ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្កាត់​​រក​​ស្រី​ស្នេហ៍​​​សម្រន់តណ្ហា មិន​ឃើញ​​ចាប់​រំលោ.ភ​​​កូន​​ចុង​ កំពុង​​ដេក ​​ក្លាយ​​ជា​អ្នក​​ទោស​

10 ឆ្នាំ មុន

​ខេត្ត​តាកែវ​ ៖ ឪពុក​ចុង​ចិត្ត​​​​តិរច្ឆាន​ម្នាក់​ត្រូវ​បាន​​នគរបាល​ចាប់​ខ្លួន​​​តាម​​ពាក្យ​បណ្តឹង​របស់​ម្តាយ​កុមារី​រង​គ្រោះ​ ​​ដោយ​ចោទ​ប្រកាន់​​ថា​បាន​ចាប់​រំលោ.ភ​កូន​ស្រី​​គាត់​រហូត​បាន​សម្រេច​ ខណៈដែល​ជន​នេះ​មក​ផ្ទះ​​​​​​​​ ហើយ​មិន​ឃើញ​មាន​អ្នក​ណា​នៅ ​មាន​តែ​កុមារី​រង​គ្រោះ​ដេក​នៅ​លើ​គ្រែ​ម្នាក់​ឯង​​ក្រោម​ផ្ទះ​ ។ ដោយ​​ឃើញ​​ស្ងាត់​​ជា​ឱកាស​ល្អ​ ឪពុក​ចុង​រូប​នេះ​បាន​ចាប់​រំលោ.ភ​សេព​សន្ថវៈ​រហូត​បាន​សម្រេច​​ លុះ​ព្រឹក​ឡើង​ក៏​​ត្រូវ​ប៉ូលិស​ចាប់​​ខ្លួន ។

​ខេត្ត​តាកែវ​ ៖ ឪពុក​ចុង​ចិត្ត​​​​តិរច្ឆាន​ម្នាក់​ត្រូវ​បាន​​នគរបាល​ចាប់​ខ្លួន​​​តាម​​ពាក្យ​បណ្តឹង​របស់​ម្តាយ​កុមារី​រង​គ្រោះ​ ​​ដោយ​ចោទ​ប្រកាន់​​ថា​បាន​ចាប់​រំលោភ​កូន​ស្រី​​គាត់​រហូត​បាន​សម្រេច​ ខណៈដែល​ជន​នេះ​មក​ផ្ទះ​​​​​​​​ ហើយ​មិន​ឃើញ​មាន​អ្នក​ណា​នៅ ​មាន​តែ​កុមារី​រង​គ្រោះ​ដេក​នៅ​លើ​គ្រែ​ម្នាក់​ឯង​​ក្រោម​ផ្ទះ​ ។ ដោយ​​ឃើញ​​ស្ងាត់​​ជា​ឱកាស​ល្អ​ ឪពុក​ចុង​រូប​នេះ​បាន​ចាប់​រំលោភ​សេព​សន្ថវៈ​រហូត​បាន​សម្រេច​​ លុះ​ព្រឹក​ឡើង​ក៏​​ត្រូវ​ប៉ូលិស​ចាប់​​ខ្លួន ។

​ហេតុ​ការណ៍​ប៉ូលិស​ចាប់​ខ្លួន​ឪពុក​ចុង​រំលោភ​កូន​ស្រី​​នេះ បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​​ទី​​៤ ឧសភា​ វេលា​ម៉ោង​​៨​និង​៣០​នាទី​ព្រឹក​ ស្ថិត​ក្នុង​ភូមិ​ខ្លា​គ្រហឹម​ ឃុំ​តាភេម​ ស្រុក​ត្រាំ​កក់​​ ​។ ​លោក​វរសេនីយ៍​ទោ សែម សុជាតិ​ នាយ​ការិយា​ល័យ​​ព្រហ្ម​ទណ្ឌ​​កម្រិត​ធ្ងន់​ខេត្ត បាន​ឱ្យ​ដឹង​ថា​ ជន​សង្ស័យ​ជា​ឪពុក​​ចុង​​ដែល​ប៉ូលិស​ចាប់​ខ្លួន​នេះ​ឈ្មោះ កែវ សំអាង អាយុ​២៩​ឆ្នាំ រស់​នៅ​ភូមិ​ឃុំ​ខាង​លើ​ ។ មុន​ពេល​កើត​ហេតុ​ កាល​ពី​ថ្ងៃ​ទី​​​៣ ឧសភា​ វេលា​ម៉ោង​​​១១​យប់​ ​ជន​នេះ​បាន​មក​លេង​ផ្ទះ​ប្រពន្ធ​ចុង​​របស់​​គេ​ នៅ​ភូមិ​អង្គ​តាកុយ​ ឃុំ​លាយ​បូរ ស្រុក​ត្រាំ​កក់​ លុះ​​ពេល​មក​ដល់​​​​ ជីដូន​និង​ប្រពន្ធ​របស់​គេ​​មិន​នៅ​ផ្ទះ​​ទេ គឺ​នៅ​តែ​កូន​ស្រី​ម្នាក់​​អាយុ​១១​ឆ្នាំ ត្រូវ​ជា​កូន​ប្តី​មុន​ ដែល​កំពុង​តែ​ដេក​លង់​លក់​​នៅ​លើ​គ្រែ​ក្រោម​ផ្ទះ​​តែ​ម្នាក់​ឯង​ ។ ពេល​នោះ​​​ឪពុក​ចុង​រូប​នេះ​ ក៏​ចាប់​រំលោភ​​​កុមារ​ី​រង​គ្រោះ​រហូត​បាន​សម្រេច​ រួច​​ក៏​រត់​គេច​​ទៅ​សម្ងំ​​នៅ​ផ្ទះ​របស់​​ខ្លួន​​ លុះ​ព្រឹក​ឡើង​​ប៉ូលិស​ក៏​ចាប់​តែ​ម្តង ។

នៅ​ចំពោះ​មុខ​ប៉ូលិស​ ជន​ល្មើស​ជា​ឪចុង​នេះ​បាន​​និយាយ​ថា ​ម្តាយ​ក្មេង​ស្រី​មិន​មែន​ជា​ប្រពន្ធ ចុង​​ទេ គឺ​ជា​ស្រីស្នេហ៍​ចេះ​តែ​យក​គ្នា​ទៅ​ ។ ជន​នេះ​​និយាយ​បន្ត​ថា​ ថ្ងៃ​នោះ​​រូប​គេ​បាន​ទៅ​រក​ស្រី​ស្នេហ៍​​ តែ​ពេល​ទៅ​ដល់​​​​​​ផ្ទះ មិន​ឃើញ​នាង​នៅ​ផ្ទះ​ ឃើញ​តែ​កូន​ស្រី​​របស់​នាង​កំពុង​ដេក​ ខ្លួន​ក៏​ឡើង​លើ​គ្រែ​ចូល​ទៅ​ចាប់​រំលោភ​ រហូត​​សម្រេច​បំណង​​​ រួច​​រត់​គេច​​ទៅ​សម្ងំ​​នៅ​ផ្ទះ​​វិញ ​​លុះ​ព្រឹក​ឡើង​ប៉ូលិស​​​ទៅ​ចាប់​ខ្លួន​តែ​ម្តង​ ។ ​នៅ​ព្រឹក​ថ្ងៃ​ទី​៦​ ឧសភា​ ប៉ូលិស​​បាន​កសាង​សំណុំ​រឿង​​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត ដើម្បី​កាត់​ទោស​តាម​ច្បាប់ ៕