ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​ករ​​ថៃ​ពីរូប​​សន្លប់​​ក្រោម​ដៃ​​កីឡា​ករ​​កម្ពុជា​​​​​លើ​រេញ​ ​SEATV

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ការ​ប្រកួត​​​ប្រដាល់​ជា​លក្ខណៈ​អន្តរ​ជាតិ​​លើក​ទី​២​នៅ​លើ​រេញ​ទូរ​ទស្សន៍​អាស៊ី​អាគ្នេយ៍​ កាល​ពី​ថ្ងៃ​​ទី​២៤ មេសា បាន​​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​​ពី​សំណាក់​អ្នក​ទស្សនា​ ដោយ​សារ​ក្នុង​ចំណោម​កីឡាករ​​បរទេស​៣​រូប មាន​​២​រូប បាន​ក្លាយ​ជា​អ្នក​សន្លប់​ក្រោម​ដៃ​​កីឡា​ករ​កម្ពុជា​​​ព្រម​គ្នា បើ​ទោះ​ជា​ពួក​គេ​ទាំង​ពីរ​ត្រូវ​​គេ​អះ​អាង​ថា ជា​ជើង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ថៃ​ និង​ខ្លាំង​ជាង​កីឡា​ករ​បរទេស​​មួយ​រូប​ទៀត​ ដេល​មាន​សំណាង​ឈ្នះ​កីឡា​ករ​កម្ពុជា ។

រាជធានីភ្នំពេញ ៖ ការ​ប្រកួត​​​ប្រដាល់​ជា​លក្ខណៈ​អន្តរ​ជាតិ​​លើក​ទី​២​នៅ​លើ​រេញ​ទូរ​ទស្សន៍​អាស៊ី​អាគ្នេយ៍​ កាល​ពី​ថ្ងៃ​​ទី​២៤ មេសា បាន​​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​​ពី​សំណាក់​អ្នក​ទស្សនា​ ដោយ​សារ​ក្នុង​ចំណោម​កីឡាករ​​បរទេស​៣​រូប មាន​​២​រូប បាន​ក្លាយ​ជា​អ្នក​សន្លប់​ក្រោម​ដៃ​​កីឡា​ករ​កម្ពុជា​​​ព្រម​គ្នា បើ​ទោះ​ជា​ពួក​គេ​ទាំង​ពីរ​ត្រូវ​​គេ​អះ​អាង​ថា ជា​ជើង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ថៃ​ និង​ខ្លាំង​ជាង​កីឡា​ករ​បរទេស​​មួយ​រូប​ទៀត​ ដេល​មាន​សំណាង​ឈ្នះ​កីឡា​ករ​កម្ពុជា ។

​ចាត់​ទុក​​ថា​ជា​រឿង​​ភ្ញាក់​ផ្អើល​ ដែល​កីឡា​ករ​ជើង​ខ្លាំង​២​រូប​របស់​ថៃ​ បាន​ក្លាយ​​ជា​អ្នក​ចាញ់​ដោយ​សន្លប់​​ដូច​គ្នា ក្នុង​ពេល​ដែល​ពួក​គេ​ត្រូវ​​មន្ត្រី​សហ​ព័ន្ធ​កីឡា​ប្រដាល់​របស់​ប្រទេស​ថៃ​ ប្រាប់​ថា​ជា​ជើង​ខ្លាំង​ និង​ល្បី​​ឈ្មោះ នៅ​ក្នុង​ប្រទេស​នោះ​ និង​មាន​តម្លៃ​ខ្លួន​ខ្ពស់​​ជាង​គេ​ក្នុង​ចំណោម​កីឡា​ករ​ដែល​​នាំ​មក​ទាំង​៣​នាក់ សម្រាប់​​ការ​​ប្រកួត​​អន្តរ​ជាតិ​​​នៅ​លើ​សង្វៀន​​ទូរ​ទស្សន៍​អាស៊ី​អាគ្នេយ៍​លើក​នេះ​ ។ អុី​ចឹង​ហើយ ទើប​ក្នុង​ពេល​កីឡា​ករ​ថៃ​​ទាំង​ពីរ​សន្លប់​ក្រោម​ដៃ​កីឡា​ករ​កម្ពុជា​ ហាក់​​បាន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​​ភាគ​ច្រើន​​កោត​សរសើរ​​ពី​កម្រិត​​វាយ​លុក​​របស់​កីឡា​ករ​កម្ពុជា​ ។ ទោះបី​យ៉ាងណា ក្នុង​ចំណោម​កីឡា​ករ​ថៃ​ទាំង​ពីរ​រូប​​ដែល​បាន​សន្លប់​ ក៏ត្រូវ​គេ​មើល​ឃើញ​ថា​ មាន​ម្នាក់​ជា​ជើង​ខ្លាំង​ប្រាកដ​មែន​ ដោយ​គ្រាន់តែ​គេ​​ភ្លាត់​ស្នៀត​ ទើប​បណ្តាល​ឱ្យ​សន្លប់​បែប​នេះ ។

