លត់​ភ្លើង​និយាយ​ថា​ អគ្គិភ័យ​នោះ​អាច​ពន្លត់​រយៈ​ពេល​៣០​នាទី​ ។​ ផ្សែង​ភ្លើង​បាន​រាត​ត្បាត​អគារ​មាន​៣​ជាន់​មួយ​នៃ​មន្ទីរ​ពេទ្យ​ជា​ប្រភព​ដើម​នៃ​ការ​ឆាប​ឆេះ​នោះ​ ។ អ្នក​ជំងឺ​ប្រមាណ​ជា​១០​នាក់​ នៅ​ជាន់ផ្ទាល់ដី​អាច​គេច​ផុត​ពី​គ្រោះ​ថ្នាក់​ដោយ​ប្រផិត​ប្រផើយ​ក្រោយ​ភ្លើង​ចាប់​ផ្ដើម​ឆេះ​ ក៏ប៉ុន្ដែ​អ្នក​ជំងឺ​ប្រមាណ​៣០​នាក់​នៅ​ជាន់ទី​១​ត្រូវ​ពុល​ផ្សែង​ ។ ជន​រង​គ្រោះ​ភាគ​ច្រើន​ជា​មនុស្ស​ចាស់​ដែល​មាន​ជំងឺ​ ពិសេស​ជំងឺ​បេះដូង​ ។ គិលានុប្បដ្ឋាយិកា​តែ​ម្នាក់​គត់​ដែល​នៅប្រចាំ​ការ​ក្នុង​អគារ​នោះស្ថិត​ក្នុង​ចំណោម​អ្នក​ស្លាប់​ ។

កាលពី​ថ្ងៃ​ទី​២៦​ ឧសភា​ កន្លង​មក​ នៅកូរ៉េ​ខាង​ត្បូង​ក៏​មាន​អគ្គិភ័យ​ឆេះ​ស្ថានីយ​រថយន្ដ​១កន្លែង​នៅ​ភាគ​ពាយ័ព្យ​ក្រុង​សេអ៊ូល​ បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​៧​នាក់​ និង​របួស​៤១​នាក់ដែរ​ ។ ម៉្យាង​ទៀត​ ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​នៅ​តែ​មាន​ការ​ក្ដុក​ក្ដួល​នៅ​ឡើយ​ ចំពោះគ្រោះ​មហន្ដរាយ​នៃ​នាវា​ឈ្មោះ​ SEWOL កាល​ពី​ថ្ងៃ​ទី​១៦​ មេសា​ ដែល​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ដល់​ទៅ​ជាង​៣០០​នាក់​ ៕