ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រូវរ៉ូវគ្នា​រួមភេទ​ចំនួន៣ដង ព្រឹកឡើង​ខាងស្រី​ចោទថា​ ចាប់រំលោ.ភ​ ព្រោះទារលុយ​មិនគ្រប់

10 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​ត្រូវ​​មន្ត្រី​នគរបាល​ជំនាញ​​ខេត្ត​ ចាប់​បញ្ជូន​ទៅតុលាការ​កាល​ពី​ថ្ងៃទី​២៣ មេសា ២០១៤ ដោយ​យោ​ងតាម​ពាក្យ​បណ្តឹង​របស់​ស្ត្រី​រងគ្រោះ​ចោទ​ប្រកាន់​ថា​​ បានចាប់រំលោ.ភនាង​​​ចំនួន​៣​ដងខណៈពេល​ដើរលេង​ជាមួយ​គ្នា ​កាលពីយប់​ថ្ងៃទី​១៩​ មេសា ​២០១៤ កន្លងមក ស្ថិត​នៅ​ទំនប់​ជ្វាំង ​ក្នុង​ភូមិ​ព្រៃ​ខ្មែរ ឃុំរលា​ប្អៀរ ស្រុករលា​ប្អៀរ ខេត្តកំពង់​ឆ្នាំង ​តែត្រូវបាន​​បុរស​ជាប់ចោទ​​

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​ត្រូវ​​មន្ត្រី​នគរបាល​ជំនាញ​​ខេត្ត​ ចាប់​បញ្ជូន​ទៅតុលាការ​កាល​ពី​ថ្ងៃទី​២៣ មេសា ២០១៤ ដោយ​យោ​ងតាម​ពាក្យ​បណ្តឹង​របស់​ស្ត្រី​រងគ្រោះ​ចោទ​ប្រកាន់​ថា​​ បានចាប់រំលោភនាង​​​ចំនួន​៣​ដងខណៈពេល​ដើរលេង​ជាមួយ​គ្នា ​កាលពីយប់​ថ្ងៃទី​១៩​ មេសា ​២០១៤ កន្លងមក ស្ថិត​នៅ​ទំនប់​ជ្វាំង ​ក្នុង​ភូមិ​ព្រៃ​ខ្មែរ ឃុំរលា​ប្អៀរ ស្រុករលា​ប្អៀរ ខេត្តកំពង់​ឆ្នាំង ​តែត្រូវបាន​​បុរស​ជាប់ចោទ​​ប្រកែក​ថា មិនបានចាប់រំលោភ​ទេ គឺ​ពួក​គេ​ត្រូវរ៉ូវគ្នា និង​​បានប្រើក្បាច់​ពិសេសៗ​ទៀត​ផង ។

ប្រភព​បាន​ឱ្យ​ដឹងថា ជន​​សង្ស័យ​ឈ្មោះ​ស៊ឹម ពៅ ហៅផាក់​ឡូវ អាយុ​២៦ឆ្នាំ មាន​ប្រពន្ធនិងកូន២​នាក់ មានទីលំ​នៅ​ភូមិអូរ​សណ្តាន់ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ។ ចំណែកស្ត្រី​រង​គ្រោះ​អាយុ២៤ឆ្នាំ មានកូនម្នាក់ រស់​នៅក្នុងភូមិ-ឃុំជាមួយគ្នា។ ​

ប្រភព​បាន​បន្តថា មុន​កើតហេតុ​ ​ពួក​ទាំង​២​នាក់បាន​មក​រាំ​លេង​ធុង​បាស់​នៅ​ក្នុង​ទំនប់​ជ្វាំង​ ហើយពេលនោះ​​ស្ត្រីរងគ្រោះ​បាន​ទៅ​បត់​ជើង​តូច ហើយ​ក៏បាន​​ជួបបុរស​សង្ស័យ​​ក្នុងព្រៃជើងទំនប់ជ្វាំង ។ ក្រោយពី​និយាយត្រូវរ៉ូវគ្នា ពួកគេក៏បានរួមភេទ​ជាមួយគ្នា​ដោយ​ប្រើ​ក្បាច់​​ពិសេសៗ​ទៀ​ត​ផង ព្រោះតែស្រវឹងដូចគ្នា ។ ក្រោយមក​ភាគី​ខាង​ស្រី​បាន​ឱ្យ​បុរសជាប់ចោទ​ឌុបនាង​ទៅ​ផ្ទះ ព្រោះមិត្តភក្តិរបស់​នាងដែល​ឌុបម៉ូតូមក​ជាមួយ​បានទៅផ្ទះមុន​បាត់ទៅហើយ ។ ពេលបុរស​នោះ​​​ឌុបនាងទៅដល់ស្ពាន​អូរសណ្តាន់​ក៏បាននាំគ្នារួម​ភេទ​ម្តង​ទៀត​ជាលើកទី៣។

ក្នុង​ករណី​ខាងលើនេះ ភាគី​ខាងស្រី​​មិន​អា​ចសុំ​ការ​បំភ្លឺ​បាន​ទេ ។