កីឡាករ Peandin គឺ​ជា​កីឡា​ករ​ថៃ​ទី​១ ដែល​ត្រូវ​កីឡា​ករ​ ផល សោភ័ណ្ឌ មក​ពី​ក្លិប​តាឡី​ដំរី​មាន​ឫទ្ធិ​ វាយ​ឱ្យ​សន្លប់​​ក្នុង​ទឹក​ទី​៣​ បើ​ទោះ​គេ​ជា​កីឡា​ករ​​ដែល​អ្នក​ទស្សនា​មើល​ឃើញ​ថា​ មាន​ស្នៀត​ប្រដាល់​ល្អ​​ ពិសេស​គឺ​​កម្លាំង​ទាត់​​ឆ្វេង​ស្តាំ និង​ម៉ាត់​ដែល​កីឡាករ​កម្ពុជា​ពិបាក​​ស៊ី​ដាច់​​នៅ​អំឡុង​ពេល​ដើម​ទឹក ។ យោង​តាម​​ប្រវត្តិ​​ជាក់​ស្តែង​ ​កីឡាករ Peandin ធ្លាប់​​ប្រកួត​បាន​៥៥​ដង ឈ្នះ​៥០​ដង​ និង​ចាញ់​ត្រឹម​តែ​៥​ដង​ប៉ុណ្ណោះ​ ខណៈ​ដែល​មុន​មក​ប្រកួត​នៅ​កម្ពុជា​​ គេ​ក៏​ទើប​ដណ្តើម​​បាន​ខ្សែ​ក្រវាត់​មួយ​នៅ​ក្នុង​ប្រ​ទេស​ថៃ​ដែរ ។ យ៉ាង​ណា​ក៏​​ដោយ​កីឡាករ Peandin ក៏​​​មាន​​ឱកាស​វាយ​បក​​​ដោយ​កែង ម៉ាត់ និង​ទាត់​ផុតៗ​ក្បាល​​​ ដែល​ធ្វើឱ្យ​អ្នក​គាំទ្រ​កីឡា​ករ​​កម្ពុជា និង​ផល​ សោភ័ណ្ឌ ខ្លួន​ឯង​ ទ័ល​ច្រក​ម្តងៗ ។ ក្រុម​អ្នក​ទស្សនា​​សុទ្ធ​តែ​មើល​​ឃើញ​ថា បើ​កាល​នោះ​ កីឡា​ករ​ Peandin ​មិន​ភ្លាត់​ស្នៀត​ឱ្យ​កីឡា​ករ​កម្ពុជា​វាយ​បុក​ចូល​ច្រើន​ ប្រហែល​ជា​សំណាង​​អាក្រក់​​មិន​កើត​ឡើង​​​ចំពោះ​គេ​ឡើយ​ ។ អុីចឹង​​ហើយ ទើប​ឱកាស​វាយ​ឱ្យ​កីឡា​ករ​ថៃ​​សន្លប់​​ក្នុង​ទឹក​ទី​៣ របស់ ផល សោភ័ណ្ឌ​ ធ្វើ​ឱ្យ​អ្នក​ទស្សនា​​ភាគ​ច្រើន​ផ្តោត​ការ​អប​អរ និង​ចាត់​ទុក​ថា​ជា​​សំណាង​ធំ​របស់​កីឡា​ករ​កម្ពុជា ។

