ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Facebookចំណេញ​ប្រាក់​មួយ​គុណ​ជា​បី​ក្នុង​ត្រី​មាស​ទី1​ឆ្នាំ​2014​

10 ឆ្នាំ មុន

ប្រភព​ព័ត៌​មាន​បរ​ទេស​ផ្សាយ​ថា ក្នុង​រយៈ​ពេល​៣​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៤នេះ​ បណ្តាញ​ព័ត៌​មាន​សង្គម​ហ្វេស​ប៊ុក​ (Facebook) ទទួល​បាន​ប្រាក់​ចំណេញ​មួយ​គុណ​ជា​បី​ស្មើ​នឹង​៦៤​២​លាន​ដុល្លារ​កើន​ឡើង​៧២% នៃ​ចំណូល​របស់​ខ្លួន​ ដែល​សម្រេច​បាន​ដោយ​​ការ​កើន​ឡើង​នៅ​ក្នុង​ការ​ឃោស​នា​ពាណិជ្ជ​កម្ម​ទូរ​ស័ព្ទ​ចល័ត​ និង​ប្រើ​ប្រាស់​ទូរ​ស័ព្ទ​ ។

ក្រុម​ហ៊ុន​ Facebook បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា ប្រាក់​ចំណូល​ដែល​​ទទួល​បាន​ពី​ការ​ឃោស​នា​ផ្សាយ​ពាណិជ្ជ​កម្ម​កើន​ឡើង​៨២%​ស្មើ​នឹង​២,២៧​ពាន់​លាន​ដុល្លារ​រយៈ​ពេល​មួយ​ឆ្នាំ​មក​ហើយ​ ។ ក្នុង​នោះ​ចំណូល​ដែល​ទទួល​បាន​មក​ពី​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​នៃ​ទូរ​ស័ព្ទ​ចល័ត​មាន​ចំនួន​៥៩%​​នៃប្រាក់​ចំណូល​សរុប​ ។ លោក​ Mark Zuckerberg នាយក​ប្រតិ​បត្តិ​របស់​ក្រុម​ហ៊ុន​ហ្វេស​ប៊ុក​បាន​លើក​ឡើង​ថា អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​បាន​បន្ត​កើន​ឡើង​ថែម​ទាំង​ប្តូ​រ​ពី​ការ​ប្រើ​ប្រាស់​តាម​ប្រព័ន្ធ​កុំ​ព្យូរ​ទ័រ​មក​ប្រើ​ប្រាស់​តាម​បណ្តាញ​ទូរ​ស័ព្ទ​ចល័ត​ដែល​ជា​ការ​គូស​បញ្ជាក់​ឱ្យ​ឃើញ​ពី​សេច​ក្តី​ត្រូវ​ការ​សម្រាប់​ក្រុម​ហ៊ុន​ដើម្បី​បង្កើន​ប្រាក់​ចំណូល​របស់​ខ្លួន​ ។

អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​យា៉ង​សកម្ម​ប្រចាំ​ថ្ងៃ​សរុប​កើន​ឡើង​២១%​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​មក​ហើយ​ ស្មើ​នឹង​៨០២​លាន​នាក់​ ក្នុង​នោះ​អ្នក​ប្រើ​ប្រាស់​តាម​ទូរ​ស័ព្ទ​ចល័ត​មាន​៦០៩​លាន​នាក់​ កើន​ឡើង​៤៣%​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ។ រី​ឯ​បរិ​មាណ​នៃ​អ្នក​ប្រើ​ប្រាស់​សកម្ម​ប្រចាំ​ខែ​កើន​ឡើង​១,២៨​ពាន់​លាន​នាក់​ ក្នុង​នោះ​១​ពាន់​លាន​នាក់​ប្រើ​តាម​ទូរ​ស័ព្ទ​ចល័ត ៕