ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​បើក​ម៉ូតូ​ធុន​ធំ​ទៅ​បុក​រថយន្ត​តាក់ស៊ី​បើក​ឆ្លង​ផ្លូវ​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំុពេញ ៖ បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់​ ខណះ​​បើក​ម៉ូតូ ធុនធំ​ម៉ាក PDR ទៅ​បុក​រថយ​ន្ត​តាក់​ស៊ី​ របស់​ក្រុម​ហ៊ុន​ឆយ​ដែល​កំពង់​បើក​​ឆ្លង​ផ្លូវ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៣​និង​១០​នាទី ទាប​ភ្លឺ​ឈាន​ចូល​ថ្ងៃ ទី ២៨ ឧសភា ២០១៤ នៅ​ចំណុច​ផ្លូវ​២៤១ កែង​និង​ផ្លូវ​លេខ​៥១​ ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌ​ដូន​ពេញ ។

រាជ​ធានី​ភ្នំុពេញ ៖ បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់​ ខណះ​​បើក​ម៉ូតូ ធុនធំ​ម៉ាក PDR ទៅ​បុក​រថយ​ន្ត​តាក់​ស៊ី​ របស់​ក្រុម​ហ៊ុន​ឆយ​ដែល​កំពុង​បើក​​ឆ្លង​ផ្លូវ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៣​និង​១០​នាទី ទាប​ភ្លឺ​ឈាន​ចូល​ថ្ងៃ ទី ២៨ ឧសភា ២០១៤ នៅ​ចំណុច​ផ្លូវ​២៤១ កែង​និង​ផ្លូវ​លេខ​៥១​ ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌ​ដូន​ពេញ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុបាន​​ឱ្យ​ដឹង​ថា នៅ​មុនពេ​ល​កើត​ហេតុ​​គេបាន​ឃើញ​ម៉ូតូ​ធុន​ធំ​មួយ​គ្រឿង​ម៉ាក PDR ពណ៌ស ពាក់​ស្លាក​​លេខ​ភ្នំ​ពេញ 1CA-3068 បើក​ដោយ​បុរស​​ម្នាក់​​ក្នុង​ល្បឿន​លឿន​តាម​ផ្លួវ​ លេខ​៥១​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​មក​ដល់​ចំណុច​​កើត​ហេតុ​ក៏​បាន​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​តាក់​ស៊ី​មួយ​គ្រឿង​​ ​ម៉ាក​ហ៊ីយ៉ាន​ដាយណាតា​ ពណ៌​ខ្មៅ​​ ​ពាក់ស្លាក​លខ​AT-142.0471  របស់​ក្រុម​ហ៊ុន​ឆយ​ដែល​បើក​ឆ្លង​ផ្លូវ ក្នុង​ទិស​ដៅ​​ពី​កើត​មក​លិ​ច  បណ្តាល​ឱ្យបុរស​ម្នាក់​របួស​ធ្ងន់​ ចំ​ណែក​​រថយន្ត​រង​ការ​ខូច​ផ្នែក​ខាងក្រោយ​ចំហៀង​ខាង​ស្តាំ និង​ម៉ូតូ​ខ្ទេច​មួយ​កំណាត់​មុខ ។

ក្រោយ​ពេល​កើត​ហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ ហើយ​សមត្ថ​កិច្ច​ក៏​បាន​ចុះ​មក​ត្រួត​ពិនិត្យ​និងធ្វើ​ការ​​វាស​​វែង​នៅ​កន្លែង​កើត​ហេតុ​ផង​ដែរ ។