មួួយ​គូ​ទៀត​​​ កីឡា​ករ​ថៃ​ Yudkunkrai (យុទ្ធ​គុន​​ក្រៃ) ដែល​គ្រាន់​តែ​ឈ្មោះ​របស់​គេ​​ ក៏​មាន​ន័យ​គួរ​ឱ្យ​ញាក់​សាច់​​ផង​ដែរ​ជា​ភាសា​ខ្មែរ ប៉ុន្តែ​គេ​បែរ​​ជា​មក​សន្លប់​តែ​មួយ​ប៉​ប្រិច​​ភ្នែក​ប៉ុណ្ណោះ​ ក្រោម​ដៃ​កីឡា​ករ​​ វ៉ន វីវ៉ា​ មក​​ពី​ក្លិប​​កង​រាជ​អាវុធ​ហត្ថ​​លើ​ផ្ទៃ​ប្រទេស​​ក្នុង​ទឹក​ទី​១​ ។​ កីឡា​ករ​ថៃ​រូប​នេះ បើ​យោង​តាម​​ប្រវត្តិ​​ ធ្លាប់​ប្រកួត​បាន​៦៩​ដង​ ឈ្នះ​៦៣​ដង​ ចាញ់​តែ​៣​ដង​​​ និង​កំពុង​ក្លាយ​ខ្លួន​ជា​កីឡា​ករ​ជួរ​មុខ​ម្នាក់​ផង​ដែរ​​នៅ​ក្នុង​ពិភព​ប្រដាល់​ថៃ ។ កីឡា​ករ​​ថៃ​រូប​នេះ​ ត្រូវ​គេ​ស្គាល់​គួរ​សម​ សម្រាប់​អ្នក​និយម​​ទស្សនា​ការ​ប្រដាល់​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​​ថៃ​ ដោយ​មាន​ទាំង​​ការ​អះ​អាង​ថា​ គេ​មាន​ប្រវត្តិ​​ផ្តួល​​កីឡា​ករ​បរទេស​​នៅ​ក្នុង​សង្វៀន​ថៃ​​​ និង​ជើង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ថៃ​គ្នា​ឯង​​​ឱ្យ​បរាជ័យ​គួរ​ឱ្យ​សរសើរ​ទៀត​ផង​ នា​ពេល​កន្លង​មក​ ។ ប៉ុន្តែ​​គួរ​ឱ្យ​ស្តាយ​​ កីឡា​ករ​ថៃ​រូប​នេះ គឺ​មិន​ទាន់​បាន​បញ្ចេញ​ថ្វី​ដៃ​ណា​មួយ​ធ្វើ​ឱ្យ​គេ​មើល​ឃើញ​​​ពី​ភាព​ខ្លាំង​​​ដូច​ការ​អះ​អាង​​ផង ស្រាប់​តែ​​ត្រូវ​ដួល​ភីង​​នៅ​ដើម​ទឹក​ទី​១ ដោយ​គ្រាន់តែ​​កីឡា​ករ​​ វ៉ន វីវ៉ា​ របស់​កម្ពុជា​ ម៉ាត​់ត្រូវ​ប៉ុន្មាន​ដៃ ។ ទោះ​យ៉ាង​ណា​ ក៏​មាន​ន័យ​ថា​​ កីឡា​​កររ​បស់​កម្ពុជា​​មាន​សមត្ថ​ភាព​ខ្ពស់​ ដែល​ពិបាក​​ឱ្យ​ជើង​ខ្លាំង​ថៃ​រូប​នេះ ទៅ​រួច​​ផង​  ដែរ ។​

​ដោយ​​ឡែក កីឡាករ​​ មុឺន​ សុភា មក​ពី​សមា​គម​​កីឡា​ប្រដាល់​ក្រសួង​ការពា​រ​ជាតិ​​​​បែរ​ជា​ទទួល​បរាជ័យ​​ដោយ​ពិន្ទុ​​ក្រោម​កណ្តាប់​ដៃ​កីឡា​ករ​បារាំង​​​ Abdal ដែល​ត្រូវ​​គេ​អះ​អាង​ថា មិន​សូវ​ខ្លាំង​ ទៅ​វិញ ។ អីុចឹង​ហើយ ទើប​ទស្សនិក​ជន​​ភ្ញាក់​ផ្អើល​​ និង​លាន់​មាត់​ស្ទើរ​គ្រប់​គ្នា​ថា​ មិន​គួរ​ឡើយ ម៉ឺន សុភា ភ្លាត់​ឱ្យ​ចាញ់​​កីឡា​ករ​​បារាំង​រូប​នេះ​សោះ ៕